Connect with us

KPT+

បុគ្គលទាំងនេះ ជាមនុស្សមានឥទ្ធិពលខ្លាំង និងទាក់ទាញប្រជាប្រិយភាព នៅលើ Twitter នាឆ្នាំ ២០២១

បានផុស

នៅ

ខាងក្រោមនេះ ជាបុគ្គលល្បីៗទូទាំងពិភពលោក ដែលមានអ្នកតាមដានក្នុង Twitter ​ច្រើន ហើយក៏សកម្មជាមួយបណ្ដាញសង្គមនេះផងដែរ។

១ Taylor Swift

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Taylor Alison Swift គឺជាតារាចម្រៀង និងជាអ្នកនិពន្ធចម្រៀងជនជាតិអាមេរិកដ៏ឆ្នើម និងជាបុគ្គលិកលក្ខណៈ​ដ៏ពេញនិយមនៅក្នុងឧស្សាហកម្មតន្ត្រី។ បទចម្រៀងរបស់នាងភាគច្រើន ឆ្លុះបញ្ចាំង​ពីជីវិតផ្ទាល់ខ្លួន និងបទពិសោធន៍របស់នាង។ Taylor Swift គឺជាសិល្បករតន្ត្រីដែលលក់ដាច់បំផុត នាងអាចលក់បានជាង ២០០ លានកំណត់ត្រានៅទូទាំងពិភពលោក។

២ Narendra Modi

Narendra Modi កើតនៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ១៩៥០ នៅ Vadnagar, Mehsana Gujarat គឺជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឥណ្ឌា។ លោក​ជាសមាជិក​គណបក្ស Bharatiya Janata (BJP) ។ BJP ដឹកនាំ​ដោយ Modi បានឈ្នះជាមួយនឹងសំឡេងភាគច្រើន នៅក្នុងការ​បោះឆ្នោតជាតិឆ្នាំ ២០១៤ និង ២០១៩ ចាប់តាំងពីការ​ចាប់ផ្តើមរបស់ខ្លួន។

នាយករដ្ឋមន្រ្តី Idian Narendra Modi ជាលើកទីពីរ បានឈរលើគេលើការវាយតម្លៃ ‘Global Leader Approval’ ដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវអាមេរិក Morning Consult ជាមួយនឹងការវាយតម្លៃ​ខ្ពស់បំផុត ៧០ ភាគរយ។

៣ Katy Perry

Katy Perry គឺជាអ្នកចំរៀងជនជាតិអាមេរិច និងអ្នកនិពន្ធបទចម្រៀង ដែលមានភាព​ល្បីល្បាញ​ជាអន្តរជាតិក្នុងឆ្នាំ ២០០៨ នៅពេលដែលនាងបានចេញអាល់ប៊ុមស្ទូឌីយ៉ូទីពីររបស់នាង “One of the Boys” ។ Perry គឺជាសិល្បករតន្ត្រីដែលលក់ដាច់បំផុត​របស់ពិភពលោក​ មាន​កំណត់ត្រា​ច្រើន​ជាង ១៤៣ លាន​ ​ត្រូវ​បាន​លក់​ទូទាំង​ពិភពលោក។

៤ Elon Musk

Elon Musk នាយក​ប្រតិបត្តិ​ដ៏​ល្បីល្បាញ​របស់​ក្រុមហ៊ុន Tesla Inc និង SpaceX គឺជាបុរស​មានបំផុត​និង​ជាបុគ្គលដំបូងគេ ដែលមានទ្រព្យសម្បត្តិសុទ្ធ ៣០០ពាន់លានដុល្លារ។ Elon Musk តែងសកម្មខ្លាំងនៅលើ Twitter គឺជាសហស្ថាបនិកនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc.

៥ Barack Obama

អ្នកនយោបាយ​អាមេរិក និងជាអ្នកនិពន្ធ បារ៉ាក់ អូបាម៉ា បានបម្រើការ​ជាប្រធានាធិបតី​សហរដ្ឋអាមេរិក ២អាណត្តិ ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៧ ។ លោក អូបាម៉ា ជាសមាជិកនៃ​គណបក្សប្រជាធិបតេយ្យ គឺជាប្រធានាធិបតី​អាមេរិកដើមកំណើតអាហ្វ្រិកដំបូង​គេ​របស់​សហរដ្ឋអាមេរិក។ គាត់បានបម្រើការជាសមាជិកព្រឹទ្ធសភារយៈពេល ៣ ឆ្នាំ ពីរដ្ឋ Illinois ។

Cristiano Ronaldo

Cristiano Ronaldo មិន​ត្រឹម​តែ​ជា​កីឡាករ​បាល់​ទាត់ ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​គេ​ក្នុង​ឆ្នាំ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កីឡាករ​បាល់ទាត់​ដែល​មាន​បំផុត​ក្នុង​លោក​ផង​ដែរ។ គាត់សកម្មខ្លាំងណាស់​នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ​សង្គមដូចជា Facebook, Twitter, Instagram ជាដើម ជាមួយនឹងអ្នកគាំទ្រ​ដ៏ធំដែលមានអ្នកតាមដាន ៥០០លាននាក់។

៧ Ariana Grande

តារា​ចម្រៀង​អាមេរិក Arian grande ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​តារា​ចម្រៀង Pop។ Grande គឺជាអ្នកទទួលពានរង្វាន់ជា​ច្រើនដូចជា Grammy Awards ចំនួនពីរ ពានរង្វាន់ Brit Awards ពីរ Billboard Music Awards ពានរង្វាន់ MTV Video Music Awards ចំនួន៩ និង 27 Guinness World Records ។ នាងបានលក់កំណត់ត្រាជាង៨៥លាននៅទូទាំងពិភពលោក។

៨ Lady Gaga

Lady Gaga គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាតារាសម្តែងជនជាតិអាមេរិក។ នាងបានទទួលពានរង្វាន់ Grammy ចំនួន ១២ពានរង្វាន់ MTV Video Music Awards ចំនួន ១៨ដង កំណត់ត្រា​ពិភពលោក Guinness ចំនួន ១៦ ក្នុងអាជីពតន្ត្រីរយៈពេល ១៥ ឆ្នាំរបស់នាង។ នាង​ត្រូវ​បាន​គេ​ស្គាល់​សម្រាប់​ភាព​ប៉ិនប្រសប់​ផ្នែក​តន្ត្រី និង​ការ​បង្កើត​រូបភាព​ឡើង​វិញ។

៩ Ellen DeGeneres

Ellen DeGeneres បានល្បីល្បាញក្នុង​កម្មវិធីជជែកកំប្លែងរបស់នាង “The Ellen DeGeneres Show” គឺជាតារាកំប្លែងជនជាតិអាមេរិក ពិធីករទូរទស្សន៍ តារាសម្តែង និងផលិតករ។ នាងបានឈ្នះ​ពានរង្វាន់ Emmy ចំនួន ៣០ និងពានរង្វាន់ People’s Choice Awards ចំនួន ២០ សម្រាប់ការងារ​របស់​នាង។

១០ Kim Kardashian

តារា​ល្បី​អាមេរិក Kimberly Kardashian West ជា​តារា​សម្ដែង ពាណិជ្ជករ និង​ជា​តារា​ម៉ូដែល​មក​ពី​រដ្ឋ California។ នាងមានអ្នកតាមដានយ៉ាងច្រើននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Twitter និង Instagram ។ ក្នុងឆ្នាំ ២០១៧ នាងបានបើកដំណើរការក្រុមហ៊ុន KKW Beauty ដោយទទួលបានការបំផុសគំនិតពីភាពជោគជ័យនៃ Kylie Cosmetics របស់ប្អូនស្រីរបស់នាងគឺ Kylie Jenner ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កំពូលមេដឹកនាំទាំង ១០ រូប មាន​ប្រជាប្រិយភាព​និង​ឥទ្ធិពលខ្លាំង ​លើពិភពលោក

ចុចអាន៖បុគ្គលល្បីៗ មានឥទ្ធិពលខ្លាំងប្រចាំឆ្នាំ ២០២១-២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម