KPT+
អារម្មណ៍ប្រែប្រួល អាចបង្កការរំខានដល់សរីរាង្គខ្លាំង មិនចាញ់ជំងឺឆ្លង
តាមក្បួនឱសថបុរាណចិន (TCM) អារម្មណ៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងសុខភាពរាងកាយ។ តើអារម្មណ៍របស់យើងអាចប៉ះពាល់ដល់សរីរាង្គខាងក្នុងយ៉ាងម៉េចខ្លះ?
១. ការរំភើបខ្លាំង ឬរន្ធត់

អារម្មណ៍បែបនេះ ធ្វើឱ្យប៉ះពាល់ដល់បេះដូង ព្រោះធ្វើឱ្យបេះដូងលោតលឿនខុសប្រក្រតី ឬខុសចង្វាក់។ ពេលណាយើងកាន់តែរំភើបខ្លាំង ឬរន្ធត់ យើងអាចញ័រទ្រូង ញ័របេះដូង គេងមិនលក់ យល់សប្តិច្រើន ឬក្តៅខ្លួន។
២. សោកសៅ ឬថប់បារម្ភ
ការក្រៀមក្រំ ឬកើតទុក្ខប៉ះពាល់ដល់សួត និងធ្វើឱ្យយើងថប់ដង្ហើម តឹងទ្រូង ចាញ់អាកាសធាតុ មានបញ្ហាស្បែក គេងភ្ញាក់នៅចន្លោះម៉ោង ៣-៥ ភ្លឺជាដើម។ ពេលសួតរងផលប៉ះពាល់រយៈពេលយូរ អាចប៉ះពាល់ដល់ពោះវៀនធំ និងអាចបណ្តាលឱ្យមានបញ្ហាទល់លាមក ចុកពោះ ហើមពោះ និងរាក ជាដើម។
៣. ការខឹង

ការខឹង ឬមួម៉ៅប៉ះពាល់ដល់ថង់ទឹកប្រមាត់ និងថ្លើម។ ជាលទ្ធផលវាបណ្តាលឱ្យយើងវិលមុខ ឈឺក្បាល ខ្សោយ រមាស់ មានបញ្ហាស្បែក ប្រែប្រួលសម្ពាធឈាម ឬគេងភ្ញាក់នៅចន្លោះម៉ោង ១-៣ ភ្លឺជាដើម។
៤. ការព្រួយបារម្ភ ឬគិតច្រើន
ប៉ះពាល់ដល់មុខងារសរីរាង្គអណ្តើក និងក្រពះដែលបណ្តាលឱ្យយើងអស់កម្លាំង មិនឈ្លាន មានបញ្ហាក្នុងរំលាយអាហារ ហើមពោះ រាក និងប៉ះពាល់ដល់ការមករដូវជាដើម។
៥. ភាពភ័យខ្លាច

អារម្មណ៍ភ័យខ្លាចប៉ះពាល់ដល់តម្រងនោម និងប្លោកនោម ព្រមទាំងអាចបណ្តាលឱ្យយើងលេចនោម។ ជាលទ្ធផលយើងអាចឈឺខ្នង ខ្សោយក្រពេញលើតម្រងនោម ឆ្លងមេរោគក្នុងផ្លូវទឹកនោម នោមញឹក គេងមិនលក់ បែកញើសពេលយប់ ហ៊ឹងត្រចៀក ជ្រុះសក់ ឬស្កូវមុនអាយុ។
ដើម្បីកុំឱ្យអារម្មណ៍របស់យើងប៉ះពាល់ដល់សរីរាង្គក្នុងរាងកាយ យើងត្រូវចេះគ្រប់គ្រងអារម្មណ៍ និងបន្ធូរអារម្មណ៍។ ការតាំងសមាធិ យូហ្កា ការស្តាប់តន្រ្តី ការសម្រាកលំហែរ ការហាត់ប្រាណជាដើមអាចជួយឱ្យយើងមានអារម្មណ៍ល្អបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ជឿអត់បើប្រាប់ថា ប្រភេទអាហារយើងញ៉ាំ ប៉ះពាល់ដល់អារម្មណ៍យើង?
ចុចអាន៖ ធ្វើការរាល់ថ្ងៃស្ត្រេសណាស់ គួរទប់ទល់អារម្មណ៍ធុញថប់បែបណាទើបល្អ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


