KPT+
៣ឃ្លា ចេញពីមាត់ប្ដី ធ្វើឲ្យប្រពន្ធពោះធំបាក់ទឹកចិត្ត
ប្ដីល្អនឹងមិននិយាយសម្ដីដែលធ្វើឲ្យប្រពន្ធគ្រាំគ្រាចិត្តនោះទេ បើទោះជាស្ថិតក្នុងកាលៈទេសៈណាក៏គួរតែចេះទប់អារម្មណ៍ខ្លះ ចៀសវាងបំផ្លាញផ្លូវចិត្តម្ខាងទៀត។ ជាពិសេសពេលមានផ្ទៃពោះរឹតតែបាក់ទឹកចិត្តថែមទៀត ដូចនេះមិនគួរនិយាយពាក្យមិនគប្បី ៣ យ៉ាងនេះដែលណែនាំដោយអ្នកគ្រូពេទ្យ មួន រ៉ានី បម្រើការនៅមណ្ឌលសុខភាពព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៖
១- «ឈឺកុំមកប្រាប់បង បងហ្នឹងពេទ្យ»

មនុស្សស្រីពពោះឧស្សាហ៍មានអាការៈវិលមុខ ចុករួយចង្កេះ ឬឈឺច្រើន ដូចនេះបើនាងឲ្យប្ដីជូនទៅពេទ្យ គួរតែកំដរ មិនមែនបដិសេធ និងប្រើសម្ដីសម្លាប់ចិត្ត «ឈឺកុំមកប្រាប់បង បងហ្នឹងពេទ្យ»។ ឃ្លានេះអាចធ្វើឲ្យមនុស្សស្រីបាក់ទឹកចិត្តដែលអាចប៉ះពាល់ដល់កូនក្នុងពោះទៀតផង។
២- «ឈឺច្រើនណាស់»
ប្រុសៗគ្មានថ្ងៃយល់ពីអាការៈមនុស្សស្រីមានកូនបានឡើយ ដូចនេះហើយអ្នកខ្លះឈឺមិនលោះថ្ងៃក៏មាន។ ខ្លួនឯងក៏មានធុញថប់នឹងបញ្ហាជាច្រើននោះដែរ តែបានត្រឹមត្អូញត្អែរប្រាប់អ្នកនៅជិតខ្លួនបំផុត សង្ឃឹមមានពាក្យលួងលោម តែបើនាងទទួលបានចម្លើយថា «ឈឺច្រើនណាស់» បង្ហាញពីភាពសោះអង្គើយដូចសម្លាប់គ្នាទាំងរស់។
៣- «ធ្វើខ្លួនឯងទៅ»

ចំពោះការងារស្ត្រីមានភាពអត់ធ្មត់ខ្លាំង ទោះជាពោះធំប៉ុនណាក៏នៅតែទៅធ្វើគ្មានភាពរាថយឡើយ ហើយបើនិយាយពីការងារក្នុងផ្ទះវិញ ក៏នៅតែអាចបំពេញបានគ្មានចន្លោះលើកលែងតែការងារខ្លះត្រូវប្រើកម្លាំងខ្លាំង ទើបសុំជំនួយពីប្ដី។ តែបើសម្ដីដែលនាងទទួលបានឲ្យ «ធ្វើខ្លួនឯងទៅ» វិញ ម៉ាក់ៗអាចនឹងឈប់ពឹងពាក់រហូត ព្រោះសម្ដីបែបនេះធ្វើឲ្យឆ្អែតចិត្ត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ពេទ្យតែងហាមម្ដាយពពោះមិនឲ្យគិតច្រើន ព្រោះខ្លាចជួបបញ្ហាទាំងនេះ
ចុចអាន៖ សញ្ញាទាំង ៦ បង្ហាញថា អ្នកម្ដាយកំពុងពពោះកូនភ្លោះក្នុងផ្ទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


