KPT+
Rolls Royce មិនដែលត្រូវការធ្វើទីផ្សារលើប្រព័ន្ធផ្សព្វផ្សាយសង្គមទេ! ហេតុអ្វី?
នៅក្នុងទ្រឹស្តីម៉ាកយីហោ យើងពិបាកនិយាយបន្តិចថា ហេតុអីម៉ាកខ្លះ គឺជាផលិតផលកំពូលនៅលើទីផ្សារ ? ដូចជា Rolls Royce តើរថយន្តនេះអស្ចារ្យនៅត្រង់ណា?

អ្នកអាន ជឿលើទិដ្ឋភាពអរូបីដែលបន្ថែមតម្លៃដល់យីហោម៉ាកយីហោដែរទេ?
ប្រសិនបើអ្វីមួយល្បីល្បាញដោយសារមិនមានលក្ខណៈអំណះអំណាងជាក់ស្តែងអញ្ចឹងអាចថា ការចូលចិត្តនោះគឺផ្អែកលើគំនិតរបស់អ្នកទិញ។ មានការវិភាគថា ម៉ាក Range Rover ជាសំណព្វចិត្តតារាហូលីវូដ ឯ Rolls-Royce ជាចំណូលចិត្តក្រុមសេដ្ឋីអ្នកល្បីៗអាចថា តំាងពីបុរាណមក Rolls-Royce បានក្លាយជាផ្នែកមួយដ៏ធំមួយឬជាស្លាកសញ្ញានៃជីវិតជាអភិជន ដូចជាសម្លៀកបំពាក់ម៉ាក Gucci និង Armani ដែរ ដែលពួកសេដ្ឋីទិញតគ្នា ដើម្បីសម្គាល់ក្រុមឬសហគមន៍របស់ពួកគេ។

យុទ្ធសាស្ត្រធំរបស់ Rolls Royce គឺផ្តោតលើស្ថិរភាពម៉ាកយីហោខ្លួនដែលមានអាយុកាលជាងមួយសតវត្សរ៍មកហើយ ក៏ជាគ្រឿងតំណាងនៃទំនើបកម្មរបៀបរស់នៅលំដាប់ខ្ពស់របស់អភិជនពិភពលោក។ គេដឹងថា អតិថិជនរបស់គឺជាក្រុមមនុស្សភាគតិច ដូច្នេះ Rolls-Royce មិនប្រកាន់យកវិធីសាស្រ្តធ្វើទីផ្សារដូចដែលក្រុមហ៊ុនផលិតរថយន្តដទៃកំពុងប្រើ នោះឡើយ ឧទាហរណ៍ Rolls Royceមិនដែលត្រូវការធ្វើទីផ្សារលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជាហ្វេសប៊ុក ឬបណ្តាញដទៃដូចគ្នា ។
ទស្សនាវីដេអូនេះ នឹងដឹងច្បាស់ ពីវិធីរកស៊ីរបស់ Rolls-Royce
អត្ថបទ៖ ចម្រើន តារា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


