ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប រួមគ្នាកំណត់ដំណោះស្រាយ សម្រួចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានបើកវគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាល ដើម្បីរួមគ្នាកំណត់ដំណោះស្រាយ សម្រួចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជូនដល់រដ្ឋបាលក្រុង ស្រុកទាំង១២ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ/សង្កាត់ទាំង១០០ ចំនួន ២៥០នាក់។

វគ្គផ្សព្វផ្សាយ ស្តីពីដំណើរការរៀបចំវេទិការវាង រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ “កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ក្នុងគោលបំណង ធ្វើការរួមគ្នាវាយតម្លៃ អំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់សម្រួចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើមី្បចូលរួមមកកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
លោកអភិបាលរងខេត្ត បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាត្រូវបានបង្កើតឡើងនាពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់អនុសាសន៍ឱ្យធ្វើការរៀបចំនូវវេទិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងនោះគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) ដែលជាស្ថាប័នទទួលអាណត្តិពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំអនុវត្ត និងសម្របសម្រួលការងារ ស្តីពីការអនុវត្តគោលនយោគបាយវិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជាបានធ្វើការរៀបចំនូវឯកសារទស្សនទាន សម្រាប់ការរៀបចំវេទិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនេះឡើង ហើយនឹងបានដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។

លោក នាក់ ណេរ៉ុន បានគូសបញ្ជាក់ថា ការរៀបចំវេទិការរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ជាកិច្ចការមួយថ្មីទៀតសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងអស់ដែលក្នុងនោះក៏មានរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ នៃខេត្តសៀមរាបផងដែរ។ យោងតាមសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្តីពីការរៀបចំវរទិការនេះ គឺតម្រូវឱ្យរដ្ឋបាលឃុំ សង្កាត់ ត្រូវរៀបចំកិច្ចប្រជុំមួយដែលជាកិច្ចប្រជុំវិសាមញ្ញ ដើម្បីធ្វើការពិនិត្យ ពិភាក្សាដោះស្រាយ ព្រមទាំងលើកជាសំណើសំណូមពរក្នុងការដោះស្រាយលើបញ្ហាប្រឈមដែលកំពុងកើតមាន ឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅលើប្រធានបទចំនួន៨ (ក្រុមការងារបច្ចេកទេសដឹកនាំធ្វើការបង្ហាញជូននាពេលបន្តិចទៀតនេះ)។
លោកបន្តទៀតថា គោលបំណងដ៏ចម្បងនៃការរៀបចំវេទិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃដំណើការនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅឈានទៅវាយតម្លៃឱ្យបានច្បាស់លាស់ លើបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងកំណែទម្រង់នេះ ព្រមទាំងលើកឡើងនូវវិធានការជាក់លាក់សម្រាប់ដោះស្រាយបញ្ហារប្រឈមទៅតាមថ្នាក់រដ្ឋបាលនីមួយៗទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងនៅក្នុងកម្រិតរាជរដ្ឋាភិបាលទាំងមូល។

លោកបានបន្ថែមថា ផ្អែកលើមូលដ្ឋានទាំងនេះ រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញនូវគោលនយោគបាយយុទ្ធសាស្រ្ត និងការតម្រង់ទិសច្បាស់លាស់សម្រាប់ការពង្រឹង និងជម្រុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមុតស្រួច ដើម្បីជាឧត្តមប្រយោគន៍សម្រាប់ប្រទេសជាតិ និងប្រជាជន។ ជាពិសេស ការចូលរួមចំណែកដ៏សំខាន់ក្នុងការបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់៕
អត្ថបទ៖ គឿន វេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


