KPT+
៦ ចំណុច ត្រូវគិត និងរៀបចំក្នុងពិធីអាពាហ៍ពិពាហ៍ មុនមួយសប្តាហ៍
ពិធីរៀបមង្គលការជាការសម្រេចចិត្តដ៏សំខាន់ និងធំធេងនៅក្នុងឆាកជីវិតរបស់មនុស្សគ្រប់ៗគ្នា។ មុនពេលថ្ងៃរៀបអាពាហ៍ពិពាហ៍ខិតចូលមកដល់ កូនក្រមុំជាមួយកូនកំលោះច្បាស់ជាមមាញឹកជាមួយនឹងផែនការរៀបចំក្នុងពិធីរបស់ខ្លួន។

ដូចគ្នានេះដែរ ដើម្បីឱ្យពិធីមង្គលការប្រព្រឹត្តទៅដោយរលូន អនាគតគូស្វាមីភរិយាថ្មី គួរមកត្រៀមខ្លួនចំពោះ ៦ ចំណុចសំខាន់ៗយ៉ាងតិចមួយសប្តាហ៍ មុនពេលថ្ងៃពិសេសមកដល់។
១. រៀបចំសំលៀកបំពាក់កូនក្រមុំ-កំលោះឱ្យបានរៀបរយ
ម្ចាស់ពិធីត្រូវប្រាកដថា បានរៀបចំតាំងពី ការធ្វើសក់ ផាត់មុខ សំលៀកបំពាក់ និងស្បែកជើង ដើម្បីឱ្យសិក្តសមជាឈុត។ ចៀសវាងការមិនពេញចិត្តជាមួយនឹងស្ទាយផាត់មុខ សំលៀកបំពាក់រឹប ឬតឹងពេក ហើយខាតពេលវេលានៅពេលថ្ងៃពិសេសមកដល់។ ជាពិសេស រឿងតិចតួចដូចជា ការដាក់ដង្កៀបនៅលើសក់ និងហាត់ដើរជាមួយសម្លៀកបំពាក់កូនក្រមុំ-ស្បែកជើងកែង។ កុំមើលរំលងនូវចំណុចតូចតាចទាំងនេះ អ្នកត្រូវតែហាត់អនុវត្ត មុនមួយអាទិត្យនៅពេលថ្ងៃរៀបអាពាហ៍ពិពាហ៍។
២. សុំច្បាប់រៀបការ និងចុះបញ្ជីអាពាហ៍ពិពាហ៍ឱ្យរួចរាល់
បើតាមច្បាប់ក្នុងប្រទេសកម្ពុជា គ្រប់កូនប្រមុំ និងកូនកំលោះត្រូវសុំច្បាប់រៀបការ និងចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍ពីអាជ្ញាធរនៅតាមឃុំសង្កាត់របស់ខ្លួន។ ការធ្វើបែបនេះដើម្បីឱ្យប្រាកដថា អនាគតគូស្វាមីភរិយា ពិតជានៅលីវ និងមិនមានប្តី ឬប្រពន្ធស្របច្បាប់ផ្សេងទៀត។ ប្រការសំខាន់ វាបញ្ជក់ថាមង្គលការរបស់អ្នកត្រូវបានអនុញ្ញាតតាមផ្លូវច្បាប់បានត្រឹមត្រូវ។
៣. រកកន្លែងស្នាក់នៅសម្រាប់ភ្ញៀវនិងសាច់ញាតិដែលមកពីឆ្ងាយ
បើសិនជាអ្នកមានមិត្តភក្តិ ឬក្រុមគ្រួសារដែលធ្វើដំណើរមកពីខេត្តឆ្ងាយៗ អ្នកត្រូវគិតគូរពីកន្លែងស្នាក់នៅឱ្យបានសមរម្យក្នុងនាមជាម្ចាស់កម្មវិធី។ ជាពិសេសសម្រាប់ចាស់ទុំដែលពួកគាត់មានភាពនឿយហត់ក្នុងការធ្វើដំណើរមកចូលរួមក្នុពិធីរៀបការ។ អ្នកគួរតែចំណាយពេលឱ្យបានច្រើនក្នុងការសំណេះសំណាល ក៏ដូចជាថ្លែងអំណរគុណពួកគាត់ ។
៤. រៀបចំវត្ថុអនុស្សាវរីយនិងពិនិត្យមើលទីតាំងជាមួយការដេគ័ពិធីរៀបការ
តាមទំនៀមទម្លាប់ខ្មែរ កូនក្រមុំ-កូនកំលោះនឹងឈរនៅមុខរោងអាពាហ៍ពិពាហ៍ដើម្បីចែកកាដូអនុស្សាវរីយ៍ជូនដល់ភ្ញៀវដែលអញ្ជើញមកនៅពេលយប់។ ដូចច្នេះ អ្នកត្រូវជ្រើសរើសពីប្រភេទអំណោយតាមចំណង់ចំណូលចិត្ត និងសមរម្យ និងរាប់ចំនួនភ្ញៀវឱ្យបានច្បាស់លាស់ ដើម្បីឱ្យរួចរាល់មុនពេលពិធីមកដល់។ ចៀសវាងមានភ្ញៀវដែលមកក្រោយអាក់អន់ចិត្តចំពោះអ្នក។
ចំណែកការរៀបចំរោង និងការដេគ័ទាំងក្នុងនិងក្រៅរោង អ្នកត្រូវសម្រេចចិត្តជារួមអំពីការរចនា និងម៉ូតតុបតែងដែលចង់បាន។ ម្យ៉ាងអ្នកគួរណាត់ជួបជាមួយខាងសេវាកម្មដេគ័ឱ្យបានមុន ៥ ទៅ ៦ថ្ងៃ ចៀសវាងការមិនចុះសម្រុង និងរូបរាងចេញមកមិនពេញចិត្ត។
៥. តំណមមិនចេញក្រៅផ្ទះមុននិងក្រោយពិធីមង្គលការ
តាំងពីសម័យបុរាណ ប្រជាជនខ្មែរមានជំនឿក្នុងការហាមឃាត់កូនក្រមុំ-កំលោះ ធ្វើដំណើរចេញក្រៅ មុននិងក្រោយថ្ងៃរៀបការក្នុងរយៈពេល៣ថ្ងៃ ទៅតាមការណែនាំរបស់គ្រូអាចារ្យ និងចាស់ទុំ។ ការធ្វើបែបនេះ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ជាពិសេសគ្រោះថ្នាក់ចរាចរណ៍តែម្តង។ យ៉ាងណា ជំនឿនេះមិនបានអនុវត្តគ្រប់គ្រួសារក្នុងប្រទេសកម្ពុជាទាំងអស់នោះទេ ដោយខ្លះនៅតែប្រកាន់ខ្ជាប់ និងមួយចំនួនទៀតបោះបង់ចោលនូវជំនឿមួយនេះ។

៦. កក់កន្លែងក្រេបទឹកឃ្មុំ
ចំពោះ គូស្វាមីភរិយាថ្មីថ្មោង ដែលមានគំរោងចង់ទៅក្រេបទឹកឃ្មុំ បន្ទាប់ពិធីអាពាហ៍ពិពាហ៍ចប់សព្វគ្រប់។ អ្នកត្រូវពិនិត្យមើលព័ត៌មានលម្អិតចំពោះគំរោងដំណើរកម្សាន្តដូចជា ទីតាំងដែលចង់ទៅ កក់សំបុត្រយន្តហោះ និងរថយន្តតាក់ស៊ីសម្រាប់ដឹកអ្នកទៅព្រលានយន្តហោះ។ ចៀសវាងមានបញ្ហារាំងស្ទះកើតឡើង ប៉ះពាល់ដល់ថ្ងៃល្អរបស់អ្នក៕
ប្រែសម្រួល៖ លីលី
ចុចអាន៖ហេតុផល ៥ យ៉ាង បង្ហាញថា អ្នកនិងដៃគូ មិនអាចសាងអនាគតរួមគ្នាបានទេ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


