KPT+
បុគ្គលល្បីល្បាញ ៧ រូប បិទគណនីពី Twitter ក្រោយ Elon Musk ក្លាយជាមេធំ
តារាល្បីៗជាច្រើនកំពុងចាកចេញពីបណ្ដាញសង្គម Twitter បន្ទាប់ពី Elon Musk កាន់កាប់ និងប្រកាសតាំងពីកិច្ចព្រមព្រៀង ៤៤ ពាន់លានដុល្លារ ដើម្បីទិញវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ។
ក្នុងនោះមានឥស្សរជនសាធារណៈមួយចំនួន បានសម្តែងការព្រួយបារម្ភអំពីអ្វីដែលមហាសេដ្ឋីនឹងធ្វើជាមួយវេទិកានេះ រហូតឈានជើងចាកចេញពី Twitter ព្រមៗគ្នា។
១ Gigi Hadid

តារាបង្ហាញម៉ូដរូបនេះបានចូល Instagram ដើម្បីថ្កោលទោសចំពោះការណែនាំដែលនាងឃើញ Twitter ក្រោមការដឹកនាំរបស់ Elon Musk ដោយប្រកាសថា នាងនឹងបិទគណនីរបស់នាង។ Gigi Hadid បានសរសេរនៅក្នុង Instagram Story ថា “ខ្ញុំបានបិទគណនី Twitter របស់ខ្ញុំនៅថ្ងៃនេះ។ ជាពិសេសជាមួយនឹងភាពជាអ្នកដឹកនាំថ្មី វាកាន់តែមានការកើនឡើងនៃភាពស្អប់ខ្ពើម ហើយវាមិនមែនជាកន្លែងដែលខ្ញុំចង់ក្លាយជាផ្នែកមួយនោះទេ” ។
២ Amber Heard

ទោះបីជាតារាស្រីរូបនេះ មិនបានបង្ហាញពីហេតុផល ឬធ្វើការប្រកាសអំពីការចាកចេញពី Twitter ក៏ដោយ ក៏អ្នកប្រើប្រាស់បានកត់សម្គាល់ឃើញថាគណនីរបស់នាងត្រូវបានបិទដំណើរការកាលពីថ្ងៃទី០១ ខែវិច្ឆិកា។ វាមិនច្បាស់ទេថាហេតុអ្វីបានជា Heard សម្រេចចិត្តចាកចេញពី Twitter ។ នាងបានណាត់ជួបជាមួយ “Chief Twit” Musk ប្រហែលមួយឆ្នាំមុន ពេលទំនាក់ទំនងបានបញ្ចប់នៅឆ្នាំ ២០១៨។
៣ Erik Larsen

យោងតាមសារព័ត៌មាន NBC News លោក Larson ដែលជាអ្នកបង្កើតសៀវភៅរឿងកំប្លែងដែលល្បីបំផុតសម្រាប់រឿង The Amazing Spider-Man បានសរសេរនៅលើ Twitter កាលពីខែមេសាថា គាត់មិនមានគម្រោងនឹងនៅបន្តឡើយ ប្រសិនបើ Musk ទិញ Twitter នោះ។ គណនីរបស់លោក ត្រូវបានបិទដំណើរការនៅថ្ងៃទី ៣១ខែតុលា ហើយក្រោយមកបានបញ្ជាក់ពីការចាកចេញរបស់គា ត់នៅក្នុងអ៊ីមែលទៅកាន់ NBC News ។
៤ Mick Foley

នៅក្នុងការបង្ហោះទៅកាន់គណនី Facebook ផ្លូវការរបស់គាត់ អតីតអ្នកចំបាប់គាំទ្របានប្រកាសឈប់ពី Twitter។
Foley បានបន្តការបង្ហោះដោយប្រាប់អ្នកគាំទ្រដឹងថាគាត់នៅតែសកម្មនៅលើ Instagram និង Facebook ហើយលើកទឹកចិត្តពួកគេជានិច្ច។
៥ Jenny Slate

តួសម្តែង និងកំប្លែងដែលគេស្គាល់ថាជាអ្នកសំដែង Marcel The Shell With Shoes On និងសម្រាប់ខ្សែភាពយន្តដូចជា Obvious Child បានប្រកាសថានាងបានបិទគណនី Twitter របស់នាង និងបង្ហោះ លើ Instagram ដែលបានចែករំលែកកាលពីថ្ងៃទី ១២ ខែវិច្ឆិកាកន្លងទៅ។
៦ Brian Koppelman

Koppelman ដែលជាម្ចាស់កម្មវិធី Billions ក៏បានសម្រេចចិត្តបោះបង់វេទិកានេះផងដែរ។ គាត់បានប្រាប់អ្នកតាមដាន Twitter របស់គាត់ឲ្យតាមដានគាត់នៅលើ Instagram និង TikTok ជំនួសវិញ។
៧ Shonda Rhimes

The Grey’s Anatomy និងអ្នកបង្កើត Bridgerton បាននិយាយនៅថ្ងៃទី ២៩ ខែតុលាថា នាងកំពុងចាកចេញពីវេទិកានេះដូចគ្នា។ Rhimes បានសរសេរថា នាងមិនមានគម្រោងនៅបន្ត សម្រាប់អ្វីដែល Elon បានគ្រោងទុកឡើយ ខណៈនាងមានអ្នកតាមដានជិតពីរលាននាក់នៅលើវេទិកាដ៏ធំនេះដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


