Connect with us

KPT+

ទំនួលខុសត្រូវរបស់ “ឪពុក” មិនមែនមានត្រឹមតែសមត្ថភាពរកប្រាក់នោះទេ

បានផុស

នៅ

ក្លាយជាឪពុករបស់ក្មេងម្នាក់ជារឿងងាយស្រួល តែ​ក្លាយជាឪពុកល្អម្នាក់ នោះទើបជារឿងដែលពិបាកសម្រាប់បុរសភាគច្រើន ព្រោះទំនួលខុសត្រូវរបស់ឪពុក មិនមែនមានត្រឹម សមត្ថភាពរកប្រាក់នោះទេ។

ឪពុកអស្ចារ្យម្នាក់ ជាបុរសដែលអាចរួមចំណែក ក្នុងការផ្គត់ផ្គង់ ផ្តល់ក្តីស្រឡាញ់ និងចិញ្ចឹមបីបាច់ក្មេងនោះឲ្យអស់ពីលទ្ធភាពដែលអាចធ្វើបាន។ ឪពុកល្អម្នាក់ មិនត្រឹមតែខំប្រឹងប្រែងធ្វើការ រកប្រាក់ផ្គត់ផ្គង់គ្រួសារ ឬគ្រាន់តែផ្តល់ជម្រកល្អសម្រាប់កូនៗ មានអាហារពេញៗតុ ឬក៏បញ្ជូនពួកគេទៅរៀនសាលាថ្លៃៗដែរ។ ប៉ុន្តែឪពុកល្អត្រូវស្គាល់ពីភាពជាឪពុក ដែលវាមិនមែនគ្រាន់តែផ្តល់តែសម្បកក្រៅប៉ុណ្ណោះ តែជាបុរសដែលមានចំណុចទាំងនេះ៖

ឆ្លៀតពេលដើម្បីគ្រួសារ ទោះបីជារវល់យ៉ាងណាក៏ដោយ

Asian father looking behind him at his son on his back - Indiana Fatherhood  Coalition
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាឪពុកល្អម្នាក់មិនថារវល់ការងាយ៉ាងណានោះទេ គាត់តែងតែអាចឆ្លៀតពេលដើម្បីភរិយានិងកូនៗ នៅដែលពួកគេត្រូវការគាត់ និងអាចកំដរក្រុមគ្រួសារនៅថ្ងៃឈប់សម្រាក។ សូម្បីតែនៅពេលដែលគាត់នឿយហត់ អស់កម្លាំងក៏ដោយ គាត់ក៏នៅតែឆ្លៀតចំណាយពេលខ្លះជាមួយគ្រួសារដែរ។

ព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីថែរក្សាគ្រួសារ

6,000+ Asian Father Pictures

ឪពុកគម្រូសុខចិត្តលះបង់នូវតម្រូវការ និងបំណងប្រាថ្នាផ្ទាល់ខ្លួនដើម្បីជាប្រយោជន៍រួមរបស់គ្រួសារទាំងមូល។ លើសពីនេះទៅទៀតគាត់ជាឪពុកដែលព្យាយាមធ្វើគ្រប់យ៉ាងដើម្បីធានាថា ភរិយានិងកូនៗមានសុភមង្គលពិតប្រាកដ។

មិនថាមានបញ្ហាធំឬតូចក្ដី ក្នុងនាមជាមេគ្រួសារ ជាប៉ាៗគេរមែងព្យាយាមអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហា ដោយមិនទុកភរិយានិងកូនៗឲ្យប្រឈមនឹងឧបសគ្គតែឯងឡើយ។

លះបង់ជានិច្ច

Free Photo | Happy cheerful asian family dad, mom and kids having fun and  using smart phone video call on sofa at house.

គាត់ជាបុរសដែលប្តេជ្ញាខ្លួនឯងដើម្បីធានាថាក្រុមគ្រួសារត្រូវបានយកចិត្តទុកដាក់និងត្រូវបានមើលថែរក្សា ហើយនឹងមិនបោះបង់គ្រួសារដើម្បីការពារខ្លួនទេ  តែគាត់សុខចិត្តរ៉ាប់រងការលំបាក ដើម្បីឲ្យគ្រួសារបានទទួលសេចក្ដីសុខវិញ។

ធ្វើជាគំរូល្អសម្រាប់កូនៗធ្វើតាម

Maryland Advance Medical Directive

គាត់នឹងបង្រៀនកូនប្រុសពីរបៀបស្រឡាញ់មនុស្សស្រី ដោយការស្រឡាញ់ភរិយារបស់គាត់អស់ពីចិត្ត ដើម្បីឲ្យកូនមើលនិងធ្វើគំរូតាម។ គាត់នឹងបង្រៀនកូនស្រីពីរបៀបការពារខ្លួន និងធ្វើអ្វីដែលត្រឹមត្រូវ។ ជាទូទៅគាត់នឹងមិននៅគ្រប់កន្លែងដែលកូនគាត់ត្រូវការទេ ប៉ុន្តែនឹងស្ថិតនៅក្នុងការចងចាំរបស់ពួកគេគ្រប់ពេលវេលា ដោយសារគំរូល្អដែលគាត់បានទុកឲ្យបុត្រធីតា។

ជាមនុស្សម្នាក់ដែលបង្រៀនកូនឲ្យមានគុណធម៌

How To Say "Father" In Asian Languages - Father's Day

សេចក្ដីសប្បុរស ស្មោះត្រង់ អត់ធ្មត់ យោគយល់ និងសេចក្តីស្រឡាញ់ ទាំងនេះជាអ្វីដែលកូនៗរៀនបានពីគ្រួសារច្រើនជាងនៅសាលា។ នោះហើយជាមូលហេតុដែលឪពុកល្អគ្រប់រូបខិតខំប្រឹងប្រែងបង្រៀនគោលការណ៍ទាំងនេះដល់កូនៗ របស់គាត់។ គាត់បង្រៀនដោយធ្វើជាគំរូល្អសម្រាប់ពួកគេឲ្យពួកគេធ្វើតាម តាមការរស់នៅប្រចាំថ្ងៃ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រឿង ៧ យ៉ាង​ដែល​អ្នក​ជា​ឪពុក​គួរ​តែ​បង្រៀន​ទៅ​កាន់​កូនប្រុស

ចុចអាន៖ នេះជាចំណុចល្អ និងមិនល្អ សម្រាប់ប្ដីប្រពន្ធគ្មានកូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម