KPT+
កុំនិយាយពាក្យ៧ ឃ្លានេះទៅកាន់នរណាម្នាក់ ដែលមានរោគផ្លូវចិត្តធ្ងន់
ការរស់នៅដោយមានជំងឺធ្លាក់ទឹកចិត្តដ៏ធ្ងន់មកជាមួយ គឺជាការរស់នៅកៀកនឹងសេចក្តីស្លាប់។ ការបញ្ចប់ជីវិត ជាវិធីងាយស្រួលដែលពួកគេតែងតែនឹកឃើញ ដំបូងរាល់ពេលដែលចង់ដោះស្រាយបញ្ហា ហើយការនិយាយទៅកាន់ពួកគេត្រូវការប្រុងប្រយ័ត្នខ្លាំង។
ខាងក្រោមនេះគឺជាឧទាហរណ៍ប្រាប់ នូវអ្វីខ្លះដែលអ្នកមិនគួរនិយាយទៅកាន់ពួកគេ។
១. ជីវិតលំបាកពិតមែន

អ្នកដែលមានជំងឺផ្លូវចិត្ត ច្រើនតែមានអារម្មណ៍ថាអស់សង្ឃឹម និងទន់ជ្រាយ។ ពួកគេទំនងជាឆាប់ខ្លាចនិងចុះចាញ់ ។ គ្រាន់តែអង្គុយនិងនិយាយជាមួយជាការលើកទឹកចិត្តកុំបន្ថែមការដាក់សម្ពាធលើពួកគេដោយការធ្វើឲ្យមើលឃើញជីវិតកាន់តែខ្មៅងងឹត។ ពួកគេនឹងថប់ដង្ហើម។
២. អាណិតឯងខ្លាំង
មានការយល់ច្រឡំជាទូទៅអំពីមនុស្ស ដែលមានជំងឺធ្លាក់ទឹកចិត្តថា ពួកគេចង់ឲ្យអ្នកដទៃមានអារម្មណ៍អាណិត។ តាមពិតពួកគេ មិនស្វែងរកការយកចិត្តទុកដាក់ទេ។ ពួកគេឈឺចាប់ហើយដែលខ្លួនរឹងមាំ រហូតដល់ថ្នាក់មានអារម្មណ៍ថាគ្មានអ្នកណាឲ្យតម្លៃ។ បើអ្នកលើកពីចំណុចរឹងមាំរបស់គេមកបង្ហាញទំនងជាកំពុងជួយឲ្យពួកគេមានមានអារម្មណ៍ធូរស្រាលទៅវិញ។
៣. អយុត្តិធម៌មែនហ្ន

ពាក្យនេះមិនត្រឹមតែមិនអាចជួយឲ្យគេធូរចិត្តថែមទាំងធ្វើឲ្យក្នក់ចិត្តនិងឈឺចាប់កាន់តែជ្រាលជ្រៅ។ អ្នកមិនយល់ពីរបួសពិតរបស់ពួកគេទេ។ កុំបន្ថែមល្បោយ កុំរោយអំបិលលើសាច់រលាក។
៤. ម៉េចមិនអានសៀវភៅ?
កុំប្រាប់គេឲ្យធ្វើអ្វីដែលមិនមែនគេ។ អ្នកដែលមាន វិបត្តិផ្លូវចិត្ត ច្រើនតែបាត់បង់ចំណាប់អារម្មណ៍លើសកម្មភាព ដែលពួកគេធ្លាប់ចូលចិត្តធ្វើ។ ប្រហែលជាមិត្ដរបស់អ្នកធ្លាប់ជាអ្នកចូលចិត្តអានតែឥឡូវគេលែងចូលបណ្ណាល័យ ឬប្រហែលជាមិត្តរបស់អ្នកចូលចិត្តចម្អិន ប៉ុន្តែឥឡូវគេទន់ដៃជើង។ ដំណាក់កាលនេះ អ្នកត្រូវការតែម្យ៉ាង គឺអង្គុយកំដរនិងស្តាប់គេ។
៥. ញាតិមិត្តឯងយ៉ាប់មែន
កុំនិយាយប៉ះពាល់គ្រួសារគេ ទោះបីជាអ្នកទាំងនោះជាដើមចមនៃសម្ពាធចិត្តរបស់គេក្តី ប៉ុន្តែការនិយាយរបស់យើងមិនបានធ្វើឲ្យធូរស្រាលសម្ពាធនោះឡើយ។ ប្រសិនអ្នកមានចំណុចល្អផ្សេងណានឹកឃើញលើកមកបង្ហាញនិងពន្យល់ឲ្យគេឆាប់ខឹងគ្នាវិញក្រែងអាចសម្រាលបានល្អជាង។
៦. ឯងបាក់ទឹកចិត្តហើយ

មនុស្សបាក់ទឹកចិត្តកាន់តែទទួលអារម្មណ៍នេះបន្ថែមឡើង ប្រសិនអ្នកដទៃណាមកថាគេកំពុងបាក់ទឹកចិត្ត។ នៅពេលដែលអ្នកធ្វើការស្រាវជ្រាវបន្ថែមនិងរៀនអំពីជំងឺធ្លាក់ទឹកចិត្តអ្នកនឹងឃើញថាគ្មាននរណាម្នាក់“ មើល” ឃើញចំពោះជំងឺផ្លូវចិត្តខ្លួនឯងច្បាស់ឡើយ។ វាខុសគ្នាពីម្នាក់ទៅម្នាក់ ហើយរឿងមួយដែលសំខាន់បំផុត ដែលអ្នកអាចធ្វើបានសម្រាប់មិត្តរបស់អ្នកគឺត្រូវទទួលស្គាល់ថា ពួកគេខ្លាំងក្លាជាងទំហំវិបត្តិរបស់ពួកគេ។
៧. ឯងគួរតែសម្រាកទៅ
ពួកគេមិនដែលសម្រាកទេទាំងពេលដែលធ្មេចភ្នែកក្តីលើកលែងតែ អ្នកប្រាប់ពួកគេថា ឯងស្រស់បស់ ប្រហែលដេកគ្រប់ដឹង? សាច់ឯងខ្ចីជាងមុន ចេញហាត់ប្រាណបានព្រឹកៗមែនអត់?ញាំទឹកច្រើនណាស់មើលទៅនៀក។
អនុវត្តបានទេមើលទៅ?
ប្រែសម្រួល៖ ហាណា
ចុចអាន៖ អតីតកាលជារឿងកន្លងហួស បើមិនចង់កើតទុក្ខច្រើន គួររៀនដោះលែង
ចុចអាន៖ សុខភាពផ្លូវចិត្តក្រោមសម្ពាធធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបាន ថែទំារបៀបណា?

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?