KPT+
៤ ចំណុចនេះ គួបផ្សំអាហារូបត្ថម្ភល្អ ជួយខួរក្បាលកូនគិតរហ័សរហួន
ខួរក្បាលកូនអភិវឌ្ឍបានលឿន និងឆាប់ចាប់បានពេលយើងបង្រៀនអ្វីមួយជាងមនុស្សធំ ហើយពីមួយថ្ងៃៗ ម៉ាក់ប៉ាខ្លះខំប្រឹងបង្រៀនកូនពីនេះពីនោះ និងផ្ដល់អាហារសម្បូរសារធាតុចិញ្ចឹមឲ្យកូនញ៉ាំ ព្រោះចង់ឲ្យកូនឆ្លាត។ បន្ថែមពីការផ្ដល់អាហារូបត្ថម្ភល្អៗដើម្បីឲ្យកូនឆ្លាត ម៉ាក់ប៉ាអាចអនុវត្តតិចនិកប៉ុន្មានខាងក្រោមនេះ បង្ហាត់ខួរក្បាលកូនឲ្យគិតបានរហ័សរហួន។
១. បង្វឹកខួរក្បាល

ពេលនៅតូច ខួរក្បាលកូនប្រៀបបានដូចជាអេប៉ុងមួយត្រៀមខ្លួនក្រេបជញ្ជក់យកអ្វីៗគ្រប់យ៉ាងដែលអាអូនបានដឹង បានឃើញ។ ល្បែងមួយចំនួនដូចជាផ្គុំរូប អាចភ្ញោចភាពងឿងឆ្ងល់ និងជំរុញការគិតរបស់ក្មេង។ អនុញ្ញាតឲ្យកូនលេងល្បែងដែលសមស្របទៅតាមអាយុ ដើម្បីជំរុញដល់ស្មារតី និងការអភិវឌ្ឍខួរក្បាលកូន។
២. គេងគ្រប់គ្រាន់
ការសម្រាកបានគ្រប់គ្រាន់សំខាន់ណាស់សម្រាប់ក្មេង យ៉ាងហោចណាស់ឲ្យកូនគេង ៨ម៉ោង/យប់។ ការគេងបានគ្រប់គ្រាន់មិនត្រឹមតែជួយឲ្យកូនមានស្មារតីនឹង និងផ្ចង់អារម្មណ៍បានល្អនោះទេ វាក៏ជួយឲ្យអាអូនពោរពេញទៅដោយភាពស្រស់ស្រាយបានពេញមួយថ្ងៃផងដែរ។
៣. សកម្មភាពរាងកាយ

មិនថាជាកីឡា ឬគ្រាន់តែជាការរត់លេងមុខផ្ទះទេ ក្មេងៗត្រូវការសកម្មភាពរាងកាយ ដើម្បីរំញោចអារម្មណ៍របស់ពួកគេ។ ការសិក្សាមួយដោយសាកលវិទ្យាល័យ Illinois សហរដ្ឋអាមេរិក បានអះអាងថា ក្មេងដែលមានសកម្មភាពរាងកាយច្រើន ជាទូទៅទទួលបានលទ្ធផលការសិក្សាល្អ។ ក្រៅពីនេះ ពួកគេក៏មានកម្រិតនៃការជឿជាក់ និងទំនុកចិត្តលើខ្លួនឯងខ្ពស់ជាងក្មេងដទៃ។
៤. អានសៀវភៅ
តិចនិកមិនដែលបរាជ័យក្នុងការបង្កើនសមត្ថភាពគិត និងចំណេះដឹងរបស់កូនៗនោះគឺការលើកទឹកចិត្តឲ្យកូនអានសៀវភៅឲ្យបានច្រើន។ ក្នុងផ្ទះ គួរតែមានសៀវភៅរឿងកុមារ ឬសៀវភៅចំណេះដឹងទូទៅផ្សេងៗច្រើន ទុកសម្រាប់កូនអានពេលទំនេរៗ។ ម៉្យាងវិញទៀត ម៉ាក់ប៉ាក៏ត្រូវក្លាយជាគំរូល្អសម្រាប់កូនដែរ មិនមែនមាត់ថាឲ្យកូនអានសៀវភៅ ហើយខ្លួនឯងអង្គុយចុចទូរស័ព្ទទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រយ័ត្ន! បើកូនមានសញ្ញាទាំងនេះ ឪពុកម្ដាយត្រូវពិនិត្យអាហារភ្លាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


