ជឿឬមិនជឿ រ៉ូបថ្លៃបំផុតលើលោកមានតម្លៃ ៣០លានដុល្លារ?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ជឿឬមិនជឿ រ៉ូបថ្លៃបំផុតលើលោកមានតម្លៃ ៣០លានដុល្លារ?

បានផុស

នៅ

យើងធ្លាប់តែឮមកថា វត្ថុថ្លៃៗលើលោកដែលមានតម្លៃរាប់សិបលានដុល្លារគឺជាពពួក អគារ ត្បូងពេជ្រ រថយន្ត ឬទូកកម្សាន្តជាដើម។ បើនិយាយដល់តម្លៃរាប់សិបលាន ដែលជាតម្លៃខ្ពស់កប់ពពកនៃរ៉ូបស្រមោលស របស់នារីៗ ស្ដាប់ទៅពិតជាមិនគួរឱ្យទៅរួចទាល់តែសោះ។ យ៉ាងណាមិញ កម្ពុជាថ្មី ចង់ប្រាប់ថារឿងនោះអាចទៅរួចពិតមែន ព្រោះរ៉ូបដែលមានតម្លៃដល់ខ្ទង់លានដុល្លារ មិនមែនត្រឹមតែច្នៃចេញពីក្រណាត់ធម្មតាៗមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាបានរំលេចនូវត្បូងពេជ្ររាប់រយគ្រាប់ ​ខ្លះមានស្រោបមាសទៀតផង ទើបធ្វើឱ្យវាមានតម្លៃថ្លៃខ្លាំងម្ល៉ឹងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តោះ! មកស្គាល់រ៉ូបមានតែមួយគត់លើពិភពលោក និងមានតម្លៃថ្លៃជាងគេទាំង១០ ប្រចាំឆ្នាំ ២០២១-២០២២!

១០. រ៉ូបព្រះនាង Diana – ១២៥,០០០ ដុល្លារអាមេរិក

Princess Diana dress

វា​ជា​រ៉ូប​ដ៏​ល្អ​ឥតខ្ចោះ និង​ប្លែក​បំផុតមានតែមួយ​គ្មានពីរ​ ​ដែល​រចនា​ឡើង​ជា​ពិសេស​សម្រាប់​ព្រះនាង Diana។ រ៉ូបនេះច្នៃដោយអ្នកស្រី Catherine Walker ដែលជាអ្នករចនាម៉ូដដ៏ឆ្នើមបំផុតម្នាក់ ហើយជាជាងម៉ូដប្រចាំខ្សែរាជវង្សអង់គ្លេស។

Princess-Diana-Emanuel-dress-1986-July

រ៉ូបដ៏ថ្លៃមួយនេះ ត្រូវបានបានច្នៃចេញពីសូត្រ និងតុចតែងក្បាច់ពីសន្លឹកមាស។ ព្រះនាង ដាយអាណា ស្លៀករ៉ូបនេះតែ២ដងប៉ុណ្ណោះ គឺលើកទី១ នៅក្នុងការសម្ភោធកម្មវិធី “Miss Saigon” ទីក្រុងឡុងដ៏ ក្នុងឆ្នាំ ១៩៨៩ និងម្ដងទៀតនៅឯមហោស្រពភាពយន្ត Cannes ក្នុងឆ្នាំ ១៩៩៧ ។

៩. រ៉ូប “Dirndl Dress” – ១២៧,០០០ដុល្លារអាមេរិក

11 Most Expensive Dresses in the World Till 2015 - WAC

វាមានកំណើត​ក្នុង​ប្រទេស​អាល្លឺម៉ង់ ហើយ​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ឆ្នាំ ២០០៦ ក្នុង​ទីក្រុង Munich។ ការរចនាម៉ូដនៃរ៉ូបនេះត្រូវបានយកលំនាំតាមរយៈអ៊ាម និងហ្កេនរឹតរាងស្ត្រី ហើយរ៉ូបនេះដែរស្រោបដោយត្បូងគ្រីស្តាល់ជាច្រើនគ្រាប់របស់ក្រុមហ៊ុន Swarovski។

៨. រ៉ូបស្រមោលស ពណ៌មាស – ២៤៥,០០០ ដុល្លារអាមេរិក

платье Ginza Tanaka

រ៉ូបនេះជារ៉ូបស្រមោលស អាចប្រែពណ៌តាមពន្លឺដែលព័ទ្ធជុំវិញវា ជាពិសេសវាធ្វើឡើងពីសរសៃមាស និងជាស្នាដៃរបស់អ្នកច្នៃម៉ូដល្បីល្បាញមកពីជប៉ុន អ្នកស្រី Ginza Tanaka។ ចំណែកទម្ងន់ទាំងមូលរបស់វាមាន ១.១ គីឡូក្រាម។

៧. រ៉ូបកាក់មាស – ២៦៧,៩៤៨ ដុល្លារអាមេរិក

Top-5 Creative Gold Masterpieces

វាជារ៉ូបថ្លៃបំផុតទី ២ នៅក្នុងបញ្ជីនេះដែលត្រូវបានបង្កើតឡើងដោយអ្នកស្រី Ginza Tanaka ដែលជាអ្នកច្នៃម៉ូដគ្រឿងអលង្ការជប៉ុន។ រ៉ូប​ពណ៌​មាស​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​កាក់​មាស​អូស្ត្រាលី​ចំនួន ១៥០០០ ដែល​ធ្វើ​ឱ្យ​ទម្ងន់​រ៉ូប​មាន​ទម្ងន់​ប្រហែល ១០ គីឡូក្រាម។ រ៉ូប​នេះ​ត្រូវ​បាន​គេ​បង្ហាញ​ក្នុង​ឆ្នាំ ២០០៧ ក្នុង​កម្មវិធី Fashion week ក្នុង​ទីក្រុង​តូក្យូ។

៦. រ៉ូប “Happy Birthday” – ១.៣ លានដុល្លារអាមេរិក

the-personal-property-of-marilyn-monroe-the-happy-birthday-mr-president-dress-4

រ៉ូបនេះរចនាឡើងក្នុងឆ្នាំ ១៩៦១ ដោយលោក Jean-Louis Berthaulto ដែលជាអ្នកច្នៃម៉ូដជនជាតិបារាំង។ វាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់តារាសម្ដែង Marilyn Monroe ដើម្បីស្លៀកចូលរួមក្នុងពិធីខួបកំណើតរបស់ប្រធានាធិបតី John F. Kennedy ។ ដើមឡើយរ៉ូបនេះមានតម្លៃត្រឹមតែ ១២,០០០ដុល្លារនោះទេ ប៉ុន្តែក្រោយម្ចាស់រ៉ូបបានស្លាប់ទៅ វាត្រូវបានដាក់លក់ក្នុងការដេញថ្លៃក្នុងតម្លៃ ១.៣ លានដុល្លារអាមេរិក។

JL7

៥. រ៉ូបរបស់កំពូលអ្នកច្នៃម៉ូដអង់គ្លេស Maria Grachvogel – ១.៨ លានដុល្លារអាមេរិក

Maria Grachvogel’s precious dress

រ៉ូប​នេះ​ស្រោប​ដោយ​ត្បូង​ពេជ្រ​ជាង ២ពាន់គ្រាប់នៅពាសពេញក្រណាត់​សូត្រទាំងមូលតែម្ដង។ ​ វាត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងកម្មវិធីបង្ហាញម៉ូដរបស់កំពូលអ្នកច្នៃម៉ូដអង់គ្លេស Maria Grachvogel កាលពីឆ្នាំ ២០១៣។

៤. រ៉ូបពេជ្រពណ៌ខ្មៅ – ៥.៥ លានដុល្លារអាមេរិក

M-Lio: Top 05 Most Expensive Dresses in The World

រ៉ូបនេះត្រូវបានបង្កើតឡើងដោយអ្នកច្នៃម៉ូដជនជាតិអង់គ្លេស Debbie Wingham ហើយត្រូវបានបង្ហាញនៅក្នុងកម្មវិធីបង្ហាញម៉ូដរបស់ Kiev ។ វាតុបតែងដោយពេជ្រស និងខ្មៅចំនួន ១ពាន់គ្រាប់ មានទម្ងន់ជាង ១៣គីឡូក្រាម ហើយចំណាយពេលកន្លះឆ្នាំ ទម្រាំរួចរាល់ទាំងស្រុង។

៣. រ៉ូបត្បូងពេជ្រ ​-  ៩ លានដុល្លារអាមេរិក

Diamond Dress by Scott Henshall - $ 9 Million | Moda de ropa, Moda, Ropa

វា​ជា​រ៉ូប​រាង​សម្បុកពីងពាង​ ​មាន​ទម្ងន់​ស្រាល​ខ្លាំង ហើយ​ស្រោប​ដោយ​ត្បូង​ពេជ្រជាង ៣ពាន់គ្រាប់។ រ៉ូប​ដែល​មាន​តម្លៃ ៩ លាន​ដុល្លារមួយនេះ​ ​ត្រូវ​បាន​តារា​ចម្រៀង Samantha Mumbai ពាក់​ក្នុង​ឆ្នាំ ២០០៤ អំឡុង​ពេល​ចាក់​បញ្ចាំង​រឿង “Spider-Man”។

២. រ៉ូប “Abaya” – ១៧.៦ លានដុល្លារអាមេរិក

Pictures : World's Most Expensive Dresses - Red Diamond Abaya Dress By  Debbie Wingham

Abaya រចនាឡើងនៅទីក្រុងឌូបៃដោយអ្នករចនាជនជាតិអង់គ្លេស Debbie Wingham។ រ៉ូបនេះតុបតែងដោយត្បូងពេជ្រចំនួន ២ពាន់គ្រាប់ រួមទាំងពេជ្រពណ៌ខ្មៅ ពណ៌ស និងត្បូងពេជ្រពណ៌ក្រហមដែលកម្រ និងមានតម្លៃថ្លៃ ព្រោះវាជាប្រភេទតែមួយគត់នៅលើពិភពលោក។ ក្រៅពីនោះ វាក៏ស្រោបមាស ១៤ ការ៉ាត់ផងដែរ។

១. រ៉ូប Nightingale របស់កូឡាឡាំពួរ – ៣០ លានដុល្លារអាមេរិក

Samoe-dorogoe-v-mire-plate-Nightingale-of-Kuala-Lumpur-30-mln

នេះ​អ្នក​គឺ​ជា​រ៉ូប​ថ្លៃ​បំផុត​ក្នុង​ពិភពលោក ​ដែល​មាន​តម្លៃ ៣០ លាន​ដុល្លារ។ វារចនាដោយអ្នកច្នៃម៉ូដលោក Faiyzali Abdullah។ រ៉ូបស្រមោលសមួយនេះធ្វើពីក្រណាត់ taffeta សូត្រ satin ក្រណាត់ប្រភេទ chiffon និងសូត្រស្រោបពេជ្រ ៧០ការ៉ាត់ ព្រមទាំងគ្រីស្តាល់ក្រុមហ៊ុនពេជ្រ Swarovski ចំនួន ៧៥១ គ្រាប់។ វាបានបង្ហាញខ្លួននៅក្នុងមហោស្រព “STYLO Fashion Grand Prix KL” ក្នុងឆ្នាំ ២០០៩៕

ប្រែសម្រួល៖ ​សន្យា

ចុចអាន៖ មកស្គាល់ត្បូងពេជ្រថ្លៃជាងគេបំផុតលើពិភពលោក

ចុចអាន៖ ប្រវត្តិ​ត្បូងពេជ្រ​ដែល​មាន​ជាប់​បណ្ដាសា​​ សឹង​មិន​គួរ​ឲ្យ​ជឿ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services