KPT+
ប្រលូកការងារតែងនិពន្ធដំបូង កុំរំពឹងភាពល្បី ចាំបាច់មានបីយ៉ាងធំៗនេះសិន ទើបជាជោគជ័យពិតប្រាកដ
សិល្បៈនៃការតែងនិពន្ធប្រភេទប្រលោមលោក អាចមើលទៅ នៅតែជាអាថ៌កំបាំង សម្រាប់អ្នកដែលមិនធ្លាប់ព្យាយាមបានសម្រេចបញ្ចប់សៀវភៅដំបូងរបស់ខ្លួន។

ក៏មានមនុស្សមួយចំនួន អាចសរសេរសៀវភៅរបៀប វិទ្យាសាស្ត្រ ទ្រឹស្តី របកគំហើញ ទស្សនវិជ្ជា ប្រវត្តិបុគ្គល។ល។ ប៉ុន្តែ មិនអាចបញ្ចប់សាច់រឿងប្រលោមលោកមួយបាន ។

អ្នកនិពន្ធ ម៉ីសន សុធារី បានសរសេរថា «ខ្ញុំទទួលបានឆាតរបស់អ្នកដែលមានបំណងចង់ក្លាយជាអ្នកនិពន្ធប្រលោមលោកវ័យក្មេងៗជាច្រើន ចង់បានវិធីសាស្ត្រអំពីការតែងនិពន្ធតាមបែបស្រមើស្រមៃតែស៊ីសង្វាក់នឹងនិន្នការ-កាលអាកាស ដែលអានកាលណា អ្នកអានទទួលយកបាន។ មិនមានអ្វីជាការសម្ងាត់អំពីដំណើរការសរសេរសៀវភៅប្រឌិតនោះទេ។ គោលការណ៍ធំៗ ដែលយើងត្រូវការ មានតែបីប៉ុណ្ណោះគឺ វិន័យ (តាំងចិត្ត) ការច្នៃប្រឌិត (ស្រាវជ្រាវមានព័ត៌មានទូទៅច្រើន) និងទីបី បេះដូង (មិនសរសេរដើម្បីស្អប់ តែសរសេរព្រោះស្រលាញ់)។»

លោកស្រីបញ្ជាក់ថា មិនថា អ្នកនោះជាអ្នកនិពន្ធដែលមានសៀវភៅលក់ដាច់ជាងគេ លក់ថ្លៃជាងគេ ឬល្អអានជាងគេ ឬមិនដែលជោគជ័យ គ្មានចំណងជើងណាមួយត្រូវបានគេយកទៅនិយាយ សរសេរយូរហើយមិនត្រូវបានគេស្គាល់ឬទទួលស្គាល់ ក៏អ្នកទាំងនោះបានឆ្លងកាត់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ។ «មិនមែនមនុស្សទាំងអស់សុទ្ធតែជាគណៈកម្មការវាយតម្លៃស្នាដៃយើងបានត្រឹមត្រូវជានិច្ចនោះទេ! ពេលចាប់ប្រលូកការងារតែងនិពន្ធ សូមប្អូនៗកុំរំពឹងអំពីថា រឿងយើងនឹងល្បីជាងគេ នឹងមានគេស្គាល់ច្រើនជាងគេ នឹងមានគេស្វែងរកយើងលបណ្តាញសង្គមមក Add ឬមក Like សូមទាត់ចោលរឿងទាំងនេះចេញពីគំនិត!»។

អ្នកនិពន្ធ ម៉ីសន សុធារី ដេលបានចាប់ផ្តើមការសរសេរប្រលោមលោកនៅឆ្នាំ១៩៩៤ បានលើកឡើងថា «ខ្ញុំសរសេរសៀវភៅដំបូង សរសេរចេញពីបេះដូង សរសេរទាំងមិនដឹងថា មានគេចង់អានឬអត់ នឹងបានផ្សាយចេញឬអត់? គឺសរសេរព្រោះខ្ញុំស្រេកឃ្លានក្នុងការសរសេរ! ខ្ញុំក្រោកឡើងរាល់ម៉ោង៣ភ្លឺដើម្បីសរសេរសៀវភៅរបស់ខ្ញុំព្រោះផ្ទះខ្ញុំតូចណាស់ ពេលថ្ងៃ មនុស្សច្រើនឡូឡាហើយយើងមានតុតែមួយទៀតប្អូនខ្ញុំត្រូវប្រើវាដើម្បីរៀន (ស្ញុំសរសេរក្នុងសៀវភៅ ទម្រាំក្លាយជាអ្នកនិពន្ធ)៕

ប្រភព៖ Meysan Sotheary
ចុចអាន៖ តិចនិកខ្លះៗអ្នកនិពន្ធបង្ហើបប្រាប់ ដើម្បីសរសេរប្រលោមលោកឱ្យស្លុងអារម្មណ៍ជាមួយសាច់រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


