KPT+
តិចនិកតូចៗ អាចធ្វើឲ្យកាហ្វេកាន់តែឈ្ងុយឆ្ងាញ់លើសដើម
កាហ្វេរសជាតិខ្លាំងអាចជំនួយការបង្កើនកម្លាំង តែវាក៏អាចធ្វើឱ្យអារម្មណ៍ធ្លាក់ចុះ បើសិនលើសកម្រិតគ្រឿងផ្សំណាមួយ។ ប៉ុន្តែសម្រាប់អ្នកចូលចិត្តរសល្វីងនេះ កាហ្វេនឹងជួយជំរុញអារម្មណ៍ព្រមទាំងថាមពលភ្លាមៗ។
ដូច្នេះ ដើម្បីធ្វើឱ្យកាហ្វេរកាន់តែឈ្ងុយឆ្ងាញ់ ក្នុងអត្ថបទនេះយើងនឹងចែករំលែកគន្លឹះយខ្លះៗសម្រាប់ coffee lover ទាំងឡាយ៖
១. ស្ករ Caramel លាយកាហ្វេ

ស្ករអំពៅមួយក្ដាប់ដៃយកមកដុតលើចចង្ក្រានរួមជាមួយកាហ្វេខ្លះៗ ទុកវាឲ្យក្ដៅ ហើយបន្ទាប់មកបន្ថែមទឹកបន្តិច។ ស្ករអំពៅបង្កើតបានជាស្ករ Caramel ផ្ដល់ឱ្យកាហ្វេនូវរសជាតិនិងក្លិនឈ្ងុយឆ្ងាញ់។
២.កាហ្វេគ្មានកករ
តើធ្លាប់ចាប់អារម្មណ៍ឬអត់ក្រោយពេលពិសាកាហ្វេ តែងមានកំណកកករកាហ្វេតូចៗនៅក្នុងពែង? ដូច្នេះដើម្បីឲ្យពែងគ្មានកំណកកករ យើងបន្ថែមទឹកត្រជាក់បន្តិចជាមួយកាហ្វេ ហើយរង់ចាំរយៈពេល ២ នាទី។ សំណល់កាហ្វេនឹងធ្លាក់ទៅបាតពែង ហើយយើងមិនចាំបាច់ច្រោះកាហ្វេឡើយ។
៣. ប្រើដុំកាហ្វេដែលកក
ប្រសិនបើអ្នកជាមនុស្សចូលចិត្តកាហ្វេត្រជាក់ នេះជាគន្លឹះល្អ។ ការបន្ថែមដុំទឹកកកត្រជាក់ចូលក្នុងកាហ្វេ អាចបំផ្លាញរសជាតិដើម ដូច្នេះការប្រើដុំកាហ្វេអាចបន្ថែមរសជាតិ ជាជាងត្រូវប្រើទឹកកកសុទ្ធមកដាក់ចូលកាហ្វេតែម្ដង។
៤. បន្ថែមគ្រឿងទេសចូលក្នុងកាហ្វេ

ដើម្បីធ្វើឱ្យកាហ្វេមួយពែងមានរសជាតិ អ្នកក៏អាចបន្ថែមគ្រឿងទេសមួយចំនួនទៅបង្កើតបានជារូបមន្តរបស់ខ្លួន។ បន្ថែមចំណិតឈើអែមនៅក្នុងកែវកាហ្វេបន្តិច ជាការស្រេច។ ធ្វើបែបនេះមិនត្រឹមតែធ្វើឱ្យកាហ្វេមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱ្យនូវក្លិនក្រអូបនិងរសជាតិប្លែកៗទៀតផង។
៥. បន្ថែមអំបិលក្នុងកាហ្វេ

បន្ថែមអំបិល ២ ឬ ៣ គ្រាប់នៅក្នុងកាហ្វេអាចផ្តល់ឱ្យវានូវក្លិនឈ្ងុយឆ្ងាញ់ ហើយថែមទាំងជួយបន្ទន់ភាពល្វីងចត់ទៀតផង។
៦. ប្រើប្រដាប់ឆុងកាហ្វេ

ប្រសិនបើអ្នកចូលចិត្តកាហ្វេខ្លាំងដែលមានទាំងរសជាតិនិងគ្រីម អាចធ្វើតាមល្បិចដ៏សាមញ្ញនេះ។ យកប្រដាប់ឆុងកាហ្វេចេញពីចង្ក្រានភ្លាមៗ នៅពេលកាហ្វេចាប់ផ្ដើមឆ្អិន រួចស្រង់ពពុះចេញ ហើយចាប់ផ្ដើមលាយវាឱ្យល្អ បន្ទាប់មកដាក់កម្ដៅវិញ។
៧. កាហ្វេការ៉េម
ក្រៅពីឆុងកាហ្វេបែបភេសជ្ជៈ អ្នកក៏អាចប្រើវាធ្វើជាការ៉េមកាហ្វេបានផងដែរ។ ការ៉េមកាហ្វេ ឬនំកាហ្វេពិតជាធ្វើឱ្យអារម្មណ៍ស្រស់ស្រាយមួយបែបទៀត។
៨.រសជាតិល្វីងតែទន់ភ្លន់
សម្រាប់អ្នកឆុងកាហ្វេខ្លួនឯងក្នុងបរិមាណច្រើន បន្ថែមអំបិលមួយស្លាបព្រាកាហ្វេពេលវាកំពុងពុះ ដើម្បីបានកាហ្វេដែលមានរសជាតិទន់ៗ។
៩.ដើមឈើអែម
ការបន្ថែមគ្រាប់ឈើអែមនៅក្នុងកាហ្វេមិនត្រឹមតែជួយបង្កើនរសជាតិនិងក្លិនក្រអូបប៉ុណ្ណោះទេ ប៉ុន្តែសារធាតុរបស់ឈើអែមមានប្រយោជន៍ជាច្រើនដល់សុខភាពផងដែរ។

១០. កម្ដៅកាហ្វេ
សម្រាប់រសជាតិកាន់តែខ្លាំងនិងក្លិនក្រអូប អ្នកអាចកម្តៅកាហ្វេនៅលើប្រដាប់ឆុងកាហ្វេ រួចផ្អៀង ១ នាទីមុនពេលបន្ថែមទឹកជាមួយវា ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ញ៉ាំកាហ្វេចង់បានសុខភាពមាំទាំ កុំភ្លេចដាក់លាយគ្រឿងទំាងនេះចូល
ចុចអាន៖ ផឹកកាហ្វេបែបណា ទើបគ្មានបញ្ហាដល់ប្រព័ន្ធសរសៃរប្រសាទ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


