KPT+
សម្រង់សំដី ពីស្ដេចគ្រឿងអលង្ការ Johnny Dang លើកទឹកចិត្តដល់សហគ្រិន ទើបចាប់ផ្ដើមដំបូង
ក្នុងពិភពបទចម្រៀងរ៉េបនៅទូទាំងពិភពលោក អ្នកណាម្នាក់ដែលមិនស្គាល់លោក Johnny Dang ដែលមានរហស្សនាមថា ជាស្ដេចគ្រឿងអលង្ការជនជាតិអាស៊ី។

Johnny Dang ជាជនជាតិវៀតណាមមួយរូប ដែលបានប្រើជីវិតរសាត់លើទឹកដីនៃប៉ែកអឺរ៉ុប ដើម្បីត្រួសត្រាយផ្លូវខ្លួនឯង និងធ្វើអាជីវកម្មគ្រឿងអលង្ការបន្តតំណែងពីឪពុករបស់លោក។
ក្រោយប្ដូរទីលំនៅមករស់នៅសហរដ្ឋអាមេរិក លោកក៏បានបើកអាជីវកម្មលគ្រឿងអលង្ការតូចមួយ ហើយក៏ពុំសូវមានអ្នកស្គាល់ដែរ។ប៉ុន្តែ Johnny បានជួបជាមួយនឹងតារារ៉េប Paul Wall អ្នកទាំងពីរក៏បានចាប់ផ្ដើមសហការគ្នា នៃភាពជាដៃគូរគ្រឿងអលង្ការនិងបទចម្រៀងរ៉េប។
ចាប់ពីពេលនោះមក អាជីវកម្មរបស់លោករកប្រាក់ចំណូលបាន ១៣.២លានដុល្លារ ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Johnny កើនដល់ ២០ លានដុល្លារ។

នេះជាសំដីរបស់លោក Johnny ប្រសិនបើនរណាម្នាក់ចង់ក្លាយជាសហគ្រិនមួយរូបនៅពេលចាប់ផ្ដើមដំបូង ៖
១ ប្រសិនបើខ្ញុំអាចធ្វើបាន អ្នកគ្រប់គ្នាក៏អាចធ្វើបាន ជាពិសេសអ្នកដែលកើតលើទឹកដីអាមេរិក ទីនោះមានឱកាសច្រើនសម្រាប់គ្រប់គ្នា។
២ ចូរព្យាយាមខិតខំធ្វើការ និងស្រលាញ់អ្វីដែលអ្នកធ្វើ។
៣ កុំដើរផ្លូវកាត់ដើម្បីបានលុយលឿនហួសហេតុ ព្រោះបើអ្នកធ្វើបែបនេះមានន័យថា អ្នកកំពុងតែបំផ្លាញអនាគតខ្លួនឯងដូចគ្នា។ ប្រសិនបើអ្នកដើរផ្លូវខុសមានន័យថា អ្នកក៏កំពុងតែកាត់ផ្លូវជីវិតរបស់អ្នកឲ្យកាន់តែខ្លីអ៊ីចឹងដែរ។
៤ កុំពេញចិត្តជាមួយភាពស្រណុកស្រួល ឬភាពជោគជ័យត្រឹមមួយពេល ប៉ុន្តែតម្រូវបន្តព្យាយាមស្វែងរកភាពជោគជ័យជានិច្ច។
៥ កុំភ្លេចប្រើធនធានដែលអ្នករកបាន ជួយត្រលប់ទៅកាន់សង្គម ឬមនុស្សជុំវិញខ្លួនផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Johnny Dang ជានរណា? មូលហេតុអី្វបទចម្រៀងរ៉េបសព្វថ្ងៃនេះ តែងមានឈ្មោះលោក?
ចុចអាន៖សម្រង់សំដីដ៏មានអត្ថន័យរបស់អ្នកនិពន្ធ លោក jim rohn ដែលគួរតែអាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


