វិធីនិយាយកុំឲ្យ​ស្រីៗជាសង្សារ​ខឹង ខ្មាសអៀន ពេល​ប្រាប់ថាធាត់ឡើងគីឡូ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

វិធីនិយាយកុំឲ្យ​ស្រីៗជាសង្សារ​ខឹង ខ្មាសអៀន ពេល​ប្រាប់ថាធាត់ឡើងគីឡូ

បានផុស

នៅ

ទម្ងន់ត្រូវបានគេចាត់ទុកថាជាប្រធានបទរសើបមួយ។ ការនិយាយគ្នាអំពីទម្ងន់ អាចពិបាក ហើយការប្រាប់អំពីបញ្ហាទម្ងន់ទៅកាន់គូស្នេហ៍យើងគឺជាអ្វីដែលពិបាកដូចបេសកកម្មអត្តឃាតអ៊ីចឹង​។ គេប្រហែលជាពិបាកនឹងទទួល អាចខឹងមួម៉ៅ និងប្រហែលជាអាចរំភើបចិត្តជាមួយនឹងភាពស្មោះត្រង់របស់យើង ឬក៏ប្រហែលជាអាចធ្វើឲ្យគេអត់ចិត្តជាខ្លាំងចំពោះពាក្យយើង។⁣

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះជាគន្លឹះ ៥ យ៉ាងដើម្បីជួយដោះស្រាយស្ថានភាពទាំងនេះ៖

១- ការផ្តោតសំខាន់ទៅលើបញ្ហាសុខភាព

ជំនួសឲ្យការនិយាយសង្កត់ធ្ងន់ៗលើទម្ងន់ យើងគួរប្រាប់ពីសុខភាព⁣ និងរបៀបវាស់ស្ទង់គុណភាពការរស់នៅវិញ។ ផ្លាស់ប្តូរគំនិតទៅវិញទៅមកពីបញ្ហាសុខភាព របបអាហារ⁣​ ការគ្រប់គ្រងអារម្មណ៍ និងបញ្ហាជីវិតរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញ ការវាយតម្លៃគូស្នេហ៍តែលើតួលេខ ឬស្តង់ដារផ្សេងៗតាមសង្គម ជាការមួយដែលមិនគួរកើតនោះទេ⁣ ហើយថែមទាំងអាចមានការថ្នាំងថ្នាក់ទៀត ក៏ថាបាន។

២- កំុធ្វើឲ្យគេអៀនខ្មាសចំពោះរាងកាយ

ការនិយាយត្រង់ៗពេកថាគេនោះធាត់ មិនមានភាពទាក់ទាញ⁣ ឬប្រាប់ថាភ្លៅធំណាស់ សាច់ច្រើនយារធ្លាក់ មិនមែនជាជម្រើសឆ្លាតវៃទេ។ ការបញ្ចេញមតិអវិជ្ជមាន⁣ មានតែអាចនាំឲ្យ​មានអារម្មណ៍បដិសេធប៉ុណ្ណោះ ព្រមទាំងបង្កប់នូវអារម្មណ៍ដែលបាត់បង់ទំនុកចិត្តទៀតផង។ មួយវិញទៀត អារម្មណ៍ខ្មាសអៀន នឹងផ្តល់លទ្ធផលអវិជ្ជមានចំពោះដៃគូ ដោយសារគេចាប់ផ្តើមអន់ចិត្ត ទើសទែងចំពោះរាងកាយខ្លួនឯង ចាប់ផ្តើមបង្អត់អាហារ ហើយក៏អាចឲ្យ​ថប់អារម្មណ៍⁣ ឬស្រ្តេសថែមទៀតផង។

៣- ជៀសវាងការបង្ខំខ្លាំងពេក

ទម្ងន់ជាចំណុចដែលធ្វើឲ្យនារីខ្លះឈឺចាប់ខ្លាំងណាស់ពេលដែលយើងនិយាយពីវា។ ពេលយើងនិយាយអំពីតួលេខ អាចធ្វើឲ្យអ្នកខ្លះស្តាប់ និងពិចារណា តែអ្នកខ្លះទៀតបដិសេធ ហើយថែមទាំងប្រកែកទៀតផង។ វាជាធម្មតាទៅហើយដែលមនុស្សមួយចំនួនមិនចង់និយាយអំពីបញ្ហាមួយនេះ ហើយអ្វីដែលអ្នកអាចធ្វើបានក្នុងស្ថានភាពអ៊ីចឹង គឺដកខ្លួនថយ⁣ ទុកពេលវេលា និងចន្លោះសម្រាប់ពួកគេ។ អ្នកខ្លះប្រហែលជានឹងមិនត្រលប់មកនិយាយអំពីប្រធានបទនេះទៀតទេ តែអ្នកប្រហែលជាមិនដឹងថាគេប្រហែលជាចាប់ផ្តើមស្វែងយល់ពីរបៀប​សម្រកទម្ងន់ បង្ខំធ្វើលំហាត់ប្រាណខ្លាំងៗ ឬសាកល្បងផ្លាស់ប្តូររបបអាហារក៏ថាបាន។

៤- ផ្តល់ការយល់ចិត្ត

ពេលចង់និយាយអំពីប្រធានបទរសើប⁣ ឬធ្ងន់ៗដូចជាទម្ងន់ ច្បាស់ណាស់ថាការយល់ចិត្តជាអ្វីមួយដែលយើងគួរប្រកាន់ជាប់ជានិច្ច។ គ្រាន់តែគិតថា តើយើងនឹងមានអារម្មណ៍យ៉ាងម៉េច បើមាននរណាម្នាក់មករកយើង ហើយនិយាយប្រាប់អ្វីមួយដែលយើងពិបាកនឹងទទួលយក⁣ ដូចជា កម្រិតវប្បធម៌ គ្រួសារ ការងារ ហិរញ្ញវត្ថុ ឬបញ្ហាសង្គមផ្សេងៗ។

សូមផ្តល់ឲ្យនូវការយល់ចិត្ត ជំនួយ ក្តីស្រលាញ់ និងការលើកទឹកចិត្តដើម្បីទាញគេមកឲ្យកាន់តែជិត និងផ្តល់នូវកម្លាំងមួយ​ដែលអាចឲ្យ​គេយល់ពីបំណងល្អរបស់យើង។

៥- ការនាំដោយធ្វើជាគំរូ

Young Asian Couple Having Dinner In One Hawker by Santi Nuñez

បន្ទាប់ពីប្រាប់ពីបញ្ហាទម្ងន់ហើយ កំុអង្គុយរួមតុជាមួយគ្នាហើយកុម្ម៉ង់ដំឡូងបារាំងបំពងមួយចានធំសម្រាប់​ខ្លួនឯង ហើយបែរជាឲ្យដៃគូញ៉ាំតែសាឡាដបន្លែមួយចាននោះ។⁣ វាគឺជាអ្វីមួយដែលមិនល្អទេ។ ចាប់ផ្តើមបង្កើតគោលដៅ តាមជួយគាំទ្រគាត់ មិនគ្រាន់តែពាក្យសម្ដី​ប៉ុណ្ណោះទេ⁣ តែរួមផ្សំទាំងសកម្មភាពរបស់យើងផងដែរ។ ដូចជាថានឹងទៅចុះឈ្មោះក្នុងក្លឹបហាត់ប្រាណលក្ខណៈជាគូជាមួយគ្នា ធ្វើអ្វីដូចៗគ្នា និងធ្វើអាវយឹតសម្រាប់ហាត់ប្រាណជាគូ។ ព្យាយាមផ្តល់នូវការសរសើរឲ្យតម្លៃចំពោះការវិវត្តតិចៗ កំុចាប់កំហុសតូចៗ⁣ ដូចជាញ៉ាំលើសកម្រិតកាលពីអាទិត្យមុនជាដើម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ មូលហេតុ​ ៥​នេះ​ហើយ ​ធ្វើ​ឲ្យ​អ្នកខ្លះ​ថែរាងបានល្អ​មិន​ងាយឡើងគីឡូ

ចុចអាន៖ តិចនិកងាយៗ​ ជួយស្រីៗស្គមៗឲ្យឡើងគីឡូ រាងស្អាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

លោក ម៉ៅ ធនិន សន្យា​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​នៅ​ផ្សារ​កំពង់ត្រាច ដើម្បី​បញ្ចៀស​ការ​ជន់​លិច​និង​ក្លិន​ស្អុយ

ព័ត៌មានជាតិ៤៦ នាទី មុន

បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម

ព័ត៌មានជាតិ៥៧ នាទី មុន

សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ក្រោម​ដៃ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​១៥​ឆ្នាំ​អត់​ចេញ​ជា​រូបរាង

ព័ត៌មានជាតិ២ ម៉ោង មុន

គ្រែ​ពេទ្យ​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦គ្រឿង​ តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី ធ្វើការ​ឧបត្ថម្ភ​ដល់​អង្គភាព​អាវុធហត្ថ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី​នឹងធ្វើ​ការ​បិទ​ចរាចរ​លើ​កំណាត់​ផ្លូវ​មួយ​ចំនួន​នៅ​ក្បែរ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក ចាប់ពី​យប់​ថ្ងៃ​ទី​២៩ ដល់​យប់​ថ្ងៃទី​០២ ខែវិច្ឆិកា​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services