Connect with us

KPT+

ទីក្រុង​ខ្មោច​​ ៦កន្លែងដែលត្រូវគេបោះបង់ចោលនៅ​លើពិភពលោក

បានផុស

នៅ

សង្គ្រាម​បាន​បំផ្លាញ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ទីក្រុង​ដែល​ធ្លាប់​តែ​ល្បីល្បាញ​ពី​មុន​មក។ តួយ៉ាង ​ដូចជា​ទីក្រុង​ខាងក្រោម​នេះ ​បើ​និយាយ​ពី​កេរ្តិ៍ឈ្មោះ​វិញ ​គឺ​ធ្លាប់ល្បី​ជុំវិញ​ពិភពលោក ​ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ ​ទីក្រុង​ទាំងនេះ​ត្រូវ​បាន​គេ​បោះបង់ចោល ​ក្លាយ​ជា​ទីក្រុង​ខ្មោច​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

១. Dorothy ទីក្រុង Alberta ប្រទេស​កាណាដា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់ Alberta នៃ​ខេត្ត Badlands ទីក្រុង​នេះ​មាន​ប្រជាជន​ក្នុង​តំបន់​រស់នៅ​ខ្លះៗ​ដែរ នៅពេលទៅដល់អ្នក​នឹង​ឃើញ​វត្ថុ​បុរាណ​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​តាំងពី​ដើម​សត​វត្សរ៍​ទី ២០ ។ Dorothy ធ្លាប់​ជា​ទីក្រុង​ល្បី​និង​មាន​ប្រជាជន​រស់

ច្រើននៅ​កំពូល​ភ្នំ ​អំឡុង​ទសវត្ស​ឆ្នាំ ១៩២០ ។ ទោះ​យ៉ាងណា​ភាព​រុងរឿង​នោះ​មាន​មិន​​យូរ​ឡើយ​ ទី​បំផុត​វា​ក៏​ត្រូវ​គេ​ទុកចោល​ដូចគ្នា។

២.Thurmond ទីក្រុង West Virginia សហរដ្ឋអាមេរិក

នៅដើម​សត​វត្សរ៍​ទី ២០ ទីក្រុង Thurmond គឺ​ជា​ទីក្រុង​រីក​ចម្រើន​មួយ​ដែល​មាន​អាជីវកម្ម​និង​កន្លែង​សម្រាប់​ពាណិជ្ជកម្ម​និង​ផ្លូវដែក ។ សណ្ឋាគារ Dun Glen ដែល​មាន ១០០បន្ទប់​បាន​បើក​នៅ​ឆ្នាំ ១៩០១​ ហើយ​បាន​ក្លាយ​ជា​រមណីយដ្ឋាន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ទូទាំង​ប្រទេស។ វា​ត្រូវ​បាន​ដុត​បំផ្លាញ​នៅ​ឆ្នាំ ១៩៣០ ​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​ធ្លាក់​ចុះ​នៃ​វិបត្តិ​ផ្សេងៗ​ដែល​បាន​ធ្វើ​ឱ្យ Thurmond ក្លាយ​ជា​ទីក្រុង​ខ្មោច​នៅ​ទស​វត្ស​ឆ្នាំ ១៩៥០។

៣. កំពង់ផែ Arthur​ ទីក្រុង Tasmania  ប្រទេស​អូស្ត្រាលី

កំពង់ផែ Arthur ធ្លាប់​ជា​ទីប្រជុំជន​តូច​មួយ​និង​ជា​កន្លែង​តាំង​ទីលំនៅ​សម្រាប់​ផ្តន្ទាទោស​នៅ Tasmania ប្រទេស​អូស្ត្រាលី។ ចាប់​ពី​ឆ្នាំ ១៨៣៣ ដល់​ឆ្នាំ ១៨៥៣ វា​ជា​ទិសដៅ​សម្រាប់​ជនល្មើស​អង់គ្លេស​តែ​ប៉ុណ្ណោះ​បន្ទាប់​ពី​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ឧក្រិដ្ឋ​ ដែល​ពួកគេ​ប្រព្រឹត្ត​នៅ​ពេល​មក​ដល់​អូស្ត្រាលី។

៤. Fordlândia ប្រទេសប្រេស៊ីល

ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩២៨ ដោយ​លោក Henry Ford និង​ក្រុមហ៊ុន Ford Motor ដែល​មាន​គោលបំណង​ចម្បង​របស់​ខ្លួន​​ដើម្បី​ផលិត​កៅស៊ូ​ពី​ដើមឈើ​នៅ​ក្នុង​ព្រៃ​អាម៉ាហ្សូន។ ទោះជាយ៉ាងណាក៏ដោយ​គម្រោង​របស់​ក្រុមហ៊ុន​ Ford បាន​បរាជ័យ​ហើយ​វា​ត្រូវ​បាន​គេ​បោះបង់ចោល​នៅ​ឆ្នាំ ១៩៣៤ ។

៥. Pyramiden ប្រទេស​ន័រវែស

ត្រូវ​បាន​បង្កើត​ឡើង​ជា​សហគមន៍​រ៉ែ​ធ្យូងថ្ម​ដោយ​រុស្ស៊ី​នៅ​ឆ្នាំ ១៩១០ ​ទីប្រជុំជន​ដាច់​ស្រយាល​នៅ​ប្រជុំ​កោះ Svalbard​ មាន​ប្រជាជន​ជាង ១០០០ នាក់។ នៅ​ឆ្នាំ 1927 វា​ត្រូវ​បាន​លក់​ទៅ​ឱ្យ​សហភាព​សូវៀត ​ដែល​បាន​បន្ត​ការ​រុករក​រ៉ែ​បាន​ដោយ​ជោគជ័យ​រហូត​ដល់​ឆ្នាំ 1998 នៅ​ពេល​ដែល​ធនធាន​ចុងក្រោយ​ត្រូវ​បាន​ទាញ​យក។ ទោះ​យ៉ាងណា ​វា​ក៏​លែង​មាន​ន័យ​អ្វី​បន្ត​ទៀត ​ក្រោយ​ពី​បាន​ទុកចោល។

៦. កោះ Spinalonga ប្រទេស​ក្រិក

Spinalonga ស្ថិត​នៅ​ភាគ​ឦសាន​ ដំបូង​មិនមែន​ជា​កោះ​នោះ​ទេ ​ក្នុង​កំឡុង​ពេល​កាន់កាប់ វាគ្រាន់តែជាឆ្នេរសមុទ្រ​សម្រាប់​គោលបំណង​សាងសង់បន្ទាយ​មួយ​តែប៉ុណ្តោះ។ នៅ​ឆ្នាំ ១៧១៥ Ottoman Turksបាន​កាន់កាប់​លើ​ការ​គ្រប់គ្រង​របស់ Venetian រហូត​ដល់​ការ​បះបោរ​របស់ Cretan នៅ​ចុង​សត​វត្សរ៍​ទី ១៩ ហើយចុងក្រោយកោះនេះក៏ត្រូវបានទុកចោលមកដល់សព្វថ្ងៃនេះ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ខ្ញុំគួរសង់ផ្ទះក្នុងព្រៃមួយសម្រាប់លំហែរដែរទេ?

ចុចអាន៖ មួយជីវិតមានម្តង ស្ដាយ​ណាស់បើ​មិន​បាន​ទៅដល់​កន្លែង​ទាំង​អស់​នេះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម