KPT+
អត្ថប្រយោជន៍ទឹកឆ្អិន ប្រើសម្រាប់ដោះស្រាយបញ្ហាការងារក្នុងផ្ទះ
ទឹកឆ្អិនមិនត្រឹមតែល្អសម្រាប់ធ្វើភេសជ្ជៈ ឬចម្អិនអាហារប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចប្រើវាតាមវិធីផ្សេងទៀតក្នុងផ្ទះបានដែរ។
ខាងក្រោមនេះ យើងខ្ញុំនឹងណែនាំមិត្តអ្នកអានមកដឹងពីអត្ថប្រយោជន៍នៃទឹកឆ្អិន ដែលអាចប្រើជាដំណោះស្រាយក្នុងផ្ទះបានយ៉ាងងាយ ៖
១ សម្លាប់ស្មៅ

ទឹកពុះអាចប្រើដើម្បីសម្លាប់ស្មៅ ហើយត្រូវបានគេចាត់ទុកថាជាវិធីសាស្ត្រដ៏ល្អ ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ជាពិសេស ស្មៅដែលដុះនៅតាមខឿនមុខផ្ទះពិបាកសម្អាត គ្រាន់តែដាំទឹកឲ្យពុះភ្លាម ហើយចាក់ពីលើស្មៅ។ អ្នកអាចដកស្មៅទាំងនោះចេញ នៅពេលដែលទឹកពុះបានចុះត្រជាក់។ ប្រសិនបើវាមិនដំណើរការជាលើកដំបូង សូមសាកល្បងធ្វើម្ដងហើយម្ដងទៀត។
២ ធ្វើឲ្យគ្រឿងប្រាក់ភ្លឺ
នរណាដឹងថាទឹកពុះអាចធ្វើឲ្យគ្រឿងប្រាក់ដែលសឹករិលភ្លឺឡើងវិញបានដែរ។ គ្រាន់តែយកបន្ទះអាលុយមីញ៉ូម ឬគ្របដណ្ដប់ថាសជាមួយ foil ។ បន្ទាប់មកបន្ថែម baking soda អំបិល និងទឹកខ្មេះ ហើយចាក់ទឹកឆ្អិនមុននឹងដាក់គ្រឿងប្រាក់ចូល។ មិនយូរប៉ុន្មាន គ្រឿងប្រាក់នឹងត្រលប់មកសភាពដូចថ្មីមិនខាន។
៣ បំបាត់ក្លិនមិនល្អ
ក្លិនដែលបានមកពីការចម្អិនអាហារនឹងកាន់ក្អែល ដែលយូរៗទៅនឹងកាន់តែអាក្រក់លើសមុន នៅពេលដែលផ្សំជាមួយក្លិនសំរាម ឬចានកខ្វក់។ សាកល្បងព្យាបាលផ្ទះបាយដែលមានក្លិនស្អុយ ដោយដាំទឹកលើចង្ក្រាន ហើយបន្ថែមសំបកក្រូចឆ្មារ។ អ្នកក៏អាចបន្ថែមគ្រឿងទេសផ្អែមដូចជា cinnamon, cloves និង star anise ។

៤ សម្អាតមីក្រូវ៉េវ
ទឹកឆ្អិនអាចជួយបំបាត់ភាពរញ៉េរញ៉ៃនៅក្នុងមីក្រូវ៉េវ។ ដើម្បីធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការជូតចេញ គ្រាន់តែដាំទឹកប្រហែល ១ចានក្នុងមីក្រូវ៉េវ ដើម្បីឲ្យចំហាយទឹកបានចេញច្រើនតាមដែលអាចធ្វើទៅបាន។ អ្នកក៏អាចសាកល្បងបន្ថែមទឹកក្រូចឆ្មារពីរបីស្លាបព្រាចូលទៅក្នុងទឹក ព្រោះអាស៊ីដនឹងជួយកម្ចាត់ជាតិខ្លាញ់ និងភាពមិនស្អាតបានដែរ។
៥ ជម្រះបំពង់បង្ហូរ
ថ្វីត្បិតតែសារធាតុគីមីដ៏អាក្រក់ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការសម្អាតបំពង់បង្ហូរដែលស្ទះ ប៉ុន្តែមានហានិភ័យនៃការបំផ្លាញបំពង់របស់អ្នក។ មធ្យោបាយដ៏ល្អបំផុតដើម្បីលុបការស្ទះ ជាជាងប្រើឧបករណ៍សម្អាតដែលទិញពីហាង គឺព្យាយាមចាក់ទឹកដែលពុះចូលក្នុងបំពង់បង្ហូរជំនួសវិញ។ ការប្រុងប្រយ័ត្នគឺថា ប្រសិនបើវាជាបំពង់ដែកទឹកពុះក្ដៅៗអាចប្រើបាន។ ប៉ុន្តែប្រសិនបើវាជាបំពង់ជ័រ ប្រើទឹកក្តៅអ៊ុនៗជំនួសវិញ។
៦ លុបស្នាមប្រឡាក់

ទឹកក្តៅក៏ត្រូវបានគេនិយមប្រើដើម្បីលុបពំបាត់រាល់ស្នាមប្រលាក់ ដូចជាឈាម ឬសារធាតុរាវផ្សេងៗពីអាហារ។ ដើម្បីប្រើទឹកក្ដៅលើសម្លៀកបំពាក់ដែលមានមេរោគ ឬប្រលាក់ដោយសារតែកាកសំណល់ផ្លែឈើផ្សេងទៀត សូមជ្រលក់ផ្នែកដែលកខ្វក់នៅក្នុងឆ្នាំងក្តៅ រហូតដល់ស្នាមប្រឡាក់អស់គ្មានសល់។ ចំណែកនៅលើខ្នើយឬកំរាលព្រំ សូមចាក់ទឹកដែលពុះខ្លាំងលើតំបន់ដែលរងផលប៉ះពាល់ ហើយប្រើអេប៉ុង ដើម្បីស្រូបយកទឹកនោះចេញជាការស្រាច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងពិតទាំង ១០ ធ្វើឲ្យអ្នកចម្លែកអារម្មណ៍ខ្លាំង
ចុចអាន៖គន្លឹះ ៤ យ៉ាង ជួយដោះស្រាយបញ្ហាងងុយគេង ពេលបើកបរផ្លូវឆ្ងាយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ២០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


