KPT+
អ្នកឧកញ៉ា គួច ម៉េងលី៖ នៅកម្ពុជាចូលចិត្តណាស់ជួយដោយទាមទារគុណតបស្នង
អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកនៃសាលាអន្តរជាតិ AIS បានលើកឡើងក្នុងសិក្ខាសាលារបស់លោកថា នៅកម្ពុជាបច្ចុប្បន្ននេះ ប្រជាជនមួយចំនួនធំចូលចិត្តលេងជាមួយនឹង«ខ្ញុំអារម្មណ៍»ខ្លាំងណាស់ ពោល គឺការជំពាក់គុណ ជំពាក់អារម្មណ៍ និងជំពាក់អនាគត។

អ្នកឧកញ៉ា គួច ម៉េងលី បានទូន្មានដល់សិស្សានុសិស្សថា នៅពេលដែលចប់ថ្នាក់វិទ្យាល័យ ឈានដល់វ័យមួយដែលសិស្សានុសិស្សចូលសិក្សាក្នុងថ្នាក់សាកលវិទ្យាល័យ តែងមានការប្រកួតប្រជែងខ្លាំង មិនថាជាការរៀនសូត្រ មានបក្សពួកនៅសាលា។ល។ ដូច្នេះ រឿងតែម្យ៉ាងដែលគួរចងចាំនោះ គឺរៀនដើម្បីអនាគត កុំឲ្យខ្វល់ខ្វាយរឿងឥតប្រយោជន៍។ សម្រាប់អ្នកឧកញ៉ា គួច ម៉េងលី ការរាប់អានមិត្តភក្តិក៏ដូចគ្នា នរណាដែលគិតថារាប់អានបានសឹមរាប់ នរណាដែលរាប់អានមិនកើតទេ កុំរាប់អាននាំតែវិនាសដល់ខ្លួនឯង។ ត្រង់ចំណុចនេះ លោកក៏បានណែនាំឲ្យយុវជនសេពគប់មនុស្សណាដែលយល់ពីមិត្តភាព ផ្តល់តម្លៃ និងរាប់អានជាប្រយោជន៍ដល់សង្គម។

ជាមួយគ្នានេះ ប្រសិនបើមិត្ត ឬនរណាម្នាក់ចង់លូកដៃចូលមកជួយ ឬលើកស្ទួយ គឺទទួលយកបំណងល្អរបស់គេចុះ ក៏ប៉ុន្តែ ប្រសិនបើបុគ្គលនោះ ចង់ជួយក្នុងន័យទាមទារប្រយោជន៍ ឬគុណស្រ័យត្រឡប់ទៅវិញនោះ គួរជៀសវាងឲ្យឆ្ងាយ។ នេះបើតាមការលើកឡើងរបសអ្នកឯកញ៉ា គួច ម៉េងលី។
អ្នកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ទូន្មានថា៖ “ខ្ញុំជំពាក់គុណម្តង ទុកក្នុងចិត្តហើយខ្ញុំគោរព ប៉ុន្តែបើឲ្យខ្ញុំមកជំពាក់គុណបម្រើ ប្រើប្រាស់ ឱនលំទោន សំពះ ខ្ញុំអត់ទេ! ខ្ញុំអត់ចង់ធ្វើខ្ញុំអារម្មណ៍ទេ ខ្ញុំអារម្មណ៍ហ្នឹងហត់ណាស់ ស្រុកខ្មែរចូលចិត្តលេងខ្ញុំអារម្មណ៍ណាស់”។ លោកបានបន្ថែមថា ប្រសិនបើគុណដែលគេឲ្យដោយសុទ្ធចិត្តបរិសុទ្ធ គួរទទួលយកដោយដៃពីរ និងអរគុណដល់អ្នកផ្តល់ជូន កុំភ្លេចគុណ តែមិនជំពាក់គុណឡើយ ព្រោះរស់នៅដោយជំពាក់គុណ គឺវេទនាខ្លាំងណាស់៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


