KPT+
គ្រោះធម្មជាតិធំៗ ៥ ធ្លាប់សម្លាប់មនុស្សអស់ជាច្រើន ក្នុងប្រវត្តិសាស្ត្រ
គ្រោះធម្មជាតិដែលយើងនឹងលើកយកមកនិយាយខាងក្រោមនេះ សុទ្ធតែជាគ្រោះធម្មជាតិដែលបានបំផ្លិចបំផ្លាញជីវិតមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនក្រៃលែង។ មនុស្សប្រហែល៦ម៉ឺននាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារគ្រោះមហន្តរាយដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ រញ្ជួយដី និងរលកយក្សស៊ូណាមិ ហើយមនុស្ស១៥០លាននាក់ទៀត ត្រូវបានរងផលប៉ះពាល់ ដោយព្រឹត្តិការណ៍ទាំងនេះ។
នេះជាគ្រោះធម្មជាតិចំនួនប្រាំ ក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុត ដែលសម្លាប់មនុស្ស និងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ក្នុងប្រវត្តិសាស្ត្រសម័យទំនើប៖
១. ព្យុះហ្កាលវិនស្តន ឆ្នាំ១៩០០
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩០០ មានព្យុះមួយបានបោកបក់កាត់ហ្កាលវិនស្តន ដែលជាកោះមួយនៅឆ្នេរសមុទ្រនៃរដ្ឋតិចសាស់។ កាលនោះហ្កាលវិនស្តនគឺជាទីក្រុងកំពង់ផែដ៏ធំបំផុតរបស់រដ្ឋតិចសាស់ ប៉ុន្តែខ្យល់ព្យុះដែលមានល្បឿន២២៥គីឡូម៉ែត្រក្នុងមួយម៉ោង បានបោកបក់វាចេញពីផែនទី។ គេប៉ាន់ប្រមាណថា ផ្ទះចំនួន៣៦០០ និងអាជីវកម្មចំនួន៦០០ ត្រូវក្លាយទៅជាកម្ទេចថ្មលើផ្ទៃដី៧៧០ហិកតា ចំនួនអ្នកស្លាប់ចុងក្រោយ ត្រូវបានគេប៉ាន់ប្រមាណថាមានចន្លោះពី ៦ពាន់ទៅ៨ពាន់នាក់។
២. គ្រោះរញ្ជួយដីនៅស៊ីឈ័ន ឆ្នាំ ២០០៨
ក្នុងឆ្នាំ ២០០៨ មានគ្រោះរញ្ជួយដីកម្រិត ៧.៩ រ៉ិចទ័រ បានវាយប្រហារតំបន់ជាច្រើននៃភាគអាគ្នេយ៍នៃប្រទេសចិន។ វាបានបណ្ដាលឲ្យមានការបាក់ដី និងការដួលរលំអគារជាច្រើន ដែលសម្លាប់មនុស្សជិត៧ម៉ឺននាក់នៅទូទាំងខេត្តស៊ីឈ័ន។
៣. ភ្លើងឆេះព្រៃនៅអូស្ត្រាលី ឆ្នាំ២០១៩
ចន្លោះឆ្នាំ២០១៩និង២០២០ អូស្ត្រាលីបានជួបប្រទះភ្លើងឆេះព្រៃដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រ។ ចំនួនអ្នកស្លាប់ជាផ្លូវការក្នុងភ្លើងឆេះព្រៃគឺ៣៣នាក់ មនុស្សចំនួន៤៤៥នាក់ទៀត បានស្លាប់ដោយសារការស្រូបផ្សែង ហើយមនុស្ស៤ពាន់នាក់ទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ព្រៃឈើ១៩លានហិចតា នៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីត្រូវបានដុតបំផ្លាញ។ គេសនិដ្ឋានថា ភ្លើងឆេះព្រៃកាលនោះមកពីការប្រែប្រួលអាកាសធាតុ។
៤. ព្យុះសង្ឃរាម៉ារា ឆ្នាំ២០១៧
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កោះព័រតូរីកូត្រូវកម្ទេចដោយព្យុះកំណាចនេះ វាធ្វើឲ្យមានទឹកជំនន់កម្ពស់១០៤សង់ទីម៉ែត្រ សម្លាប់មនុស្សអស់ជាង ៤៦០០នាក់ និងបំផ្លាញទ្រព្យសម្បត្តិអស់ប្រហែល ៩៨ ពាន់លានដុល្លារ។
៥. បន្ទុះភ្នំភ្លើងតាំបូរ៉ា ឆ្នាំ១៨១៥
ភ្នំភ្លើងនេះផ្ទុះនៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៨១៥ ហើយខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ។ ការផ្ទុះនេះបញ្ចេញផេះភ្នំភ្លើងយ៉ាងច្រើនចូលទៅក្នុងបរិយាកាសផែនដី ធ្វើឲ្យកាត់បន្ថយបរិមាណនៃពន្លឺព្រះអាទិត្យមកដល់ផ្ទៃផែនដី។ ជាលទ្ធផលសីតុណ្ហភាពនៅអឌ្ឍគោលខាងជើង នៅពេលនោះបានធ្លាក់ចុះ ០.៥៦អង្សាសេ ហើយឆ្នាំ ១៨១៦ ត្រូវគេស្គាល់ថាជា “ឆ្នាំដែលគ្មានរដូវក្ដៅ” ។ កំណត់ត្រាបង្ហាញថា ការផ្ទុះនេះបានបណ្ដាលឱ្យមនុស្ស ១១,០០០ នាក់ស្លាប់ភ្លាមៗ ហើយមនុស្ស ១០,០០០ នាក់ទៀតស្លាប់ដោយសារកង្វះអាហារ បណ្ដាលមកពីការថយចុះនៃពន្លឺព្រះអាទិត្យ៕
ប្រែសម្រួល៖ វារី
ចុចអាន៖កន្លែងទេសចរណ៍ ១០ កន្លែងលើពិភពលោក ល្បីព្រឺព្រួច និងរន្ធត់
ចុចអាន៖មានមិត្តតិច តែកក់ក្ដៅបេះដូង ហើយនាំទៅរកផ្លូវរីកចម្រើនជាមួយគ្នា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


