KPT+
មកដឹងកាន់តែច្បាស់ពីមុនកណ្ដាលចិញ្ចើម និងវិធីកម្ចាត់
ការកើតមុនជាបញ្ហាស្បែកទូទៅដែលអាចលេចឡើងនៅគ្រប់ទីកន្លែងនៃស្បែកមិនថាខ្លួនឬមុខឡើយ ។ ចំណែកមុនកណ្ដាលចិញ្ចើម មានច្រើនប្រភេទដែលបណ្ដាលមកពីមូលហេតុទាំង ៣ យ៉ាងខាងក្រោមនេះ ៖

១. ស្ទះរន្ធរោម
មុនភាគច្រើនដែលកើតនៅតំបន់ T-zone (ថ្ងាស ច្រមុះ ចង្កា) បណ្ដាលមកពីស្ទះរន្ធរោមជាចម្បង ហើយមុនទាំងនោះមានបីប្រភេទគឺមុនកន្ទួលក្រហម, មុនខ្ទុះ, និងមុនដុំពក ។ មូលហេតុស្ទះរន្ធរោមមានដូចជា ស្បែកខ្លាញ់ពីធម្មជាតិ បរិស្ថានជុំវិញ គ្រឿងសម្អាង និងរបបអាហារ ពេលខ្លះកាវបករោមចិញ្ចើមក៏អាចបង្កមុនដូចគ្នា ។

ដំណោះស្រាយ : សម្អាតស្បែកមុខឲ្យបានស្អាត និងបករោមចិញ្ចើមដោយវិធីធម្មជាតិ (ក្រូចឆ្មារ ទឹក និងស្ករស) ទើបមិនមានបញ្ហាលើស្បែក ។
២. របបអាហារ
រាងកាយមិនប្រក្រតីនឹងផ្ដល់ជាសញ្ញាឲ្យអ្នកដឹងដូចជាមិនស្រួលខ្លួន មានមុនលើស្បែក កន្ទួលរមាស់ ឬរបកស្បែកជាដើម ។ កត្តាសំខាន់បំផុតដែលអ្នកអាចធ្វើបានសម្រាប់សុខភាពគឺរបបអាហារ អាហារផ្អាប់ អាហារខ្វះជីវជាតិសុទ្ធតែបង្កបញ្ហាសុខភាពទាំងអស់ ជាពិសេសរបស់ផ្អែមខ្លាំងធ្វើឲ្យមានមុននិងរីករន្ធរោម ។
ដំណោះស្រាយ : ត្រូវបរិភោគអាហារមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គាបីឲ្យបានគ្រប់គ្រាន់ព្រោះវាជួយទ្រទ្រង់សុខភាពស្បែកល្អបំផុត ។

៣. តំណពូជ
មុនដែលកើតនៅកណ្ដាលចិញ្ចើមភាគច្រើនមកពីខ្លាញ់លើមុខ យោងតាង Healthline ស្បែកមុខខ្លាញ់គឺបានមកពីតំណពូជបូករួមជាមួយការថែរក្សាស្បែកមុខមិនត្រឹមត្រូវ ។
ដំណោះស្រាយ : អ្នកគប្បីពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីដឹងពីផលិតផលដែលគួរប្រើឲ្យកាន់តែច្បាស់ និងមានប្រសិទ្ធភាព ។
ចំណុចគួរជៀសវាងធ្វើទៅលើមុនមានដូចជា ញេចដោយគ្មានអនាម័យ កេះលេង ប្រើផលិតផលតាមគេ យកថ្នាំដុសធ្មេញមកបន្តក់ និងលាងមុខមិនស្អាត ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


