KPT+
ការពិតនានាពី Georgina មិត្តស្រីរបស់ Ronaldo គ្មាននរណាធ្លាប់ខ្វល់ឡើយ
Georgina Rodriguez មានដើមកំណើតមកពីទីក្រុង Jaca ភាគឦសាននៃប្រទេសអេស្ប៉ាញ។ នាងជាកូនកាត់ពីរសាសន៍ដែលមានម្តាយជនជាតិអេស្ប៉ាញ និងជាឪពុកជនជាតិអាហ្សង់ទីន។

តារាម៉ូឌែល វ័យ ២៧ ឆ្នាំរូបនេះ ធ្លាប់រស់នៅក្នុងផ្ទះតូចចង្អៀតមួយ ធ្លាប់ធ្វើការជាអ្នកបម្រើតាមផ្ទះ និងធ្លាប់ធ្វើការនៅក្នុងហាងតូចតាមដែលបានប្រាក់ឈ្នួលតិចតួច មុនពេលជីវិតរបស់នាងត្រូវបានផ្លាស់ប្តូរដោយការជួបជាមួយតារាបាល់ទាត់ Cristiano Ronaldo ។
រឿងរ៉ាវស្នេហានៃគូស្នេហ៍មួយគូនេះ ចាប់ផ្ដើមពីហ្វេននិង idol ដែល Georgina ជាមនុស្សម្នាក់ចូលចិត្តមើល Ronaldo ប្រកួត។ ក្រោយពេលពួកគេទាក់ទងគ្នា នាងអះអាងថា Ronaldo ជាស្នេហាដំបូងរបស់នាង។

Georgina បានជួបតារាបាល់ទាត់ព័រទុយហ្គាល់រូបនេះ កាលនាងធ្វើការជាជំនួយការផ្នែកលក់នៅហាង Gucci ក្នុងទីក្រុង Madrid ។ ប៉ុន្មានថ្ងៃក្រោយមក ពួកគេបានជួបគ្នាម្តងទៀត នៅក្នុងព្រឹត្តិការណ៍សម្ភោធប្រេនល្បីមួយ ទើបពេលនោះពួកគេនិយាយគ្នាលេង។ គេមិនដឹងថា អ្នកទាំងពីរមានទំនាក់ទំនងបែបណាឡើយ ក្រោយ Ronaldo បែកបាក់ជាមួយអតីតមិត្តស្រីកាលពីឆ្នាំ ២០១៥ តែមកដល់ចុងឆ្នាំ ២០១៦ មានគេថតបានរូប Georgina និង Ronaldo បង្ហាញខ្លួនជាសាធារណៈបែបគូស្នេហ៍។ មកទល់បច្ចុប្បន្ន ពួកគរស់នៅជាប្ដីប្រពន្ធ មិនទាន់រៀបការ និងកូន ៤នាក់ក្នុងបន្ទុក។
ទាំងនេះ ជារឿងផ្ទាល់ខ្លួនខ្លះៗរបស់ Georgina Rodriguez ដែលមិនសូវមានអ្នកចាប់អារម្មណ៍៖
Georgina ជាម្ដាយដ៏ល្អ

Georgina បានផ្តល់កំណើតឱ្យ Alana ដែលជាចំណងដៃនៃប្តីប្រពន្ធមិនទាន់ចូលរោងការមួយគូនេះ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៧ ។ យ៉ាងណាក្ដី មុនពេលមាន Alana កីឡាករ Ronaldo ធ្លាប់មានកូនភ្លោះ Eva និង Mateo ដែលម្តាយរបស់កូនទាំងពីរមិនបានបញ្ចេញអត្តសញ្ញាណនោះទេ។ លោកក៏មានកូនម្នាក់ទៀតផងដែរ ដែលសរុបទាំងអស់មានកូន៤នាក់។ ហើយពេលនេះ Georgina កំពុងពពោះកូនភ្លោះផងដែរ។
ទោះបី Georgina មិនបានពពោះកូន៣នាក់ផ្សេងទៀត ប៉ុន្តែនាងជាម្ដាយចិញ្ចឹមដ៏ល្អម្នាក់។ នាងតែងនិយាយថា កូនៗទាំង៤ ជាក្ដីរីករាយ និងជាសុភមង្គលរបស់នាង។
Georgina ជាហ្វេន Ronaldo

តាំងតែពីមិនទាន់ទាក់ទងគ្នាមកម្ល៉េះ Georgina តែងទស្សនាការប្រកួតរបស់ Ronaldo កម្រអាក់ខាន។ រហូតដល់ពួកគេ នៅជាមួយគ្នាជាផ្លូវការ នាងក៏តែងតែលេចវត្តមានគ្រប់ការប្រកួតរបស់ស្វាមី មិនថាទៅដល់ទីណានោះទេ។
ក្រៅពីតាមគាំទ្រស្វាមីដល់កន្លែង និងជួនកាលពាក់អាវឈ្មោះរបស់ស្វាមីទៀតនោះ នាងថែមទាំងមិនដែលខកខានសរសេរបង្ហោះលើគណនីផ្ទាល់ខ្លួន ដើម្បីលើកទឹកចិត្ត Ronaldo។ Georgina ក៏ធ្លាប់ចូលរួមគាំទ្រស្វាមីក្នុងពិធីប្រគល់រង្វាន់ FIFA Best Awards ផងដែរ។
Georgina ជាតារាម៉ូឌែល

Georgina ធ្លាប់រៀនរាំ មុនពេលផ្លាស់ប្តូរអាជីពក្លាយជាតារាម៉ូឌែល បន្ទាប់ពីបញ្ចប់ការសិក្សាភាសាអង់គ្លេស នៅទីក្រុងឡុងដ៍។ មុនឈានជើងចូលក្នុងវិស័យបង្ហាញម៉ូដ នាងគឺជាអតីតនិស្សិតជំនាញគណនេយ្យនិងហិរញ្ញវត្ថុ។
ការចាប់អាជីពជាតារាបង្ហាញម៉ូដ ត្រូវបានសាមីខ្លួនទម្លាយថា បានមកពីការជំរុញទឹកចិត្តពីមិត្តភក្ដិរបស់នាង។ មនុស្សក្បែរខ្លួននាង សុទ្ធតែយល់ថានាងសក្តិសមជាម៉ូឌែល ទើបនាងចាប់ផ្ដើមមានទំនុកចិត្តលើខ្លួនឯង ហើយឈានជើងចូលវិស័យមួយនេះ និងទទួលបានជោគជ័យយ៉ាងខ្លាំងដូចបច្ចុប្បន្ន។
ទ្រព្យសម្បត្តិរបស់ Georgina

បន្ថែមពីលើការបង្ហាញម៉ូដដោយផ្ទាល់ Georgina ក៏ជាគ្រូបង្វឹកម៉ូឌែល និងអ្នកបង្រៀនរាំ ផងដែរ។
កាលពីឆ្នាំ ២០២០ កន្លងទៅ Georgina បានចុះកិច្ចសន្យាជាតារាម៉ូឌែលជាមួយភ្នាក់ងាររបស់ Madrid Uno Models ដែលវារឹតតែបន្ថែមចំណូលរបស់នាងទ្វេឡើង។ ជាងនេះទៅទៀត នាងបានបង្ហាញខ្លួននៅក្នុងក្របទស្សនាវដ្ដីអេស្ប៉ាញល្បីៗដូចជា ទស្សនាវដ្តី VIP, Nova Gente, Diva E Donna, LOVE និងទស្សនាវដ្តី Lux ។
ក្នុងនាមជាតារាម៉ូឌែលល្បីឈ្មោះ តារាស្រីសញ្ជាតិអេស្ប៉ាញរូបនេះ អាចរកចំណូលបានពីអាជីពរបស់ខ្លួនបានរាប់សិបលាន ហើយពេលនេះទ្រព្យសម្បត្តិដែលនាងខំរកដោយដៃឯងត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ១០ លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកដឹងពីប្រភពចំណូលរបស់ Cristiano Ronaldo
ចុចអាន៖ អត្តពលិកជាស្ត្រី មិនត្រឹមតែមានរូបស្អាត តែជាកីឡាការិនីជើងខ្លាំងពិភពលោក

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា