KPT+
អាចក្លាយជាសេដ្ឋីបានមិនបាននៅថ្ងៃខាងមុខ រកមើល ៧ ចំណុចនេះ
សុបិនក្លាយជាមហាសេដ្ឋី ពេលខ្លះត្រូវគេសើចចំអក ប៉ុន្តែធាតុពិតក្នុងចិត្តមនុស្សវិញ គ្មានអ្នកណាមិនចង់មានបានទេ។
នេះគឺជាសញ្ញាចំនួន ៧ ដែលបង្ហាញថា យើងជាមនុស្សមានវាសនា ពាំនាំប្រាក់ជាប់ខ្លួន អាចក្លាយជាសេដ្ឋីថ្ងៃខាងមុខ ៖
១. ចាប់ផ្ដើមរកលុយតាំងពីវ័យក្មេង
មួយក្នុងចំណោមលក្ខណៈទូទៅដែលសេដ្ឋីមាន គឺពួកគេរកលុយតាំងពីវ័យក្មេង។ ឧទាហរណ៍ Mark Cubanអាយុ ១២ ឆ្នាំបានលក់កាបូបច្នៃពីសំរាមពីផ្ទះមួយទៅផ្ទះមួយ។ Warren Buffett បានលក់ស្ករកៅស៊ូមួយកញ្ចប់ដល់អ្នកជិតខាងរបស់លោក នៅពេលលោកមានអាយុ ៦ ឆ្នាំ ចំណែក Richard Branson បានចិញ្ចឹមនិងលក់កន្ត្រកដាក់សត្វចិញ្ចឹមនៅអាយុ ១១ ឆ្នាំ។
ប្រសិនបើយើងមានស្មារតីសហគ្រិនតាំងពីក្មេង នោះវាជាសូចនាករដ៏រឹងមាំមួយ ដែលយើងមាន ហើយតែងតែរិះរកវិធីស្វែងរកប្រាក់ជានិច្ច។
២. មានផ្នត់គំនិតជាអ្នករកស៊ី
សេដ្ឋីជាច្រើនមានផ្នត់គំនិតក្នុងការធ្វើរឿងធំច្រើនជាងរឿងតូចៗ។ ពួកគេមិនពេញចិត្តនឹងការរកប្រាក់បានតែ ១ លានដុល្លារទេ ភាគច្រើនពួកគេចង់រកប្រាក់បាន ១០ លានដុល្លារ។
៣. ទាក់ទាញនិងគួរឲ្យចាប់អារម្មណ៍

អាចថាមិនយុត្តិធម៌ប៉ុន្មានទេ ប៉ុន្តែយោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយ លោក DanielHamermesh សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យតិចសាស នៅអូស្ទីនបានមានប្រសាសន៍ថា “ មនុស្សដែលគួរឲ្យចាប់អារម្មណ៍អាចរកប្រាក់ចំណូលបានជាមធ្យមពី ៣ ទៅ ៤ % ច្រើនជាងមនុស្សដែលមានមុខមាត់មធ្យម។ ។
៤. មានផ្នត់គំនិតផ្ដោតលើសកម្មភាព
លោក Todd Campbell អ្នកនិពន្ធនៃមគ្គទេសក៍សរសេរថា “ តើអ្នកជាមនុស្សប្រភេទណា ដែលមើលឃើញឱកាសហើយចាត់វិធានការ ដើម្បីទទួលបានអត្ថប្រយោជន៍ពីវា? បើដូច្នោះមែន នេះជាប្រភេទនៃសកម្មភាពតម្រង់ទិសដៅ ដែលអាចជំរុញឲ្យយើងមានសេរីភាពផ្នែកហិរញ្ញវត្ថុ។
បើយើងមានផ្នត់គំនិតផ្ដោតលើសកម្មភាពច្រើន មិនមែនបានតែទ្រឹស្ដី នោះប្រាក់នឹងរត់មកចូលក្នុងហោប៉ៅមិនខានឡើយ។
៥. គិតលឿនធ្វើលឿន
មហាសេដ្ឋីមិនរង់ចាំពេលវេលាល្អឥតខ្ចោះណាមួយ ដើម្បីវិនិយោគ ឬបើកអាជីវកម្មរបស់ពួកគេឡើយ។ ពួកគេភាគច្រើនដឹងថា មិនមានពេលវេលាល្អជាងពេលបច្ចុប្បន្ន ដើម្បីចាប់ផ្ដើមរកលុយទេ។
៦. ពូកែសន្សំនិងវិនិយោគ
វាមិនមែនជារឿងអាថ៌កំបាំងទេ ដែលមហាសេដ្ឋីតែងមានទំនោរសន្សំសំចៃប្រាក់។ ខណៈពេលដែលពួកគេពូកែសន្សំនិងចំណាយបានល្អ ពួកគេក៏ដឹងដែរថា វិធីល្អបំផុតមួយដើម្បីរកលុយបាន គឺត្រូវវិនិយោគនូវអ្វីដែលពួកគេរកបាន។
៧. រក្សាគំនិតបើកចំហ
យើងមិនដឹងទេថា ពេលណាឱកាសមួយនឹងបង្ហាញខ្លួន ប្រសិនបើយើងបិទគំនិតគិតគូរពីការវិនិយោគលើឱកាសដែលបាននិយាយ យើងអាចនឹងបាត់បង់ឱកាសរកប្រាក់។
នេះមិនមែនមានន័យថា រាល់គំនិតទាំងអស់សុទ្ធតែជាអ្នកឈ្នះនោះទេ វាជាការសំខាន់ក្នុងការគិតពិចារណាឬសួរសំណួរឲ្យបានត្រឹមត្រូវ មុននឹងធ្វើការផ្លាស់ប្ដូរ។
នោះហើយជាមូលហេតុដែលយើងមានទំនោររក្សាការបើកចំហ នៅពេលនិយាយពីគំនិតថ្មីៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកមានបីប្រភេទ ប្រាប់ពីវិធីបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ
ចុចអាន៖ទម្រាំក្លាយជាសេដ្ឋី វិថីជីវិតខុសពីមនុស្សធម្មតាបែបណាខ្លះ?

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន