KPT+
អាថ៌កំបាំង ៦ យ៉ាងបង្កើនអារម្មណ៍ជឿជាក់ជាងមុនទ្វេដង
ទំនុកចិត្តគឺជាជំនាញចាំបាច់ទាំងក្នុងជីវិតនិងក្នុងអាជីវកម្ម ប្រសិនបើយើងចង់ទទួលបានជោគជ័យ។ ក្រៅពីជួយឱ្យយើងមានអារម្មណ៍ថាមានសមត្ថភាពក្នុងការសម្រេចគោលដៅផ្ទាល់ខ្លួន វាក៏អាចជំរុញឱ្យអ្នកដទៃដើរតាមគោលដៅរបស់ពួកគេផងដែរ។
ចុះធ្វើយ៉ាងណា ដើម្បីបង្កើនទំនុកចិត្តដល់ខ្លួនឯងជាងមុន?
១. ផ្ដាច់ខ្លួន
ការអនុវត្តនៃការផ្ដាច់ខ្លួន គឺពិតមានសារៈសំខាន់ចំពោះទំនុកចិត្តរបស់មនុស្សម្នាក់ៗ ដើម្បីធ្វើដំណើរ ទៅរកស្ថានភាពនីមួយៗដោយមិនភ្ជាប់ជាមួយនឹងលទ្ធផល។ គិតពីចំនួនដងដែលត្រូវពិចារណាលើលទ្ធផល តើមានអ្វីកើតឡើងប្រសិនបើយើងបរាជ័យ?
ធ្វើសកម្មភាពដោយមិនបារម្ភពីលទ្ធផលដែលឥតខ្ចោះ ហើយយើងនឹងមានអារម្មណ៍ថាយើងមានទំនុកចិត្តលើគ្រប់ជំហានទៅមុខ។

២. រៀនពីបទពិសោធន៍និងចំណេះដឹង
Shakespeare បាននិយាយថា « មនុស្សល្ងីល្ងើគិតថាខ្លួនឯងឆ្លាត ប៉ុន្តែមនុស្សមានប្រាជ្ញាដឹងថា ខ្លួនជាមនុស្សល្ងីល្ងើ »។ ការបើកចំហដើម្បីរៀនអ្វីថ្មីៗ និងយល់ដឹង តែងតែមានវិធីដើម្បីទទួលបានភាពប្រសើរជាងមុន ដែលបានបង្កើតទំនុកចិត្តពិតប្រាកដដល់យើង។ នេះក៏ព្រោះតែយើងចូលទៅរកស្ថានភាពថ្មីនីមួយៗ ជាបទពិសោធន៍នៃការរៀនសូត្រ។
៣. និយាយពាក្យវិជ្ជមានទៅខ្លួនឯង

អាថ៌កំបាំងនៃទំនុកចិត្ត គឺត្រូវចាប់យកខ្លួនឯងនៅពេលដែលយើងមានគំនិតអវិជ្ជមាន ហើយគិតផ្ទុយពីសកម្មភាព។
នៅពេលដែលគំនិតរបស់យើងគិតថា យើងមិនអាចធ្វើអ្វីបាន ត្រូវនិយាយប្រាប់ខ្លួនឯងដោយភាពជឿជាក់និងថាមពល ដើម្បីបំពេញភារកិច្ចនេះដោយជោគជ័យ។
៤. ភាសារាងកាយវិជ្ជមាន
មានអ្នកវិទ្យាសាស្ត្រជាច្រើនដែលបាននិយាយដូចៗគ្នាថា របៀបឈរនិងដាក់ដៃនៅលើត្រគាក ធ្វើឱ្យយើងមានអារម្មណ៍ល្អ និងបញ្ចេញទំនុកចិត្តកាន់តែខ្លាំង។
ភាសារាងកាយដែលយើងគួរធ្វើ គឺត្រូវប្រកាន់ជំហរវិជ្ជមាន និងមានទំនុកចិត្តពីរបីនាទីសិន ចាំទៅដោះស្រាយស្ថានការណ៍ណាមួយ ដែលបានធ្វើឱ្យយើងខកចិត្តឬតឹងទ្រូង។
៥. ផ្តោតលើអ្នកដទៃ
អសន្តិសុខកើតចេញពីការផ្ដោតលើខ្លួនឯងជ្រុលនិយម បើចង់មានសន្តិសុខផ្លូវចិត្ត សូមបង្វែរអារម្មណ៍មកផ្ដោតលើអ្នកដទៃម្ដង។ ការដែលយើងចាប់អារម្មណ៍ពិតប្រាកដ និងសរសើរដោយស្មោះត្រង់ ធ្វើឱ្យយើងកាន់តែចូលចិត្តអ្នកជុំវិញខ្លួន ចំណែកទំនាក់ទំនងក៏កាន់តែប្រសើរឡើង ដែលទាំងនេះសុទ្ធតែជាជំនួយបង្កើតទំនុកចិត្តលើខ្លួនឯងផងដែរ។
៦. ទទួលស្គាល់អ្វីដែលធ្វើឱ្យយើងប្លែក

គ្មាននរណាម្នាក់ធ្វើអ្វីៗតាមវិធីដែលយើងធ្វើឡើយ។ គិតពីរឿងទាំងអស់ដែលគ្មាននៅក្នុងពិភពលោក បើយើងមិនដែលមាន ចូរសាកល្បងដាក់រឿងប្លែកៗទាំងនោះនៅទីនោះ ហើយវាយតម្លៃគុណសម្បត្តិនិងភាពខ្លាំងនៅក្នុងខ្លួនយើង ព្រមទាំងអាជីវកម្មរបស់យើងដែរ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖លក្ខណៈពិសេស ៧ យ៉ាងគួរឲ្យភ្ញាក់ផ្អើលរបស់អ្នកប្រើដៃឆ្វេង
ចុចអាន៖រឿងអាស្រូវនយោបាយនៃប្រធានាធិបតីស្ត្រីដំបូងកូរ៉េខាងត្បូង PARK GEUN HYE
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


