KPT+
ឆ្នូតពណ៌ខ្មៅ ឬត្នោតនៅលើក្រចកដៃ បណ្តាលមកពីអ្វី?
ជំងឺ Melanonychia កើតឡើងនៅពេលដែលយើងមានឆ្នូតពណ៌ខ្មៅ ឬត្នោតនៅលើក្រចកដៃ ឬក្រចកជើង។ ការប្រែពណ៌នេះ លេចឡើងជាឆ្នូតដែលចាប់ផ្ដើមពីគល់ក្រចករហូតដល់ចុងក្រចក ហើយជាទូទៅ វាកើតលើក្រចកមួយ ឬច្រើន។ ឆ្នូតទាំងនេះ កើតឡើងតាមធម្មជាតិ ប្រសិនបើយើងមានស្បែកខ្មៅស្រអាប់។ យ៉ាងណាមិញ មិនថាក្រចកមានឆ្នូតខ្មៅនេះ កើតឡើងដោយមូលហេតុណានោះទេ យើងគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យ ពីព្រោះបញ្ហាមួយនេះអាចបណ្ដាលមកពីលក្ខខណ្ឌសុខភាពផ្សេងទៀត។

រោគសញ្ញា
- ឆ្នូតពណ៌ខ្មៅ ឬត្នោតនៅលើក្រចក
- ខូចទ្រង់ទ្រាយនៃក្រចក
មូលហេតុបង្ក
ជំងឺMelanonychia កើតឡើងនៅពេលដែលកោសិកាពណ៌ បញ្ចេញសារធាតុMelanin ដែលមានពណ៌ត្នោតទៅក្នុងក្រចក ហើយនៅពេលដែលក្រចកលូតលាស់ វានឹងបណ្ដាលឲ្យមានឆ្នូតពណ៌ត្នោត ឬខ្មៅនៅលើក្រចក។ ការបញ្ចេញសារធាតុMelanin បង្កឡើងដោយដំណើរការសំខាន់ៗ ២យ៉ាង និងមានមូលហេតុផ្សេងៗពីគ្នា។
ការកើនឡើងការផលិតសារធាតុMelanin បង្កឡើងដោយ៖
- ការពពោះ
- ការបម្រែបម្រួលទៅតាមពូជ
- របួស (កៀបសរសៃដៃ ខាំក្រចកដៃ ខូចទ្រង់ទ្រាយប្រអប់ជើងបណ្តាលមកពីការកកិតនឹងស្បែកជើង)
- ការបង្ករោគលើក្រចក
- ជំងឺសើស្បែក Psoriasis
- ជំងឺAddison’s disease
- ជំងឺមហារីកស្បែក
- ស្រូបយកសារធាតុដែកច្រើនជ្រុល
- ជំងឺអេដស៍
- ការប៉ះពាល់នឹងកាំរស្មីអ៊ិច (X-ray)
- ការប្រើថ្នាំព្យាបាលដោយគីមី ។
ការកើនឡើងនៃកោសិកាពណ៌ខ្មៅបណ្ដាលមកពី៖
- ដំបៅ
- ប្រជ្រុយ ឬស្នាមដៅពីកំណើត
- មហារីកក្រចក
មូលហេតុបង្កផ្សេងទៀតនៃជំងឺMelanonychiaរួមមាន៖
- បាក់តេរី
- ការលាបសក់
- ថ្នាំជក់
រោគសញ្ញាមួយចំនួនដែលឆ្នូតខ្មៅនៅលើក្រចកជាជំងឺមហារីក
- ការប្រែពណ៌ក្រចកដែលមានទទឹងលើសពី៣មិល្លីម៉ែត្រ ឬមានទំហំកើនឡើង
- ការប្រែប្រួលសារធាតុពណ៌ត្នោតនៅលើក្រចក
- មានពណ៌ខ្មៅ ឬពណ៌ប្រផេះជាមួយពណ៌ត្នោត
- សារធាតុពណ៌ដែលមើលទៅមានគ្រាប់ៗ
- ការខូចទ្រង់ទ្រាយនៃក្រចក។

ការព្យាបាល
ជាក់ស្ដែង ការព្យាបាលជំងឺនេះមានការប្រែប្រួលអាស្រ័យទៅលើមូលហេតុបង្ក។ ប្រសិនបើ ជំងឺMelanonychia មិនមែនជាមហារីកទេនោះ យើងពុំចាំបាច់ធ្វើការព្យាបាលឡើយ។ ប៉ុន្តែ ប្រសិនបើជំងឺនេះ បណ្ដាលមកពីការបង្ករោគ យើងអាចប្រើពពួកថ្នាំផ្សះ ឬថ្នាំប្រឆាំងនឹងមេរោគផ្សិតតាមវេជ្ជបញ្ជាបាន៕
ចុចអាន៖ចេះតែឈឺមិនជា ដោយសារតែមិនកាត់ក្រចកដៃឲ្យខ្លីៗ ទុកឲ្យបាក់តេរីនិងផ្សិតតោងជាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


