សុខភាព
ផ្លែឈើ ៥ ប្រភេទ ល្អសម្រាប់ខួរក្បាល ហើយក៏សម្បូរលើទីផ្សារ
មិនមែនទាល់តែផ្លែឈើដែលមានតម្លៃថ្លៃ ឬជាប្រភេទផ្លែឈើកម្រទើបសមជាអាហារផ្ដល់អត្ថប្រយោជន៍ដល់សុខភាពខួរក្បាលនោះទេ ពោលផ្លែឈើដែលងាយស្រួលរក និងតម្លៃធូរថ្លៃនៅលើទីផ្សារ ក៏ជាប្រភពអាហារជំនួយដល់សុខភាពខួរក្បាលឲ្យរឹងមាំ និងជួយការពារពីជំងឺបានល្អផងដែរ សំខាន់ឲ្យតែយើងបានញ៉ាំជាប្រចាំ។ ថ្ងៃនេះ Hello គ្រូពេទ្យសូមបង្ហាញផ្លែឈើ៥ប្រភេទ ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយើង ស្ទើរមិននឹកស្មានដល់។

១.ផ្លែប៉េងប៉ោះ
ផ្លែប៉េងប៉ោះជាធម្មតាគេតែងចាត់ទុកថាជាបន្លែសម្រាប់ស្លរ ឆា ប៉ុន្ដែជាក់ស្ដែងវាក៏ជាផ្លែឈើមួយប្រភេទដែរយើងអាចយកមកញ៉ាំឆៅបានដូចផ្លែឈើដទៃទៀត ហើយថែមទាំងផ្ដល់អត្ថប្រយោជន៍ ដល់សុខភាពខួរក្បាលផងដែរ ពិសេសសារធាតុចិញ្ចឹមដែលសម្បូរគឺ Lycopene នេះតែម្ដង។ Lycopene ជាសារជាតិសំខាន់ជំនួយដល់ខួរក្បាល កាត់បន្ថយបញ្ហាស្ដ្រេសដោយអុកស៊ីតកម្ម ពិសេសជំនួយដល់ចរន្ដឈាមក្នុងខួរក្បាលឲ្យដំណើរការបានល្អ ពោលជួយរំលាយជាតិកូលេស្ដេរ៉ូលដែលកើតមានក្នុងសរសៃឈាមគ្រប់សរីរាងកាយ។
២.ផ្លែត្របែក
យើងមិនអាចមើលរំលងផ្លែឈើមួយប្រភេទនេះបានទេ ព្រោះវាមានសារធាតុចិញ្ចឹមសំខាន់ៗច្រើនដូចជា វីតាមីន A , C, B3, B6 ពពួក carotenoids និង polyphenols ក៏មាននៅក្នុងផ្លែត្របែកនេះដែរ ដូច្នេះហើយទើបមានគុណសម្បត្ដិសម្រាប់សុខភាពខួរក្បាលខ្លាំងយ៉ាងនេះ។
Carotenoids អាចប្រឆាំងទៅនឹងការរលាក និង អុកស៊ីតកម្ម មិនតែប៉ុណ្ណោះក៏ជួយដល់សុខភាពសុខភាពសរសៃឈាមក្នុងរាងឲ្យដំណើរការល្អប្រសើរ។ ចំណែក polyphenols ជួយពង្រឹងដល់ប្រព័ន្ធប្រសាទ ឲ្យកាន់តែរឹងមាំ និងជួយបង្កើនការចងចាំបានល្អ។
៣.ផ្លែចេក
ចេកជាផ្លែឈើដែលសម្បូរជាតិប៉ូតាស្យូមដែលជាសារជាតិសំខាន់មួយជួយដល់សុខភាពបេះដូង និង សរសៃឈាមឲ្យដំណើរការបានល្អ។ ក្រៅពីនោះចេកក៏មានផ្ទុកអាស៊ីតអាមីណូម្យ៉ាងទៀតគឺ Tryptophan ដែលមានសមត្ថភាពជួយឲ្យរាងកាយអាចផលិតប្រូតេអ៊ីនសំខាន់ពីរប្រភេទផ្សេងគ្នា គឺ មេឡាតូនីន និងសេរ៉ូតូនីន។
មេឡាតូនីន មានតួនាទីជួយគ្រប់គ្រងវដ្ដនៃការគេងប្រចាំថ្ងៃ ចំណែកសេរ៉ូតូនីន ជួយគ្រប់គ្រងចំណង់អាហារ សុខភាពផ្លូវភេទ នឹងផ្នែកស្មារតី មិនតែប៉ុណ្ណោះ ក៏ជួយពង្រឹងដល់ប្រព័ន្ធការរាងកាយផងដែរ។
៤.ផ្លែប៊ឺ
គ្នាយើងក៏អាចដឹងបានខ្លះហើយថា ផ្លែប៊ឺគឺជាផ្លែឈើដែលបណ្ដុំទៅដោយវីតាមីន និងជាតិរ៉ែសំខាន់ៗដែលរាងកាយ និង ខួរក្បាលយើងត្រូវការប្រចាំថ្ងៃ ដូចជាពពួក ម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីន C ពពួកវីតាមីន B និង សំខាន់ជាងគេនោះ គឺអាស៊ីដខ្លាញ់អូមេហ្គា៣តែម្ដង។
អាស៊ីដខ្លាញ់អូមេហ្គា៣មានមុខងារជួយសម្រួលដល់សរសៃឈាមបេះដូង កាត់បន្ថយកូលេស្ដេរ៉ូលអាក្រក់ដែលជាមូលហេតុចំបងបង្កទៅជាជំងឺទាក់ទងនឹងសរសៃឈាម។ មិនតែប៉ុណ្ណោះ អាស៊ីតខ្លាញ់អូមេហ្គា៣ ក៏អាចជួយការពារពីជំងឺភ្លេចភ្លាំងដែលវិវត្ដតាមវ័យទៀតផង។ បរិមាណផ្លែប៊ឺ ១០០ក្រាម មានផ្ទុក អាស៊ីតខ្លាញ់អូមេហ្គា៣ ២២៣មិល្លីក្រាម។

៥.ផ្លែប៉ោម
ផ្លែប៉ោម ក៏សម្បូរសារជាតិចិញ្ចឹមមិនចាញ់ផ្លែត្របែកខាងលើនោះដែរ។ ផ្លែឈើប្រភេទនេះ ត្រូវបានរកឃើញថា មានផ្ទុកសារជាតិ polyphenol ដែលជាសារជាតិជួយពង្រឹងដល់ប្រព័ន្ធប្រសាទឲ្យកាន់តែរឹងមាំ និងជួយបង្កើនការចងចាំបានល្អ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


