Connect with us

ព័ត៌មានជាតិ

កម្ពុជា ជំរុញស្ថាប័នវិស្វកម្មអាស៊ាន រួមគ្នាដំណោះស្រាយបញ្ហាប្រឈមនានា ក្នុងយុគសម័យឧស្សាហកម្ម ៤.០

បានផុស

នៅ

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា បាន​លើកទឹកចិត្ត និង​ជំរុញ​ដល់​ស្ថាប័ន នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ រួមគ្នា​ដំណោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​ក្នុង​យុគសម័យ​ឧស្សាហកម្ម ៤.០”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​បិទ​សន្និសីទ នៃ​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន​លើក​ទី ៤០ កាលពី​យប់​ថ្ងៃ​ទី ០៧ ធ្នូ នៅ​សណ្ឋាគារ​សុខា លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ស្ថាប័ន​វិស្វកម្ម នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ គួរ​តែ​បង្កើន​ល្បឿន​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​វិស្វកម្ម​អាស៊ាន ក្នុង​ការ​រួមគ្នា​ត្រិះរិះ​រក​ដំណោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម ដែល​កើត​ចេញ​ពី​ការ​វិវឌ្ឍ​ឧស្សាហកម្ម ៤.០ ដើម្បី​ទាញ​យក​គុណប្រយោជន៍​ពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទាំងនោះ សម្រាប់​ធ្វើការ​ផ្លាស់ប្ដូរ​តួនាទី​របស់​វិស្វករ​ក្នុង​កិច្ច​ប្រតិបត្តិ​វិជ្ជាជីវៈ​វិស្វកម្ម​របស់​ខ្លួន​ឲ្យ​កាន់​តែ​មាន​គុណភាព និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម នៅ​ក្នុង​តំបន់​ប្រកបដោយ​ចីរភាព បរិយាបន្ន និង​ភាព​ធន់​។

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​សមាជិក នៃ​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន​ទាំងអស់ ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​កិច្ចការ​មួយ​ចំនួន ដូចជា ៖

ទី១-សិក្សា​ពី​លទ្ធភាព នៃ​ការ​បង្កើត​យន្តការ​ថ្មីៗ និង​បង្កើត​ជា​វេទិកា​បើកចំហ ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​លើ​វិស័យ​អប់រំ និង​ឧស្សាហកម្ម រួម​ទាំង​ការ​លើក​កម្ពស់​ការ​តភ្ជាប់​ខ្សែ​សង្វាក់​ឌីជីថល។ ទី២-ចែករំលែក​ព័ត៌មាន បទពិសោធន៍ និង​ការ​អនុវត្ត​ល្អ​បំផុត​លើ​ការ​បង្កើត និង​អនុវត្ត​គោល​នយោបាយ​លើកកម្ពស់​ឧស្សាហកម្ម ៤.០។

ទី៣-រៀបចំ​ជា​យុទ្ធសាស្ត្រ​បង្រួបបង្រួម​អាស៊ាន ស្ដីពី​ការ​វិវឌ្ឍ​ឧស្សាហកម្ម ៤.០ ដោយ​សង្កត់​ធ្ងន់​លើ​ការ​លើក​កម្ពស់​នវានុវត្តន៍ និង​ឧស្សាហកម្ម​បច្ចេកវិទ្យា។

ទី៤-ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​ក្របខណ្ឌ​គតិយុត្តិ​ក្នុង​ការ​គាំទ្រ​ការ​ផ្លាស់ប្ដូរ​ឧស្សាហកម្ម​អាស៊ាន ទៅ​ឧស្សាហកម្ម ៤.០ តាមរយៈ​កិច្ច​សន្ទនា​សាធារណៈ និង​ឯកជន ជាមួយ​នឹង​ការ​សហការ​ជាមួយ​អង្គការ​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍ ក្នុង​គោលដៅ​សម្របសម្រួល​ការ​អនុលោម និង​ការ​បញ្ជាក់​ស្តង់ដារ​ឌីជីថល សម្របសម្រួល​លំហូរ​ទិន្នន័យ​ឆ្លងដែន និង​អភិវឌ្ឍន៍​វេទិកា​រួម​មួយ​លើ​តំណ​ភ្ជាប់​ស្ថិតិ​ឧស្សាហកម្ម តាមរយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល។

ទី៥-ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​នឹង​កើតមានឡើង​ពី​ការ​រីកចម្រើន​នូវ​ឧស្សាហកម្ម ៤.០ ក្នុង​អាស៊ាន និង​ស្វែងរក​ដំណោះស្រាយ ដើម្បី​ឆ្លើយតប​នូវ​បញ្ហា​ប្រឈម​ទាំងនោះ។

គួរ​បញ្ជាក់​ថា សន្និសីទ នៃ​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន​លើក​ទី ៤០ មាន​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ៦-៧ ខែ​ធ្នូ ឆ្នាំ ២០២២ អង្គ​សន្និសីទ​ទាំងមូល សម្រេច​បាន​នូវ “សេចក្ដី​ថ្លែងការណ៍​ភ្នំពេញ ស្ដីពី​ការ​ផ្លាស់ប្ដូរ​តួនាទី​វិស្វករ ក្នុង​យុគសម័យ​ឧស្សាហកម្ម ៤.០”។ សមិទ្ធផល​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន​ក្នុង​ការ​ពង្រឹង និង​បង្កើន​ការ​ត្រៀម​លក្ខណៈ​របស់​វិស្វករ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​នានា​ក្នុង​តំបន់​អាស៊ាន ដើម្បី​ប្រឈម​នឹង​ការ​ផ្លាស់ប្ដូរ និង​ប៉ះពាល់​ផ្សេងៗ ដែល​នឹង​កើតមានឡើង​ក្នុង​យុគសម័យ​ឧស្សាហកម្ម ៤.០។

លោក​បណ្ឌិត អ៊ិត សំហេង ជឿជាក់​ថា តាមរយៈ​លទ្ធផល នៃ​សន្និសីទ​លើក​ទី ៤០ គឺជា​បំណែក​មួយ​ក្នុង​ការ​ចូលរួម​សម្រេច​ឲ្យ​បាន​នូវ​ក្របខណ្ឌ​រួម និង​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន។

ក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី បាន​ចូលរួម​អបអរសាទរ​ដល់​សមាជិក​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន និង​វិស្វករ ឬ​ក្រុមហ៊ុន​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​វិស័យ​វិស្វកម្ម ដែល​ទទួល​បាន​នូវ​គោរមងារ​វិស្វករ​កិត្តិយស​ជាន់ខ្ពស់​ថ្នាក់​ឧត្ដុង្គឧត្ដម វិស្វករ​កិត្តិយស​ជាន់ខ្ពស់ វិស្វករ​កិត្តិយស យុវ​វិស្វករ​ឆ្នើម​អាស៊ាន និង​អបអរសាទរ​ចំពោះ​ស្ថាប័ន​វិស្វកម្ម​ប្រទេស​ឥណ្ឌូណេស៊ី ដែល​នឹង​ទទួល​ទង់​របស់​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន ទៅ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន​លើក​ទី ៤១ ឆ្នាំ ២០២៣៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម