Connect with us

KPT+

ចង់សាក់ចិញ្ចើម បបូរមាត់ ឬត្របកភ្នែក ដើម្បីសុវត្ថិភាព ត្រូវដឹងពីការសាក់ឲ្យច្បាស់សិនទៅ!

បានផុស

នៅ

រឿង​កែ​សម្ផស្ស ស្រីៗ​ជំនាញ​ជាង​ប្រុសៗ​ឆ្ងាយ​ណាស់ ព្រោះ​ចង់ឲ្យ​មើល​ទៅ​កាន់​តែ​ស្អាត​ជាង​មុន និង​ចំណេញពេល​​តុប​តែង​មុខ​បាន​ច្រើន​ទៀត​ផង ធ្វើ​ឲ្យ​ការ​សាក់​កែ​សម្ផស្ស ​កំពុង​ពេញ​និយម​ខ្លាំង​គ្រប់​កន្លែង​ជុំ​វិញ​ពិភពលោក ។ យ៉ាង​ណា មុន​សម្រេច​ចិត្ត​សាក់​កែសម្ផស្ស ស្រីៗ​គ្នា​យើង គួរ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​វា ធ្វើ​ម៉េច​ទើប​សាក់​ទៅ ត្រូវ​នឹង​ទម្រង់​មុខ ពណ៌ស្បែកយើង និងមាន​សុវត្ថិភាព។ អត្ថបទ​​នេះនឹង​លើក​ពី​ការ​សាក់​កែ​សម្ផស្ស​ឲ្យ​គ្នា​យើង​បាន​ដឹង។

១- ដំណើរការសាក់កែសម្ផស្ស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរការ​សាក់​កែ​សម្ផស្ស ​ស្រដៀង​គ្នា​នឹង​ការ​សាក់​លម្អ​ខ្លួន​ធម្មតា​ដែរ គ្រាន់​តែ​ការ​សាក់​កែសម្ផស្ស​ ត្រូវ​ប្រើ​បច្ចេកទេស Micro Pigmentation ដោយ​យក​ម្ជុល​ចាក់​ចូល​ទៅ​ស្រទាប់​ជ្រៅនៃស្បែក។ អ្នក​ជំនាញ​ខាង​សក់ អាច​ប្រើ​វិធី​ផ្សេងៗ​គ្នា​ក្នុង​ការ​សាក់​កែ​សម្ផស្ស​នេះ ដោយ​វិធី​មួយ​ចំនួន រួម​មាន ប្រើ​ម៉ាស៊ីន​សាក់​បែប​បុរាណ ម៉ាស៊ីន​ប៊ិច ឬ​ម៉ាស៊ីន​បង្វិល និង​ការ​សាក់​ដោយ​ដៃ មិន​ប្រើ​ម៉ាស៊ីន ខណៈ​ដំណើរការ​ទាំង​ស្រុង​ ក្នុង​ការ​សាក់​កែ​សម្ផស្ស​មាន៖

– ពិគ្រោះ​អំពី​ពណ៌ និង​វិធី​សាក់​លើ​ស្បែក​អ្នក
– ធ្វើ​តេស្ត​លើ​ស្បែក​ ដើម្បី​ចង់​ដឹង​ថា​ស្បែក​យើង​មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​​ត្រូវ​ប្រើ​ ឬ​អត់?
– ចាក់​សារធាតុ​ពណ៌​ចូល​ស្បែក ដោយ​មុន​នឹង​ចាក់​សាក់ គ្នា​យើង​ភាគ​ច្រើន​ ត្រូវ​​ចាក់​ថ្នាំ​ស្ពឹក​លើ​ស្បែក​ជាមួយ​សិន ដើម្បី​ការពារ​ការ​ឈឺចាប់​ពេល​ចាក់​សាក់។
– តាម​ដាន ដើម្បី​វាយ​តម្លៃ​ពី​គុណភាព និង​ពណ៌​របស់​សាក់ចាក់​រួច។

Beaute Box Dayton

គ្រូពេទ្យ​ឯកទេស​ខាង​ស្បែក ឯកទេស​ខាង​កែ​សម្ផស្ស ឯកទេស​ខាង​ថ្នាំ​សណ្ដំ គិលានុបដ្ឋាយិកា និង​អ្នក​គូរ​រូប​សាក់ សុទ្ធ​តែ​មាន​តួ​នាទី​ក្នុង​ដំណើរការ​សាក់​កែ​សម្ផស្ស​នេះ។

២- ប្រភេទសាក់កែសម្ផស្ស

ការ​សាក់​កែ​សម្ផស្ស​ អាច​ធ្វើ​លើ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ ប៉ុន្តែ​ការ​សាក់ ​នេះ​ច្រើន​ធ្វើ​នៅ​បី​កន្លែង​ មាន បបូរមាត់ ចិញ្ចើម និង​ត្របក​ភ្នែក។

Lips Tattoo - Divine Brow Lash Salon and Academy

– បបូរមាត់៖ សាក់​បបូរ​មាត់​ នឹង​ធ្វើឲ្យ​​បបូរ​មាត់​ក្រហម​ស្អាត ទោះ​ជាមិន​លាប​ក្រែម​ក៏​ដោយ។ ក្រៅ​ពី​ធ្វើ​បបូរ​មាត់​មាន​ពណ៌​ស្អាត ក៏​អាច​ធ្វើ​បបូរ​មាត់​យើង​មាន​ទម្រង់​ស្អាត បំបាត់​ស្លាកស្នាម​លើ​បបូរ​មាត់ និង​ស្នាម​ជ្រួញ​របស់​បបូរ​មាត់។

– ចិញ្ចើម៖ ការ​សាក់​ចិញ្ចើម គឺ​ជា​ដំណោះស្រាយ​សម្រាប់​ចិញ្ចើម​ស្ដើង អត់​ចិញ្ចើម ឬ​ចិញ្ចើម​ខ្លី។ ស្រីៗ​​សាក់​ចិញ្ចើម​ នឹង​ជួយ​សម្រួល​ដល់​ការ​គូរ​ចិញ្ចើម ដោយ​បាច់​ចំណាយ​ពេល​យូរទៀត។

-ត្របកភ្នែក៖ សាក់​លើ​ត្របក​ភ្នែក វិធីសាក់​កែ​សម្ផស្ស​​ពេញ​និយមបំផុត​មួយ ដោយ​មាន​ម៉ូត និង​ពណ៌​ជា​ច្រើន​ផ្សេងៗ​គ្នា​សម្រាប់​សាក់​លើ​ត្របក​ភ្នែក ធ្វើ​ឲ្យ​​មើល​ទៅ​ស្រទន់ រោម​ភ្នែក​ដូច​ធម្មជាតិ។ ស្រីៗ​​មួយ​ចំនួន ​ជ្រើសរើស​ការ​សាក់​លើ​ត្របក​ភ្នែក​ទាំង​លើ និង​ក្រោម ឯ​ខ្លះ​ធ្វើ​តែ​មួយផ្នែក​ គឺ​គ្រប់​គ្រាន់ មើល​ទៅ​ស្អាត​ដូច​ធម្មជាតិ។

គ្នា​យើង​ត្រូវ​ធ្វើ​ការ​សាក់​កែ​សម្ផស្ស​ នៅ​កន្លែង​មាន​អ្នក​ជំនាញ​ត្រឹមត្រូវ​ និង​​អាច​ទុក​ចិត្ត​បាន។ កត្តា​បី​យ៉ាង​ ​ជួយ​ឲ្យ​ការ​សាក់​ចិញ្ចើម​យើង​មាន​​សុវត្ថិភាព​ ត្រូវ​តែ​​សម្លាប់​មេរោគ បច្ចេកទេស និង​ការ​ធានា​រ៉ាប់រង។ ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​ប្រតិកម្ម ការ​ឆ្លង​រោគ និង​ផល​វិបាក​ផ្សេងៗ​​អាច​កើត​មាន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ មុនសម្រេចចិត្តតចង្កា គួរដឹងប៉ុន្មានចំណុចនេះសិន

ចុចអាន៖ កំពុងគាបធ្មេញ តិចច្រឡំធ្វើរឿងអស់នេះ យ៉ាប់ហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម