KPT+
រឿងរ៉ាវមិនគួរឱ្យជឿរបស់ឃាតកឆ្អឹងដែក Arnold មុនពេលជោគជ័យក្នុងជីវិត
តារាល្បីរបស់ពិភពលោក Arnold Schwarzenegger ជាអ្នកនយោបាយ តារាសម្ដែង អ្នកផលិតភាពយន្ត អ្នកជំនួញ អ្នកនិពន្ធ និងជាកីឡាករកាយវប្បកម្មដ៏ជំនាញ ដែលគិតមកត្រឹមចុង ឆ្នាំ២០២០ លោកមានទ្រព្យសម្បត្តិសរុបជាង ៤០០ លានដុល្លារ។
សេដ្ឋីរូបនេះធ្លាប់សម្តែងនៅក្នុងខ្សែភាពយន្តចំនួនជាង ៥០ រួមទំាងមានកុងត្រាសិទ្ធិផ្តាច់មុខលើរឿងTerminator ដ៏ល្បីផងដែរ។
តើមុនពេលទទួលបានជោគជ័យជីវិតលោក Arnold Schwarzenegger បានឆ្លងកាត់នូវរឿងរ៉ាវអ្វីខ្លះ?
កើតមកជាមួយភាពក្រីក្រ តែប្រឹងជម្នះមិនបន្ទោសវាសនា
Arnold Schwarzenegger កើតនៅថ្ងៃទី៣០ កក្កដាឆ្នាំ១៩៤៧ ក្នុងប្រទេសអូទ្រីស។
លោកធំដឹងក្ដីនៅក្នុងគ្រួសារដែលមានជីវភាពដ៏ក្រីក្រលំបាក ក៏ប៉ុន្តែតារារូបនេះមិនធ្លាប់យល់ឃើញថា គ្រួសាររបស់ខ្លួនក្រីក្រនោះឡើយ ដោយសារតែក្នុងសហគមន៍ជុំវិញខ្លួនសុទ្ធសឹងតែមានជីវភាពដូចគ្នា ពិបាកឱ្យធ្វើការប្រៀបប្រដូច។
សម័យកាលនោះ នៅក្នុងប្រទេសអូទ្រីសឪពុកម្ដាយភាគច្រើន និយមបង្ខំកូនឲ្យឈប់រៀនទាំងវ័យក្មេង ប៉ុន្តែ Arnold ជាកូនម្នាក់ដែលមានឆន្ទៈចង់សិក្សារៀនសូត្រ និងតវ៉ាប្រឆាំងនឹងការបង្ខំនេះរហូតបានជោគជ័យ។
ជារឿយៗលោក Arnold តែងនិយាយអំពីសារៈសំខាន់នៃចក្ខុវិស័យនិងគោលបំណងក្នុងជីវិតខ្លួនដែលចង់ក្លាយជាកីឡាករកាយវប្បកម្មជើងឯក ក្លាយជាអ្នកមាន និងក្លាយជាអ្នកនយោបាយល្បីឈ្មោះផង។ លោកបានលះបង់កម្លាំងកាយចិត្តខ្លាំងបំផុត ជាមួយនឹងកីឡាកាយវប្បកម្ម រហូតទទួលបានជយលាភីក្លាយជា Mr.Universe ជាបន្តបន្ទាប់ និងបានក្លាយជាម្ចាស់ជ័យលាភី Mr.Olympia ផងដែរក្នុងឆ្នាំ១៩៦៧។
ការជោគជ័យមួយនេះ ជាឱកាសដ៏ល្អសម្រាប់លោកក្នុងការបានចេញទៅរស់នៅសហរដ្ឋអាមេរិកដើម្បីសម្រេចក្ដីស្រមៃក្នុងការក្លាយជាអ្នកមាន និងជាមនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់។ លោកបានផ្លាស់ទៅទីក្រុង Los Angeles រដ្ឋ California នៅក្នុងឆ្នាំ ១៩៦៨ នៅពេលមានអាយុ ២១ ឆ្នាំ ដើម្បីទទួលការបណ្ដុះបណ្ដាលបន្ថែមផ្នែកកាយវប្បកម្មនៅទីនោះ។ ប៉ុន្តែបញ្ហាធំនៅពេលនោះគឺថា Arnold មិនចេះភាសាអង់គ្លេសនោះទេ។
លើសពីនេះទៀតគាត់មានប្រាក់តិចតួចណាស់មិនគ្រប់គ្រាន់ទេក្នុងការញាំអាហារប៉ូវៗបង្កើតកាយវប្បកម្មឡើងឱ្យខ្លួនឯង។ លោកមិនមានញាតិឬមិនស្គាល់នរណា ក៏ពុំមានកន្លែងណាព្រមទទួលលោកឲ្យធ្វើការដែរ។ ហេតុផលគឺលោកមានមាឌធំពេក ហើយមានឈ្មោះលោកបែបកំប្លែងៗ និងគ្មានមានបទពិសោធន៍សម្ដែងម្ដងណាសោះ។
ឧបសគ្គនេះ ធ្វើឲ្យ Arnold សម្រេចចិត្តបណ្ដាក់ទុនរកស៊ី នៅអាជីវកម្មឡឥដ្ឋ ជាមួយនឹងដៃគូកាយវប្បកម្មម្នាក់ទៀតឈ្មោះលោក Franco Columbu។
អាជីវកម្មឡឥដ្ឋ របស់ Arnold និង Franco មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លី។ ពួកគេបានយកប្រាក់ចំណេញទៅវិនិយោគទិញដីវាលខ្សាច់នៅជ្រលងភ្នំ។ ប៉ុន្តែពួកគេដូចយកប្រាក់ទៅចោលក្នុងខ្សាច់បែបនោះដែរ ព្រោះថាវិយោគទុនថ្មីនេះត្រូវខាតប្រាក់ទាំងស្រុង។
ក្នុងពេលនោះដែរលោក Arnold និយាយដោយភាពជឿជាក់និងក្ដីសង្ឃឹមថា
“ភាពខុសគ្នារវាងអ្នកឈ្នះនិងអ្នកចាញ់ក្រោយពីបរាជ័យ គឺអ្នកចាញ់នៅកន្លែងដដែល ប៉ុន្តែអ្នកឈ្នះតែងតែក្រោកឈរឡើងវិញ!”
ក្រោយមកលោក Arnold ខិតខំសន្សំប្រាក់ពីការលក់ឥដ្ឋនិងការប្រកួតកាយវប្បកម្មរហូតបាន ១០,០០០ ដុល្លារដើម្បីវិនិយោគលើអាគារផ្ទះល្វែងដែលមានកម្ពស់ ៦ ហ្វីត។ ៣ ឆ្នាំបន្ទាប់ពីទិញអាគារដំបូង លោកបានលក់វា ហើយទិញខុនដូដែលមានតម្លៃទ្វេដង។ បន្ទាប់មកសេដ្ឋីរូបនេះបានតំឡើងអាគារខុនដូមួយដែលមាន ៣៦ បន្ទប់។ លោកបន្តទិញនិងលក់ទ្រព្យសម្បត្តិ ហើយមិនយូរប៉ុន្មានទ្រព្យសម្បត្តិបានកើនឡើងដល់រាប់លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៤ យ៉ាងពីម្ចាស់ក្សត្រី SUTHIDA មហេសីព្រះរាជាថៃបច្ចុប្បន្ន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ