KPT+
គ្រោះមហន្តរាយធំៗ ផ្តាច់ជីវិតមនុស្ស ក្នុងកីឡដ្ឋាន នារយៈពេល ៤០ឆ្នាំចុងក្រោយ (មានវីដេអូ)
គ្រោះមហន្តរាយក្នុងកីឡដ្ឋានបាល់ទាត់នៅប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃសៅរ៍ទី០១ខែតុលា គឺជាឧបទ្ទវហេតុដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។

ហើយខាងក្រោមនេះ យើងនឹងបង្ហាញជូនលោកអ្នក នូវគ្រោះមហន្តរាយធំៗ ក្នុងកីឡដ្ឋានបាល់ទាត់ នារយៈពេល៤០ឆ្នាំចុងក្រោយនេះ៖
ខែតុលា ឆ្នាំ២០២២ ប្រទេសឥណ្ឌូណេស៊ី
មនុស្សយ៉ាងតិច ១២៥នាក់បានស្លាប់ និងជាង ៣០០ នាក់រងរបួស បន្ទាប់ពីការប្រកួតបាល់ទាត់នៅខេត្ត East Java រវាងក្រុម Arema FC និង Persebaya Surabaya។ អ្នកគាំទ្រក្រុម Arema FC បានសម្រុកចូលទីលាននៅកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malaang បន្ទាប់ពីបរាជ័យក្នុងលទ្ធផល ៣-២ ហើយប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដែលបង្កឲ្យមានការរត់ជាន់គ្នា។

ខែកុម្ភៈ ឆ្នាំ២០១២ ប្រទេសអេហ្ស៊ីប
អ្នកគាំទ្របានបង្កភាពចលាចលនៅពេលបញ្ចប់ការប្រកួតរវាងក្រុម Al-Masry និង Al-Ahly ក្នុងទីក្រុង Port Said។ មនុស្សចំនួន ៧៣ នាក់បានស្លាប់ និងជាង ១០០០ នាក់រងរបួស ហើយលីគបាល់ទាត់អេហ្ស៊ីប ត្រូវផ្អាករយៈពេល ២ ឆ្នាំ។

ខែមីនា ឆ្នាំ២០០៩ ប្រទេសកូតឌីវ័រ
មនុស្សចំនួន ១៩ នាក់បានស្លាប់ក្នុងការរត់ជាន់គ្នានៅកីឡដ្ឋាន Felix Houphouet-Boigny មុនការប្រកួតជម្រុះ World Cup ជាមួយប្រទេស ម៉ាឡាវី។

ខែឧសភា ឆ្នាំ២០០១ ប្រទេសហ្គាណា
មនុស្សប្រហែល ១២៦ នាក់បានស្លាប់ ក្នុងការរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់ទីក្រុង Accra នៅពេលប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់អ្នកគាំទ្រដែលបង្កកុបកម្ម។ នោះជាគ្រោះមហន្តរាយបាល់ទាត់ដ៏អាក្រក់បំផុតមួយរបស់ទ្វីបអាហ្រ្វិក។

ខែមេសា ឆ្នាំ២០០១ ប្រទេសអាហ្វ្រិកខាងត្បូង
មនុស្ស ៤៣ នាក់ បានរត់ជាន់គ្នាស្លាប់ នៅពេលអ្នកគាំទ្របាល់ទាត់ព្យាយាមសម្រុកចូលទៅក្នុងកីឡដ្ឋាន Ellis Park របស់ទីក្រុង Johannesburg។

ខែតុលា ឆ្នាំ១៩៩៦ ប្រទេសហ្គាតេម៉ាឡា
មនុស្សរហូតដល់ទៅ ៨២ នាក់បានស្លាប់ និងយ៉ាងតិច១៤៧នាក់រងរបួស នៅពេលបាក់កន្លែងអង្គុយទស្សនាក្នុងការប្រកួតជម្រុះ World Cup រវាង ហ្គាតេម៉ាឡា និង កូស្តារីកា ក្នុងទីក្រុង ហ្គាតេម៉ាឡា។

ខែឧសភា ឆ្នាំ១៩៩២ ប្រទេសបារាំង
កន្លែងអង្គុយទស្សនានៅកីឡដ្ឋាន Furiani របស់ក្រុម Bastia បានបាក់មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ French Cup ទល់នឹងក្រុម Olympique de Marseille ដោយបានសម្លាប់មនុស្ស ១៨ នាក់ និងរបួសជាង ២៣០០ នាក់។

ខែមករា ឆ្នាំ១៩៩១ ប្រទេសអាហ្វ្រិកខាងត្បូង
មនុស្ស ៤២ នាក់បានស្លាប់ ក្នុងការរត់ជាន់គ្នា អំឡុងការប្រកួតមុនបើករដូវកាលនៅឯកីឡដ្ឋាន Oppenheimer ក្នុងទីក្រុង Orkney រវាងក្រុម Kaizer Chiefs និង Orlando Pirates។ អ្នកគាំទ្រក្រុម Orlando Pirates ម្នាក់បានយកកាំបិតចាក់ មេក្រុមនៃអ្នកគាំទ្ររបស់ក្រុម Chiefs។

ខែមេសា ឆ្នាំ១៩៨៩ ចក្រភពអង់គ្លេស
អ្នកគាំទ្រក្រុម Liverpool ៩៦នាក់រត់ជាន់គ្នាស្លាប់ នៅកីឡដ្ឋាន Hillsborough ក្នុងទីក្រុង Sheffield មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup រវាង Liverpool និង Nottingham Forest។

ខែមីនា ឆ្នាំ១៩៨៨ ប្រទេសនេប៉ាល់
ការរត់ជាន់គ្នា សម្រុកទៅរកច្រកចេញអំឡុងពេលមានព្យុះភ្លៀងនៅពហុកីឡដ្ឋានបាល់ទាត់ជាតិរបស់ប្រទេសនេប៉ាល់ក្នុងទីក្រុង Kathmandu បានសម្លាប់អ្នកគាំទ្រជាង ៩០ នាក់។

ខែឧសភា ឆ្នាំ១៩៨៥ ប្រទេសបែលហ្ស៊ិក
អ្នកគាំទ្រចំនួន ៣៩ នាក់បានស្លាប់ និងជាង ៦០០ នាក់រងរបួសក្នុងអំពើហិង្សារបស់អ្នកគាំទ្រមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ European Cup រវាងក្រុម Juventus និង Liverpool នៅកីឡដ្ឋាន Heysel ក្នុងទីក្រុងព្រុចសែល។

ខែឧសភា ឆ្នាំ១៩៨៥ ចក្រភពអង់គ្លេស
មនុស្ស៥៦នាក់បានស្លាប់ និងជាង ២០០ នាក់រងរបួស ពេលដែលអគ្គិភ័យឆាបឆេះ កន្លែងអង្គុយទស្សនា នៅកីឡដ្ឋាន Valley Parade ក្នុងទីក្រុង Bradford អំឡុងពេលការប្រកួតក្របខ័ណ្ឌលំដាប់ទី៣។

ខែតុលា ឆ្នាំ១៩៨២ ប្រទេសរុស្ស៊ី
អ្នកគាំទ្ររត់ជាន់គ្នា ខណៈពួកគេចាកចេញពីការប្រកួតពានរង្វាន់ UEFA Cup រវាងក្រុម Spartak Moscow និងក្រុម HFC Haarlem របស់ហូឡង់ នៅកីឡដ្ឋាន Luzhniki ក្នុងទីក្រុង មូស្គូ។

មន្ត្រីមកពីអតីតសហភាពសូវៀត មិនបានលាតត្រដាងអំពីសោកនាដកម្មនោះអស់រយៈពេលជាច្រើនឆ្នាំ។ នៅពេលពួកគេបង្ហាញ ពួកគេបានដាក់ចំនួនអ្នកស្លាប់ផ្លូវការ ៦៦នាក់ បើទោះបីជាចំនួនអ្នកស្លាប់ក្នុងការរត់ជាន់គ្នានៅច្រកចេញមួយ អាចឈានដល់ទៅ ៣៤០នាក់ ក៏ដោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឥណ្ឌូណេស៊ី ប្រកាសបង្កើតក្រុមស្វែងរកការពិត ករណីរត់ជាន់គ្នាក្នុងកីឡដ្ឋាន បាល់ទាត់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
សម្តេចតេជោ បញ្ជាឱ្យមន្រ្តីកសិកម្មយកសត្វក្ងោកទៅជូនគ្រួសារចិញ្ចឹមសត្វនេះវិញជាបន្ទាន់