Connect with us

KPT+

ជីវិត​មនុស្ស ចេះ​ខ្លាច​៦យ៉ាង​នេះ​ទើប​អាច​ប្រឹងប្រែង​ជម្នះ​ឧបសគ្គ​បាន

បានផុស

នៅ

សេចក្ដីភ័យខ្លាចមិនសុទ្ធតែឥតប្រយោជន៍ទាំងអស់នោះទេ ប្រសិនបើមនុស្សអាចយកសេចក្ដីភ័យខ្លាចមកធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងខ្លួនឯងដោយខំជម្នះវា នោះនឹងធ្វើឲ្យពួកគេអាចខិតខំប្រឹងប្រែងស្វែងរកទ្រព្យសម្បត្តិរហូតមានបាន។ ខាងក្រោមនេះជាសេចក្ដីភ័យខ្លាចមួយចំនួនដែលបង្រៀនមនុស្សឲ្យចេះតស៊ូនឹងជីវិត៖

១. ភ័យខ្លាចភាពក្រីក្រ៖ នៅពេលមនុស្សចេះខ្លាចភាពក្រីក្រ ខ្លាចភាពខ្វះខាត នោះពួកគេនឹងខិតខំប្រឹងប្រែងក្នុងការធ្វើការងារ រកស៊ីជួញដូរ ដើម្បីធ្វើឲ្យខ្លួនឯងអាចគេចចេញពីភាពក្រនោះ។ នៅពេលដែលមនុស្សខិតខំប្រឹងប្រែងធ្វើការងារឱ្យអស់ពីកម្លាំងកាយចិត្ត ច្បាស់ណាស់ថាពួកគេនឹងអាចរកបានលុយកាក់និងទ្រព្យសម្បត្តិជាក់ជាមិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ភ័យខ្លាចគេរិះគន់៖ ជាធម្មតាមនុស្សយើងតែងមាននិស្ស័យចង់ឱ្យមនុស្សជុំវិញខ្លួនគោរពកោតសរសើរ ជាជាងការរិះគន់និងស្ដីបន្ទោស។ ហេតុនេះដើម្បីអាចចៀសផុតពីការរិះគន់ មនុស្សព្យាយាមធ្វើរឿងល្អៗនិងខំប្រឹងធ្វើយ៉ាងណាឲ្យជីវិតថ្កុំថ្កើង។

៣. ភ័យខ្លាចឈឺ៖ ដូ​ចដែលយើងបានដឹងថា សុខភាពសំខាន់ជាងអ្វីទាំងអស់ ព្រោះបើគ្មានសុខភាពល្អទេ អ្វីៗក៏មិនអាចកើតមានបានដែរ។ ដូច្នេះហើយបានជាមនុស្សត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អបំផុត ដោយការហាត់ប្រាណ ហូបចុកត្រឹមត្រូវ គេងឱ្យគ្រប់គ្រាន់ជាដើម។ នៅពេលមនុស្សចេះព្រួយរឿងឈឺថ្កាត់ ពួកគេក៏ចាប់ផ្ដើមចេះថែទាំខ្លួនប្រាណនិងក្រុមគ្រួសារបានប្រសើរឡើងដូចគ្នា។

៤. ភ័យខ្លាចបាត់បង់ក្ដីស្រឡាញ់៖ សេចក្ដីស្រឡាញ់ចំពោះស្វាមីភរិយា ឪពុកម្ដាយ កូនៗ មិត្តភក្តិ សាច់ញាតិ និងមនុស្សជុំវិញខ្លួន គឺអាចនិយាយបានថា មនុស្សខ្លាចបាត់បង់បំផុត។ ដោយហេតុយ៉ាងនេះបានជាមនុស្សខំធ្វើល្អដាក់គ្នាដោយការយកចិត្តទុកដាក់ចំពោះគ្នា ចេះជួយអាសារ  និងធ្វើរឿងជាច្រើនទៀតដើម្បីរក្សានូវសេចក្ដីស្រឡាញ់នោះ។

៥. ភ័យខ្លាចចាស់៖ ភាពភ័យខ្លាចដោយសារចាស់ជរា វាជារឿងធម្មតារបស់មនុស្សទូទៅទៅហើយ។ បែបនេះហើយបានជាមនុស្សមួយចំនួនធំខិតខំសន្សំទ្រព្យដើម្បីទុកចិញ្ចឹមជីវិតនៅពេលខ្លួនចាស់ទៅ។

៦. ភ័យខ្លាចស្លាប់៖ និយាយពីសេចក្ដីស្លាប់ គ្មានមនុស្សម្នាក់ណាអាចចៀសរួចនោះឡើយ។  ទោះបីមនុស្សយើងកើតមកផែនដីគ្មានអ្វីមកជាមួយក៏ដោយ ប៉ុន្តែពួកគេពិតជាមិនចង់ស្លាប់ទៅវិញដោយមិនបន្សល់អ្វីសោះនោះទេ។ ដូច្នេះបានជាការភ័យខ្លាចមួយនេះធ្វើឲ្យមនុស្សខំសាងស្នាដៃ កេរមរតក និងកេរ្តិ៍ឈ្មោះទុកឲ្យមនុស្សជំនាន់ក្រោយចងចាំពួកគេ៕

ប្រែសម្រួល៖ សន្យា                   

ប្រភព៖ Business Insider

ចុចអាន៖ នៅឲ្យ​​ឆ្ងាយ​ពី​មនុស្ស​អវិជ្ជមាន បើ​មិន​ចង់​ជួប​វិបត្តិ ៦ យ៉ាងនេះ

ចុចអាន៖ ធ្វើរបៀបណាទទួលបានការឱ្យតម្លៃក្នុងសង្គមកាន់តែច្រើនឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣៥ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣៧ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម