Connect with us

KPT+

កំហុស ៥ យ៉ាងដែលយើងតែងតែធ្វើនៅពេលប្រើ Smartphone

បានផុស

នៅ

ទូរសព្ទដៃរបស់អ្នកមិនមែនជាដៃគូគេងទេ! ហើយវាក៏មិនមែនមិត្តល្អបំផុតដែលអ្នកត្រូវទុកកៀកកើយគ្រប់ពេលដែរ។ ហេតុអ្វី? ព្រោះទូរសព្ទបង្កផលប៉ះពាល់ដល់សុខភាព ដោយមិនដឹងខ្លួន បើសិនអ្នកពុំមានការប្រុងប្រយ័ត្នទេនោះ។

ទាំងនេះជាកំហុស៥  យ៉ាងពីការប្រើស្មាតហ្វូនដោយមិនត្រឹមត្រូវ៖

 ១. ដាក់ទូរសព្ទគេងជាមួយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូរសព្ទដៃគឺជាមូលដ្ឋានបញ្ជូននិងទទួលអេឡិចត្រូម៉ាញេទិក ដែលជាការបញ្ចេញរលកវិទ្យុសកម្ម។ តាមការស្រាវជ្រាវបង្ហាញថា រលកនេះអាចជះឥទ្ធិពលដល់ខួរក្បាលបន្ទាប់ពីវាត្រូវបានដាក់ក្បែរខ្លួនអស់ពេលជាច្រើនម៉ោង។ ប្រសិនបើមិនអាចបិទទូរសព្ទទាំងស្រុង ឬទុកនៅក្នុងបន្ទប់ផ្សេងទេ សូមបិទសេវារបស់វា( Airplane Mode)។

២. បើកពន្លឺខ្លាំងពេក

ពន្លឺចេញពីអេក្រង់ទូរសព្ទអាចបង្អាក់ការគេង បណ្តាលឱ្យឈឺក្បាលនិងបញ្ហាភ្នែក។ ដូច្នេះសូមព្យាយាមកំណត់ពន្លឺនៅលើទូរសព្ទត្រឹមកម្រិតតិច និងមិនគួរប្រើវាក្នុងរយៈពេលយូរពេកទេ។

៣. ប្រើទូរសព្ទក្នុងកម្រិតសេវាខ្សោយ

បណ្ឌិត Devra Davis អ្នកនិពន្ធផ្តាច់ទំនាក់ទំនងសេវា បាននិយាយថា នៅពេលទូសព្ទធ្លាក់សេវាចុះខ្សោយ វាបណ្តាលឱ្យទូរសព្ទឡើងកម្តៅ ចំណែកឯវិទ្យុសកម្មរបស់វានឹងកើនឡើងទ្វេរដង។ ដូច្នេះវាអាចនឹងបង្កគ្រោះថ្នាក់ដល់សុខភាពកាន់តែធ្ងន់ធ្ងរ ប្រសិនបើអ្នកព្យាយាមប្រើទូរសព្ទក្នុងស្ថានភាពបែបនេះ។

៤. ដាក់ទូរសព្ទឲ្យប៉ះនឹងរាងកាយផ្ទាល់ៗ

Handsome elegant man using smartphone.

តាមការសិក្សាជាច្រើន បាននិយាយថា ទូរសព្ទមានការបញ្ជូនរលកសញ្ញា ៩០០ MHz ដែលធ្វើឲ្យទូរសព្ទក្តៅ និងបណ្ដាលឲ្យកើតជំងឺមហារីកនៅពេលវាប៉ះជាមួយរាងកាយរបស់មនុស្ស។ ការសិក្សានិយាយទៀតថា កាលណាយើងព្យាយាមដាក់ទូរសព្ទឲ្យឆ្ងាយ ការស្រូបយករលកសញ្ញានឹងថយចុះយ៉ាងខ្លាំង។ ដូច្នេះសូមកុំដាក់ទូរសព្ទជាប់ផ្ទាល់នឹងខ្លួនអ្នក!

៥. ប្រើទូរសព្ទក្នុងកាយវិការមិនត្រឹមត្រូវ

ការប្រើទូរសព្ទដោយឱន ក ពត់ទៅមុខ ឈ្ងោកមុខខ្លាំង ឬដាក់ទូរសព្ទជិតភ្នែកពេក អាចបណ្តាលឱ្យឆ្អឹងខ្នងកោង រលាកស្រោមពោះ ធ្ងន់ក្បាល ឈឺកញ្ចឹងក និងមានបញ្ហាមាត់ស្បូនចំពោះស្រ្តី។ សូមព្យាយាមដាក់ទូរសព្ទក្នុងឥរិយាបថដែលត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហាទាំងនេះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អាយុលើស៦០ហើយ គួររៀនប្រើបច្ចេកវិទ្យា Internet ដែរអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម