KPT+
ការបង្ហោះប៉ោងៗទៅលើមេឃ បង្កផលប៉ះពាល់បរិស្ថាននិងសត្វសមុទ្រ
ការបង្ហោះប៉ោងៗជាវិធីដើម្បីអបអរអ្វីមួយ! ទោះយ៉ាងណាក៏ដោយ ដល់ពេលហើយដែលយើងគួរបញ្ឈប់ទង្វើបែបនេះ។ អង្គការមិនរកប្រាក់ចំណេញមួយដែលមានឈ្មោះថា Balloons Blow កំពុងអំពាវនាវឱ្យគ្រប់គ្នាបញ្ឈប់ការបញ្ចេញប៉ោងៗនៅលើអាកាស ព្រោះប៉ោងៗនឹងវិលត្រឡប់មកដីគោកនិងសមុទ្រវិញដោយបំពុលផែនដីនិងមានផលប៉ះពាល់ដល់សត្វព្រៃ។
១. ប៉ោងៗគឺជាគ្រោះថ្នាក់ធំបំផុតមួយ សម្រាប់សត្វព្រៃនិងសត្វសមុទ្រ

យោងតាមការសិក្សាដែលធ្វើឡើងដោយសាកលវិទ្យាល័យ Tasmania បានឲ្យដឹងថា ប៉ោងៗគឺជាហានិភ័យនៃកម្ទេចកំទីទៅលើសមុទ្រ និងជាមូលហេតុមួយនៃការស្លាប់របស់សត្វសមុទ្រ។ អ្នកស្រាវជ្រាវដដែលបានពិនិត្យមើលមូលហេតុនៃការស្លាប់របស់សត្វសមុទ្រចំនួន ១៧៣៣ ក្បាល លើប្រភេទផ្សេងៗគ្នា ហើយបានរកឃើញថា សត្វបក្សី ១ ក្នុងចំណោម ៣ នៃបក្សីបានលេបកម្ទេចកំទីប៉ោងៗដែលធ្លាក់ចូលក្នុងទឹក។ លើសពីនេះទៀត ការស្រាវជ្រាវពីសាកលវិទ្យាល័យ Wageningen និងមជ្ឈមណ្ឌលស្រាវជ្រាវបានផ្ដល់អនុសាសន៍ថា ប៉ោងៗពិតជាគ្រោះថ្នាក់ដល់សត្វព្រៃ។ ពេលដែលប៉ោងៗអស់ខ្យល់នៅលើអាកាស វានឹងវិលត្រឡប់មកលើគោកឬសមុទ្រវិញ ហើយជារឿយៗសត្វនឹងច្រឡំថាជាអាហារ។ អណ្ដើកសមុទ្រ ត្រីដូហ្វីន ត្រីបាឡែន និងត្រីដទៃទៀតក៏ត្រូវបានគេរកឃើញផងដែរជាមួយនឹងកម្ទេចកំទីប៉ោងៗ ឬជាខ្សែបូដែលជាប់ជាមួយប៉ោងៗនៅក្នុងក្រពះពួកវា។ រីឯចង្កៀងគោមលើមេឃក៏ស្ថិតនៅក្រោមប្រភេទនេះ ហើយនេះជាអ្វីមិនគួរបញ្ចេញលើអាកាសផងដែរ។
២. ប៉ោងៗជ័រ និងប៉ោងៗហោះ Mylar មិនសូវមានបញ្ហាដូចប៉ោងៗផ្សេងៗ

ប៉ោងៗមិនសូវបង្ហាញប្រភេទគឺប៉ោងៗជ័រកៅស៊ូនិងប៉ោងៗ Mylar ។ ប៉ោងៗជ័រមានលក្ខណៈទ្រុឌទ្រោម ប៉ុន្តែវានៅតែត្រូវការពេលពី ៦ ខែទៅ ៤ ឆ្នាំដើម្បីធូរ ហើយធ្លាក់ចុះមកក្រោម។ ប៉ោងៗ Mylar គឺជាជម្រើសដ៏ល្អ ព្រោះវាមិនធ្វើឱ្យខូចដល់បរិស្ថាន និងមិនងាយប៉ះពាល់ដល់បរិស្ថានថែមទៀត។
៣. មានជម្រើសដែលមិនប៉ះពាល់ដល់បរិស្ថានចំពោះប៉ោងៗ

ប៉ោងៗត្រូវបានប្រើសម្រាប់ពិធីការ តុបតែងពិធីជប់លៀង និងអ្វីៗផ្សេងទៀត។ ប៉ុន្តែយើងគួរតែយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់ដែលប៉ោងៗមានទៅលើបរិស្ថាននិងសត្វព្រៃ។ មិនគួរបោះវាចោលទៅក្នុងអាកាសទេ ផ្ទុយទៅវិញត្រូវបោះចោលឱ្យបានត្រឹមត្រូវ។
ប៉ោងៗ Mylar (foil) អាចប្រើឡើងវិញ និងកែច្នៃម្ដងទៀតបាន។ មានជម្រើសផ្សេងទៀតសម្រាប់ប៉ោងៗដែលយើងអាចទាញយកប្រយោជន៍បានដូចជា ប៉ោងៗអាចផ្លុំជាពពុះផ្កា ផ្កាខ្លែងហោះ ដោយប្រើជើងនិងបញ្ចេញផ្កាអណ្តែតទៅខាងលើ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ កាត់បន្ថយផ្លាស្ទិក ថែរក្សាបរិស្ថានល្អ គួរចាប់ផ្ដើមពីណាទៅណា?
ចុចអាន៖ មុនពេលហ៊ានចាក់ឬលេប Gluta បានដឹងពីការពិតគួរព្រឺខ្លាចនេះឬនៅ?
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


