KPT+
គិតមកទល់បច្ចុប្បន្ន មហាក្សត្រិយានីសម័យបុរាណ ៥ អង្គ ជាស្ដេចស្រីមានទ្រព្យច្រើនជាងគេ
ព្រះមហាក្សត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោកនាពេលបច្ចុប្បន្ននេះ គឺជាព្រះមហាក្សត្រី Elizabeth ក្រោយទ្រង់បានសោយទិវង្គតកាលពីខែកញ្ញា។
ទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបជាមួយរាជវង្សដែលមានជាងគេបំផុតក្នុងពិភពលោកគឺស្ដេចថៃ Maha Vajiralongkorn មានទ្រព្យសម្បត្តិ ៤៣ ពាន់លានដុល្លារ និងស្តេចស៊ុលតង់ Hassanal Bolkiah នៃប្រទេសព្រុយណេ មានទ្រព្យសម្បត្តិ ២៨ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមសារព័ត៌មាន TBS News។ ប៉ុន្តែប្រសិនបើយើងត្រលប់ទៅប្រវត្តិសាស្ត្រវិញ មានមហាក្សត្រិយានី៥អង្គ បានគ្រប់គ្រងទ្រព្យដែលមានជាងគេបំផុត គិតមកទល់បច្ចុប្បន្ន នេះបើយោងតាមការប៉ាន់ស្មានរបស់ Money.com បញ្ចាក់ ។
១ ព្រះចៅអធិរាជ Wu ទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មាន ១៦ពាន់ពាន់លានដុល្លារ

អធិរាជចិន Wu នៃរាជវង្សថាងត្រូវបានគេអះអាងថា ជាស្តេចស្រីដែលមានជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។ ទោះបីជាយ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិដ៏ច្រើនរបស់នាង បានមកពីការបង្ហូរឈាមនិងអំណាច។ យោងទៅតាមប្រវត្ដិសាស្រ្ដ នាងប្រើវិធីឃោរឃៅ ហើយថែមទាំងបានសម្លាប់កូនៗខ្លួនឯង និងទម្លាក់តំណែងកូនប្រុសថែមទៀតផង។ នៅក្រោមរជ្ជកាល ១៥ ឆ្នាំរបស់ Wu ក្សត្រីអង្គនេះបានជួយពង្រីកអាណាចក្ររបស់ប្រទេសនេះទៅក្នុងអាស៊ីកណ្ដាល ហើយបានឃើញសេដ្ឋកិច្ចរបស់ខ្លួនរីកចម្រើនជាមួយនឹងការជួញដូរតែ និងសូត្រជាមួយបណ្តាប្រទេសលោកខាងលិច នៅលើវិថីសូត្រ ។ សព្វថ្ងៃនេះ ព្រះចៅអធិរាជ Wu នៅតែជារឿងដ៏ចម្រូងចម្រាសសម្រាប់មនុស្សមួយចំនួន ប៉ុន្តែត្រូវបានគេចាត់ទុកថា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការរីកចម្រើនរបស់ប្រទេសនៅពេលនោះ។
២ Catherine the Great ទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មាន ១.៥ ពាន់ពាន់លានដុល្លារ

បើយោងតាម Sky History និយាយថា “យុគសម័យមាសនៃប្រទេសរុស្ស៊ី” Catherine the Great គឺជាស្ដេចដ៏មានឥទ្ធិពលមួយអង្គដែលបានប្រែក្លាយប្រទេសទៅជាមហាអំណាចពិភពលោកក្នុងអំឡុងសតវត្សទី១៨។ ទ្រង់ទទួលបានងារជាស្ត្រីដែលសោយរាជ្យយូរជាងគេ ក្នុងប្រវត្តិសាស្ត្ររុស្ស៊ី ដែលគ្រប់គ្រងប្រហែល ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនៅពេលនោះ ។ ក្នុងអំឡុងពេលនៅលើបល្ល័ង្ក ទ្រង់បានរស់រានមានជីវិតពីការបះបោរប៉ុនប៉ងជាច្រើនដង និងបានប្រមូលទ្រព្យសម្បត្តិដែលប៉ាន់ស្មានថាមានតម្លៃ ១.៥ពាន់ពាន់លានដុល្លារអាមេរិក គិតមកដល់ពេលបច្ចុប្បន្ននេះ។
៣ Cleopatra VII ទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មាន ៩៦ ពាន់លានដុល្លារ

Cleopatra VII គឺជាឥស្សរជនប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតនៅក្នុងអត្ថិភាព ដែលគ្រប់គ្រងប្រទេសអេហ្ស៊ីបនៅចន្លោះឆ្នាំ ៥១ និង ៣០ មុនគ.ស។ តាមសេចក្តីរាយការណ៍ នៅក្នុងឧបាយកលនយោបាយបានអនុញ្ញាតឲ្យនាងបន្តទាញយកទុនលើទ្រព្យសម្បត្តិ និងចក្រភពរបស់នាង ដែលរួមបញ្ចូលទាំងការគ្រប់គ្រងឧស្សាហកម្មដែលមានភាពរុងរឿងបំផុតរបស់ប្រទេសនេះ នៅក្នុងស្រូវសាលី ដើម papyrus និង unguents។ សូម្បីតែព្រះចៅផារ៉ាអុង ក៏មានភាពល្បីល្បាញដោយសារសម្រស់ដ៏កម្ររបស់នាង ខណៈនាងក៏មានទំនាក់ទំនងស្នេហា និងសម្ព័ន្ធភាពយោធាជាមួយមេដឹកនាំរ៉ូម៉ាំង Julius Caesar និង Mark Antony ជាដើម។ ជំនាញអ្នកដឹកនាំដ៏ប៉ិនប្រសប់របស់នាង បានជួយនាំមកនូវសន្តិភាពដល់ប្រទេសមួយ ដែលពីមុនត្រូវបានបំបែកដោយការក្ស័យធន និងសង្រ្គាម ។
៤ Isabella of Castile ទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មាន ៥ពាន់លានដុល្លារ

មហាក្សត្រីអេស្ប៉ាញស្ថិត បានពង្រីកអាណាចក្រដោយរៀបការជាមួយបងប្អូនជីដូនមួយគឺ Ferdinand II នៃ Aragon រួមគ្នា ពួកគេបានប្រែក្លាយអេស្ប៉ាញទៅជាមហាអំណាចអឺរ៉ុបដ៏សំខាន់មួយ ហើយជាថ្នូរនឹងការទទួលបានទ្រព្យសម្បត្តិដ៏ធំសម្បើម ដែលអនុញ្ញាតឲ្យពួកគេរស់នៅយ៉ាងខ្ជះខ្ជាយជាមួយនឹងគ្រឿងអលង្ការ និងក្រណាត់ដ៏មានតម្លៃ។ យោងតាម Celebrity Net Worth បានឲ្យដឹងថា Isabella មានប្រាក់ចំណូលប្រចាំឆ្នាំចំនួន ១.៤៥ លាន ducats (រូបិយប័ណ្ណកាក់មាសឬប្រាក់របស់អឺរ៉ុបនៅពេលនោះ) រហូតដល់នាងសោយទិវង្គតនៅឆ្នាំ ១៥០៤។ ប្រសិនបើយើងគណនាជាលុយថ្ងៃនេះ ប្រភពប៉ាន់ស្មានថា ១,០០០ ducats ស្មើនឹង ១១០.៧អោនមាស។ បច្ចុប្បន្នមាសមានតម្លៃ ១,២៣០ ដុល្លារអាមេរិកក្នុងមួយអោន។ ប្រសិនបើនាងរកបាន ១.៤៥ លានducats ក្នុងមួយឆ្នាំ ប្រហែល ៥ ពាន់លានដុល្លារអាមេរិក នៅពេលដែលអ្នករាប់បញ្ចូលក្នុងរជ្ជកាល៣០ ឆ្នាំរបស់នាង។
៥ Hatshepsut ទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មាន ២ ពាន់លានដុល្លារ

ទ្រង់ឡើងសោយរាជ្យ បន្ទាប់ពីការសោយទិវង្គតរបស់ស្វាមី ការគ្រប់គ្រងរយៈពេលពីរទសវត្សរ៍របស់ Hatshepsut បានបង្ហាញថា ទ្រង់អាចរកចំណូលបានយ៉ាងច្រើនក្នុងប្រវត្តិសាស្ត្រ។ ទោះបីជាវាពិបាកក្នុងការគណនាទ្រព្យសម្បត្តិពិតប្រាកដរបស់ស្តេចផារ៉ោនជាស្ត្រីទីមួយរបស់ប្រទេសអេហ្ស៊ីបក៏ដោយ ប៉ុន្តែទ្រង់ត្រូវបានគេនិយាយថា ការគ្រប់គ្រងរបស់ទ្រង់លើរ៉ែមាស ទង់ដែង និងត្បូងមានតម្លៃធ្វើឲ្យក្សត្រីអង្គនេះ ជាប់ចំណាត់ថ្នាក់ទីពីរ ក្នុងចំណោមមហាក្សត្រីដែលមានជាងគេផុតក្នុងប្រវត្តិសាស្ត្រ តាមរយៈគេហទំព័រ Money.com ។ ប្រភពដដែលបានបន្តថា ដោយសារតែការជីកយករ៉ែមាសបានធ្វើឲ្យទ្រង់មានទ្រព្យសុទ្ធ ២ ពាន់លានដុល្លារ គិតមកទល់ពេលនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ព្រះអនុជស្ដេចស៊ុលតង់ ព្រះអង្គម្ចាស់ Jefri Bolkiah ក្សត្រហ៊ានចំណាយលើវត្ថុថ្លៃៗលើសគេ
ចុចអាន៖ព្រះស្ងោយចម្លែកប្រចាំរាជវាំង ៧ មុខ ស្តេច Charles ទ្រង់សព្វព្រះរាជហឬទ័យសោយខ្លាំងបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


