KPT+
តោះ! មកស្គាល់ពីកំពូលមហាសេដ្ឋីទាំង ១០ លើពិភពលោកទាំងអស់គ្នា
បច្ចុប្បន្នមានមហាសេដ្ឋីជាច្រើន មកពីប្រទេសផ្សេងៗគ្នា ខណៈមហាសេដ្ឋីខ្លះ កំពុងសាងកេរ្តិ៍ឈ្មោះតាមរយៈស្នាដៃ ដែលបង្កើតថ្មីៗបង្ហាញពិភពលោក ។
កម្ពុជាថ្មី សូមបង្ហាញកំពូលមហាសេដ្ឋីទាំង ១០ ដែលមានទ្រព្យសម្បតិ្តច្រើនជាងគេក្នុងឆ្នាំ ២០២២ នេះ ។

១. Elon Musk ៖ រហ័សនាមមហាសេដ្ឋីគ្រាប់រ៉ុកកែត ចិត្តធំ ចង់នាំមនុស្សទៅរស់នៅភពអង្គាររបស់អាមេរិករូបនេះ មានជំនួញបច្ចេកវិទ្យាជាច្រើននៅក្នុងដៃ និងជាមហាសេដ្ឋីមានទ្រព្យ ១៨៩ ពាន់លានដុល្លារ ច្រើនជាងគេរបស់ពិភពលោក ។

២. Bernard Arnault ៖ មហាសេដ្ឋីវ័យ ៧៣ ឆ្នាំបារាំងរូបនេះ ជាប់ឈ្មោះជាមហាសេដ្ឋីលំដាប់លេខ ២ ដែលមានទ្រព្យសម្បត្តិជាង ១៥៩ ពាន់លានដុល្លារ ។

៣. Gautam Adani ៖ ជាមហាសេដ្ឋីមានជាងគេក្នុងប្រទេសឥណ្ឌា ដែលរកស៊ីលើវិស័យឧស្សាហកម្ម មានទ្រព្យសម្បត្តិជាង ១៣៨ ពាន់លានដុល្លារ ។

៤. Jeff Bezos ៖ ជាមហាសេដ្ឋីបច្ចេកវិទ្យាដែលគេស្គាល់ច្បាស់ថា ជាម្ចាស់ក្រុមហ៊ុនយក្ស Amazon នៅអាមេរិក មានទ្រព្យសម្បត្តិជាង ១២២ ពាន់លានដុល្លារ ។

៥. Bill Gates ៖ បើមិនស្គាល់ Bill Gate ដូចជាបិទភ្នែកប្រើកម្មវិធី Microsoft អញ្ចឹង ។ ប៉ុន្តែមហាសេដ្ឋីអាមេរិករូបនេះ ស្ថិតនៅលេខរៀងទី ៥ ប៉ុណ្ណោះ ដែលមានទ្រព្យសម្បត្តិ ១១៣ ពាន់លានដុល្លារ ។

៦. Warren Buffett ៖ ជាមហាសេដ្ឋីអាមេរិក ដែលចូលចិត្តដាក់ទុនវិនិយោគលើវិស័យផ្សេងៗ ។ លោកមានទ្រព្យសម្បតិ្តចំនួន ១០៩ ពាន់លានដុល្លារ និងជាប្រធានក្រុមហ៊ុន Berkshire Hathaway ។

៧. Larry Ellison ៖ លោកជាប្រធានផ្នែកបច្ចេកវិទ្យា និងជាសហស្ថាបនិកនៃក្រុមហ៊ុន Software យក្ស Oracle របស់អាមេរិក ដែលមានទ្រព្យសម្បតិ្តជាង ៩៣.៣ ពាន់លានដុល្លារ ។

៨. Mukesh Ambani ៖ ជាមហាសេដ្ឋីឥណ្ឌា ដែលមានជំនួញទាក់ទងនឹងវិស័យថាមពល និងមានទ្រព្យសម្បត្តិចំនួន ៩១ ពាន់លានដុល្លារ ។

៩. Larry Page ៖ ជាមហាសេដ្ឋីអាមេរិកស្ថិតនៅក្នុងវិស័យបច្ចេកវិទ្យា ហើយមានទ្រព្យសម្បត្តិចំនួន ៩១ ពាន់លានដុល្លារ ។

១០. Sergey Brin ៖ មិនខុសពី Elon Musk និង Jeff Bezos ឡើយ ជាមហាសេដ្ឋីខាងបច្ចេកវិទ្យា ប៉ុន្តែអ្វីដែលខុសនោះគឺទ្រព្យសម្បត្តិ ។ លោកស្ថិតនៅក្នុងចំណោមមហាសេដ្ឋីអាមេរិក ដែលមានទ្រព្យសម្បត្តិ ៨៧.១ ពាន់លានដុល្លារ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Bloomberg
ចុចអាន ៖ លោក បៃដិន ជំពប់ជើង ពេលឡើងជណ្ដើរក្នុងកិច្ចប្រជុំ G20 នៅកោះបាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


