KPT+
វិធីសាស្ត្រត្រឹមត្រូវ ជួយកូនៗឱ្យគេចផុតពីសម្ពាធ ដោយសារកូវីដ-១៩
ទិន្នន័យត្រឹមពាក់កណ្ដាលឆ្នាំ ២០២១ កុមារប្រមាណជាង ១.៤ ពាន់លាននាក់នៅទូទាំងពិភពលោក កំពុងរស់នៅក្រោមការបិទខ្ទប់ ព្រោះតែជំងឺរាតត្បាត។ តួលេខដែលប្រមូលបានពី NEU របស់អង់គ្លេសបង្ហាញថា ក្មេងៗអាយុពី ៥ ទៅ ១១ ឆ្នាំកំពុងមានអារម្មណ៍ឯកោ ហើយប្រមាណ ២៨ ភាគរយក្នុងចំណោមនោះកំពុងរងសម្ពាធផ្លូវចិត្ត។

ស្របពេលដែលសាលារៀនត្រូវបានបិទទទ្វារជាបណ្ដោះអាសន្ន ក្មេងៗក៏ត្រូវនៅផ្ទះជាមួយប៉ាម៉ាក់ឬសាច់ញាតិ ដែលនាំឱ្យពួកគេកើតរោគធុញទ្រាន់ ឯកោ និងរងសម្ពាធ ព្រោះថាមិនបានចេញក្រៅដូចមុន។

ដូច្នេះ ដើម្បីកុំឱ្យកុមារប៉ះពាល់ផ្លូវចិត្ត អាណាព្យាបាលអាចបង្កើតភាពរីករាយជាមួយសកម្មភាពសាមញ្ញៗនៅផ្ទះដោយ រៀនចម្អិនអាហារជាមួយកូនៗ នាំកូនធ្វើលំហាត់ប្រាណ បង្កើតសួនដាំដំណាំជាមួយគ្នា នាំពួកគេអានសៀវភៅ ឬមើលរឿងអប់រំជាដើម។
មួយវិញទៀត ឪពុកម្ដាយក៏គួរទុកឱកាសឱ្យកូនៗបានជជែកលេងជាមួយមិត្តភក្តិតាមរយៈអនឡាញផងដែរ។
ជារឿយៗឪពុកម្ដាយតែងព្រួយបារម្ភអំពីជជែកគ្នាលេងជាមួយមិត្តក្នុងអ៊ីនធើណិត។ តាមពិតទៅក្មេងតូចៗនិងពួកវ័យជំទង់រីករាយនឹងការហៅវីដេអូណាស់។ ក្នុងន័យនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចជួយរក្សាមិត្តភាព និងផ្ដល់នូវអារម្មណ៍នៃការភ្ជាប់ទំនាក់ទំនងរវាងគ្នាបានល្អ។ ប្រសិនបើប្រើត្រឹមត្រូវ បច្ចេកវិទ្យា គឺជាបណ្ដាញដ៏ល្អសម្រាប់កុមារនិងក្មេងជំទង់ដើម្បីអភិវឌ្ឍទំនាក់ទំនងជាមួយសង្គម និងបង្កើនចំណេះដឹងដល់ពួកគេ។
យ៉ាងណាមិញ សម្រាប់កុមារតូចៗ ការប្រើបច្ចេកវិទ្យាដើម្បីរក្សាទំនាក់ទំនងជាមួយមិត្តភក្ដិ អាចមានការពិបាក និងហានិភ័យផ្សេងៗ។ ជាការល្អ ឪពុកម្ដាយនិងបងៗគួរតែគាំទ្រក្មេងៗ ដោយលេងជាមួយពួកគេជំនួសឱ្យការបណ្ដោយឱ្យពួកគេលេងជាមួយមិត្តតែម្នាក់ឯង៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ បង្កើតទម្លាប់ល្អៗ ៣នេះសម្រាប់កូន ទើបជួយពួកគេឱ្យមានសុខភាពល្អនិងឆ្លាតវៃ
ចុចអាន៖ ស្រីៗអាយុតិច មានកូនឆ្លាតជាងអ្នកអាយុច្រើន ព្រោះហេតុផលបែបនេះ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


