KPT+
ជំងឺផ្លូវចិត្ត ៧ប្រភេទយើងមិនធ្លាប់ដឹង និងឧស្សាហ៍ច្រឡំគ្នា
អ្នកជំនាញនិយាយថាមនុស្សម្នាក់ក្នុងចំណោម ៤ នាក់នឹងទទួលរងពីជំងឺផ្លូវចិត្តឬប្រព័ន្ធប្រសាទនៅក្នុងមួយឆាកជីវិតរបស់ពួកគេ។ រោគសញ្ញាខ្លះងាយមើលដឹង និងខ្លះទៀតកម្រមើលស្គាល់ឬដឹងជាក់លាក់ សូម្បីតែអ្នកជំនាញក៏ពិបាកនឹងធ្វើរោគវិនិច្ឆ័យដែរ។ ខាងក្រោមនេះជាជំងឺផ្លូវចិត្ត ៧ ប្រភេទដែលគួរស្វែងយល់៖
១. ជំងឺស្រមើស្រមៃ (Alice in Wonderland Syndrome)

អ្នកជំងឺវង្វេងស្មារតីប៉ះពាល់ដល់ការយល់ឃើញ ដោយធ្វើឲ្យពួកគេមើលឃើញបរិស្ថានជុំវិញខ្លួនបានបង្ខូចដូចគ្នានឹងរឿងនិទាន អាលីសនិងដែនដីអាថ៌កំបាំងដូច្នោះដែរ។
អាការរោគ៖ ជាទូទៅកើតចំពោះមនុស្សវ័យ២០ឆ្នាំ ដែលកំពុងមានបញ្ហាដុះពកក្នុងខួរក្បាល ប្រកាំង ឬមានវីរុស Epstein-Barr។ អ្នកជំងឺមើលអ្វីៗនៅជុំវិញខ្លួនមានពណ៌ផ្សេងនិងរូបរាងខុសពីការពិត។ ជួនកាលពេលមើលឃើញវត្ថុនោះធំខ្លាំងឬតូចខ្លាំងពេក ហើយសូម្បីតែខ្លួនឯងក៏គេគិតថាតូចជាងឬធំជាងអ្នកដទៃដែរ។ ពួកគេច្រើនតែវង្វេងស្មារតី។ ប៉ុន្តែជំងឺនេះកម្រកើតមានណាស់ បើមានក៏ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
២. ជំងឺវិបល្លាសស្មារតី (Factitious Disorder)
អ្នកជំងឺនេះតែងតែមានស្មារតីច្របូកច្របល់។ ពួកគេភាគច្រើនជាមនុស្សដែលធ្លាប់រងការរំលោភបំពានផ្សេងៗលើរាងកាយនិងផ្លូវចិត្តកាលពីវ័យកុមារភាព។
អាការរោគ៖ អ្នកដែលមានជំងឺនេះតែងធ្វើឱ្យខ្លួនគេឈឺ ទាំងខ្លួនមិនបានឈឺអ្វី។ ពួកគេឧស្សាហ៍ទៅជួបពេទ្យដើម្បីពិនិត្យសុខភាព និងសុំថ្នាំពេទ្យមកប្រើជាប្រចាំ ដោយប្រាប់គ្រូពេទ្យថា ខ្លួនគេឈឺនេះឬឈឺនោះ។ អ្នកមានរោគនេះតែងបង្កើតជំងឺសម្រាប់ខ្លួនមិនចេះចប់មិនចេះហើយដើម្បីប្រាប់ពេទ្យ ជាពិសេសពួកគេចេះពាក្យវេជ្ជសាស្ត្រច្បាស់ណាស់។
៣. ជំងឺបិសាចឬអេលៀន (Alien Hand Syndrome)
លោកវេជ្ជបណ្ឌិត Strangelove និយាយថា ជំងឺអេលៀនជាជំងឺផ្លូវចិត្តដ៏កម្រមួយដែលធ្វើឲ្យអ្នកជំងឺបាត់បង់ការគ្រប់គ្រងលើដៃឬដៃជើងទាំងស្រុង។ វាជាជំងឺគ្មានវិធីព្យាបាល។ វាអាចកើតឡើងបន្ទាប់ពីការវះកាត់ខួរក្បាល ដាច់សរសៃឈាមខួរក្បាល ឬដុំសាច់ខួរក្បាល។
អាការរោគ៖ គ្រប់គ្រងសតិមិនបានដោយប្រើអំពើហិង្សាលើអ្នកផ្សេង ដោយច្របាច់ក ក្រញៅស្បែក និងដោះសម្លៀបំពាក់អ្នកដទៃ ។ ពួកគេមិនអាចគ្រប់គ្រងដៃរបស់ខ្លួនបាន និងមានអារម្មណ៍ថា ខ្លួនគ្មានដៃ ឬជួនកាលក៏មានការឈឺចាប់ដោយខ្លួនឯង។
៤. ជំងឺចរិតច្រើន (Dissociative Identity Disorder)

ជំងឺនេះជាជំងឺផ្លូវចិត្តមួយល្បីល្បាញខ្លាំងណាស់នៅលើពិភពលោក។ អ្នកជំងឺនេះមានអត្តចរិតច្រើនខុសពីខ្លួនឯងពីកំណើត។ ពេលខ្លះខ្លួនគេប្រែទៅជាមានចរិតផ្សេងដោយមិនដឹងខ្លួនឡើយ។
អាការរោគ៖ ជំងឺចរិតច្រើន ឬ DID ធ្វើឲ្យអ្នកជំងឺប្ដូរ ឈ្មោះ បុគ្គលិកលក្ខណៈ និង ភេទរបស់ខ្លួន។ ពួកគេឧស្សាហ៍ភ្លេចភ្លាំងច្រើន។ អ្នកជំងឺនេះមិនអាចស្វែងរកពីបញ្ហារបស់ខ្លួនឯងទេ គេប្រឈមនឹងការស់នៅជាមួយគ្រួសារ សង្គម និងខ្លួនឯងដូចមនុស្សធម្មតាទូទៅ។
៥. ជំងឺភាន់ភាំងស្មារតី (Cotard Delusion)
ជំងឺនេះបណ្តាលឱ្យអ្នកជំងឺគិតថាពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពស្លាប់។ អ្នកវិទ្យាសាស្ត្រជឿជាក់ថា វាអាចបណ្តាលមកពីការរងរបួសផ្នែកណាមួយនៃខួរក្បាល។ ប៉ុន្តែជំងឺនេះកម្រមានណាស់។
អាការរោគ៖ អ្នកជំងឺយល់ថាខ្លួនគេជាសាកសព ឬជាខ្មោច ដោយគិតថាខ្លួនឯងហូរឈាមច្រើនឬគ្មានឈាមក្នុងរាងកាយ។ ពួកគេជឿថា ខ្លួនឯងមិនមែនជាមនុស្ស។ ដូច្នេះហើយគេមិនញ៉ាំអាហារ មិនផឹកទឹក ព្រោះគិតថារាងកាយមិនត្រូវការជីវជាតិអាហារចិញ្ចឹមឡើយ។ ក្រៅពីនោះគេមានបញ្ហាបាក់ទឹកចិត្ត គ្មានទំនាក់ទំនងក្នុងសង្គម ឬបាត់សតិទាំងស្រុង។
៦. ជំងឺវង្វេងវង្វាន់ (Visual Agnosia)

អ្នកមានជំងឺភាន់ច្រឡំមើលឃើញកៅអីថាបាល់ ឬ មើលឃើញមនុស្សថាជាដើមឈើ។ល។ អ្នកជំងឺវង្វេងវង្វាន់ជាមួយនឹងការមើលឃើញរូបភាពផ្សេងៗ។ ជាទូទៅវាកើតឡើងដោយសារ ការខូចផ្នែកនៃខួរក្បាល ជំងឺមហារីក និងការបំពុល។
អាការរោគ៖ ភាន់ច្រឡំនៅអ្វីៗដែលពួកគេមើលឃើញ ច្រឡំទីកន្លែង ឬច្រឡំមុខមនុស្សគ្នា។
៧. ជំងឺសរសៃប្រសាទ (Wendigo Psychosis)
អ្នកជំងឺជឿថា ពួកគេត្រូវបានបិសាចមួយដែលមានឈ្មោះថា Wendigo រស់រានមានជីវិតលើសាច់ឈាមមនុស្ស។ វប្បធម៌ឥណ្ឌាជឿថា Wendigo ជាបិសាចដែលមានចរិតលក្ខណៈមនុស្សពាក់កណ្ដាលនិងវិញ្ញាណពាក់កណ្ដាល។ គេជឿថា បើសិនស្ថិតក្នុងខ្លួននរណាហើយ វានឹងបង្ខំអ្នកនោះឲ្យក្លាយជាបិសាចសាហាវអាចសម្លាប់មនុស្សបាន។
អាការរោគ៖ មានជំងឺធ្លាក់ទឹកចិត្តនិងសរសៃប្រសាទ ឯកោ ចូលចិត្តប្រើហិង្សា និងមានចរិតឃោរឃៅ ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សុខភាពផ្លូវចិត្តក្រោមសម្ពាធធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបាន ថែទំារបៀបណា?

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច