Connect with us

KPT+

របស់ទាំងនេះមើលទៅសាមញ្ញ តែបើនិយាយពីតម្លៃវិញ ស្មើនឹងឡានមួយគ្រឿង

បានផុស

នៅ

របស់ខ្លះមានតម្លៃខ្ពស់ សមនឹងយើងចំណាយលុយទិញមក។ ប៉ុន្តែរបស់ខ្លះ ចំណាយខ្ពស់ តែគ្មានប្រយោជន៍។

មក​មើល​របស់​ថ្លៃៗ​ទាំង ១០ ដែល​គ្មាន​ប្រយោជន៍ និង​គួរ​ឲ្យ​អស់​សំណើច​បំផុត​ក្នុង​ពិភពលោក។

១ ប្រឡៅកឆ្កែ ៣.២ លានដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រឡៅកឆ្កែ Amour Amour ដែលផលិតដោយ I Love Dogs Diamonds ក្នុងតម្លៃ ៣.២ លាន​ដុល្លារ។ ប្រឡៅ​ក​ឆ្កែ​នេះ​ ផលិត​ពី​មាស ​ស ១៨ ការ៉ាត់ និង​មាន​ធាតុផ្សំ​នៃ​ផ្លាទីន និង​ស្បែក​ក្រពើ​ផង​ដែរ។

២ ក្រដាសបង្គន់ ១.៣៨ លានដុល្លារ

ជាធម្មតាក្រដាសបង្គន់ ជាមធ្យមមិនមានតម្លៃថ្លៃខ្លាំងឡើយ​។ ប៉ុន្តែ សម្រាប់​ក្រដាស​បង្គន់​មាសមួយ​នេះ ត្រូវបានលក់ក្នុងតម្លៃ ១.៣៨ លាន​ដុល្លារ។ វាផលិតដោយ Toilet Paper Man មកពី​ប្រទេស​អូស្ត្រាលី និងធ្វើ​ពីដុំមាស ២២ ការ៉ាត់ ហើយត្រូវបានគេសន្មត់ថា មានសុវត្ថិភាព​ក្នុង​ការប្រើប្រាស់។

៣ កៅអីមាស ១.៣ លានដុល្លារ

កៅអីមាសនេះ ធ្វើពីមាសសុទ្ធទម្ងន់ ១១០ ផោន អាចរកបាននៅហាងគ្រឿងអលង្ការមួយក្នុងទីក្រុង Suzhou ខេត្ត Jiangsu ភាគខាងកើតប្រទេស ចិន ។

៤ ដុំថ្មដូចសាច់ ១,២៥៥,០០០ ដុល្លារ

គ្រប់គ្នាអាចថាមិនជឿ ឬគិតថាជារឿងអស់សំណើច ដែលដុំថ្មរាងដូចសាច់នេះ មានតម្លៃថ្លៃខ្លាំងមិនធម្មតា។ តែជាការ​ពិត​មិន​អាច​ប្រកែកបានឡើយ! ព្រោះដុំថ្មនេះ ត្រូវបានអ្នកមានៗ​គេទិញ​យក​ទៅ​ជា​ល្បែង​លេងកម្សាន្ត។

៥ ដបទឹកសុទ្ធ ៦០,០០០ ដុល្លារ

ដបទឹកពិសេសនេះ ហៅថា Acqua di Cristallo “ Tributo a Modigliani” ទទួលបានតម្លៃមិនគួ​ឲ្យ​ជឿ ចំនួន ៦០,០០០ ដុល្លារ នៅឯការដេញថ្លៃ​ក្នុងឆ្នាំ ២០១០ ។

ដបទឹកគឺជាកែវធ្វើដោយដៃ ស្រោបដោយមាស ២៤ការ៉ាត់ ហើយផ្នែកខាងក្នុងគឺជាការលាយ​បញ្ចូល​គ្នា​នៃធូលីមាស ២៣ ខេ ចំនួន 5mg នៅក្នុងទឹក និងមាន​ប្រភពធម្មជាតិពីប្រទេសហ្វីជី និង​ ប្រទេស​បារាំង លាយ​ជាមួយ​ទឹកទឹកកកពីប្រទេសអ៊ីស្លង់។

៦ Hot Dog ២,៣៣០០ ដុល្លារ

បង្កើតឡើង​នៅទីក្រុងញូវយ៉ក Hot Dog ថ្លៃបំផុតរបស់ពិភពលោកមានប្រវែង ១២ អ៊ីង សំបូរទៅដោយត្រសក់ សាច់គោ Wagyu សាច់ក្រកដែលប្រើពណ៌ស្វាយ និងរបស់ល្អប្រណិត​មួយ​ចំនួន​ទៀត ដែលពិបាករកបំផុត។

៧ Cupcake ១,០៦០ ដុល្លារ

Golden Phoenix នៅ Bloomsbury’s Cupcakes នៅទីក្រុងឌូបៃ មានតម្លៃ ១,០៦២ ដុល្លារ។ វាធ្វើពីមាស ២៤ ការ៉ាត់ដែល​អាចបរិភោគបាន និងសូកូឡាល្អបំផុត​ក្នុងពិភពលោក ។

៨ កាបូបថង់ក្នុងផ្សារទំនើប ១,០០០ ដុល្លារ

នេះ​ជា​ថង់​ប្លា​ស្ទិ​ក​ដែល​អាច​ប្រើ​ចោល​បាន ​ដោយ Balenciaga ។ គ្រាន់តែជាថង់ប្លាស្ទិក មួយ​ដែល​យើង​មិន​ខ្វល់​ក្នុង​ការ​​ទិញ ប៉ុន្តែមានតម្លៃសម្រាប់អ្នកនិយមថង់មួយប្រភេទនេះ។

៩ កាហ្វេ ៦០០ ដុល្លារ

គ្រាប់កាហ្វេទាំងនេះត្រូវបានគេស្គាល់ថា Kopi Luwak អាច​បរិភោគ និងលាយជាមួយអាហារផ្សេងៗបាន។ បើរំលាយទៅជាកាហ្វេ នឹងនឹងមានតម្លៃ ៦០០ ដុល្លារ​ក្នុង​មួយផោនឬ ៥០ ដុល្លារ​ក្នុង​មួយ​ពែង។

១០ ពោតលីង ២៥០ ដុល្លារ

ពោតលីងរបស់ Berco ជាប់ឈ្មោះជាពោតលីងដែលថ្លៃបំផុតរបស់ពិភពលោក។ មួយគ្រាប់ៗ​ទាំងនេះ​គ្រប​ដណ្ដប់​ដោយ​ដុំ​មាស ហើយ​មានតម្លៃ​ប្រហែល ២៥០ ដុល្លារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កំពូលអ្នកឌីស្សាញប្លែកៗ ឃើញរូបហើយ ពិតជាសក្ដិសមជាមួយពានរង្វាន់ហួសចិត្ត

ចុចអាន៖អគារខ្ពស់ជាងគេទាំង ១០ នៅឌូប៉ៃ និងលេចធ្លោទូទាំងពិភពលោក

ចុចអាន៖៧ មូលហេតុនេះហើយ ដែលធ្វើឲ្យក្ដាម Alaska ថ្លៃខ្លាំង ជាងអាហារសមុទ្រផ្សេងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ វិនាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២៦ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៥៧ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

Sokha Hotels

ព័ត៌មានពេញនិយម