KPT+
គិតវិជ្ជមាន ក្លាយជាមនុស្សថ្មីវិជ្ជមាន ជាមួយ៨ចំណុចនេះ
ការផ្ដោតលើភាពវិជ្ជមានជាសិល្បៈដ៏ធំនៃជីវិតរស់នៅ ជួយឲ្យយើងមានសុភមង្គលយូរអង្វែងនិងជោគជ័យ ។ ការបង្វែរខួរក្បាលពីផ្នត់គំនិតអវិជ្ជមានមកជាផ្នត់គំនិតវិជ្ជមានវិញ អាចសាកល្បងតាមវិធីខាងក្រោមនេះ៖
១ បណ្ដុះគំនិតវិជ្ជមាន

ចំណាយពេលមួយទៅពីរនាទីរាល់ថ្ងៃ ដើម្បីស្វែងរកភាពវិជ្ជមាននៅក្នុងជីវិតថាថ្ងៃនេះបានធ្វើអ្វីល្អខ្លះ? ធ្វើបែបនេះ ៣ ដងក្នុងមួយថ្ងៃរយៈពេល ៤៥ ថ្ងៃ ហើយខួរក្បាលនឹងចាប់ផ្ដើមទម្លាប់ដោយស្វ័យប្រវត្តិ។
២ វិជ្ជមានចំពោះខ្លួនឯង

និយាយថា“ ថ្ងៃនេះស្អាតណាស់មេឃ!” ឬ“ ខ្ញុំមានអារម្មណ៍ល្អចម្លែក” ។ ព្យាយាមមើលពីពន្លឺវិជ្ជមានទោះបីតិចតួចយ៉ាងណាក្ដី។
៣ បញ្ឈប់ទទួលយកគំនិតអវិជ្ជមាន
គេចចេញពីមនុស្សអវិជ្ជមាន អ្នកដែលជំទាស់ បន្ទោសនិយាយដើមគេឬច្រណែនខឹង មានហេតុផលសង្គម ស្អប់ជីវិត។ ពួកគេជួននៅអាចជួយបានជួនទៀត ទាញទៅដោយទាំងយើងដែរ។
៤ កុំចង់បានតែភាពងាយស្រួល
កុំគេងមិនលក់ព្រោះភាពតានតឹងដែលឃើញគេបានល្អជាង ហើយចង់តែស្រណុកសុខស្រួល។ សប្បាយក្នុងការលំបាកជាជោគជ័យ ព្រោះមនុស្សជោគជ័យជាច្រើននៅតែប្រើជីវិតឲ្យសកម្មធ្វើការ មិនដែលសម្រាកឡើយ។
៥ ដើរលេងស្មើនឹងធ្វើការ

ចំណាយពេលជាមួយគ្រួសារ ឲ្យស្មើនឹងពេលវេលាហត់នឿយ។ សម្លឹងព្រៃភ្នំឲ្យស្មើនឹងឃើញចរាចរណ៍ទីក្រុងដ៏មមាញឹក។ កុំប្រើចុងសប្ដាហ៍ជាមួយស្រាបៀឬបារក្លឹប គួរទៅនៅជាមួយធម្មជាតិ។ ធម្មជាតិយើងឲ្យយើងស្ងប់ចិត្ត ចង់ធ្វើឲ្យមនុស្សគ្រប់គ្នាបានសប្បាយរីករាយ ចង់ចែករំលែក ជាពិសេសនៅពេលនិយាយដល់មិត្តភ័ក្ដិនិងក្រុមគ្រួសារ ។
៥ កុំខ្លាចការបន្ទោសបង្អាប់
ចាំផងថា វាងាយស្រួលណាស់ក្នុងការស្ដីបន្ទោសនរណាម្នាក់ចំពោះបរាជ័យរបស់យើង ក្នុងនាមជាមនុស្សដែលមានការទទួលខុសត្រូវ ការសម្រេចចិត្តរបស់យើង កុំស្ដាយក្រោយនិងត្រូវជឿលើខ្លួនឯងថា បរាជ័យនឹងនាំមកនូវភាពរឹងមាំ។
៦ រកខុសត្រូវ
កុំត្អូញត្អែរ និងដៀមដាម ព្រោះល្បិចមិនបានធ្វើឲ្យយើងសប្បាយចិត្តទេ។ វាជាការខ្ជះខ្ជាយពេលវេលាដ៏ធំក្នុងជីវិតអាជីព ។ ប្រសិនបើចង់បានអាជីពដែលគ្មានភាពតានតឹង គួរនៅដេកស្ងៀមវិញទៅ។ ជីវិតដែលវិជ្ជមានគឺ ស្គាល់ខុសត្រូវនិងកែលម្អ។
៧ កុំភ័យខ្លាចការផ្លាស់ប្តូរ

ការផ្លាស់ប្ដូរគឺជារឿងធម្មតាដែលកើតឡើងក្នុងជីវិត។ ការផ្លាស់ប្តូរទិសដៅរបស់ក្រុមហ៊ុនបន្ទាប់ពីចំណុចស្នូលត្រូវបានរកឃើញថារលួយ ព្រោះប្រព័ន្ធដឹកនាំមិនល្អ ការផ្លាស់ប្តូរទីតាំងឬសូម្បីតែការផ្លាស់ប្តូរឧស្សាហកម្មមុខជំនាញ។ មនុស្សវិជ្ជមានតែងរុញការភ័យខ្លាចនោះទុកមួយឡែក ហើយចាប់យកការផ្លាស់ប្តូរ ដែលនឹងបើកទ្វារទៅកាន់សុភមង្គល ។ មនុស្សបែបនេះតែងតែមានឱកាស។
៨ ការលះបង់
បោះបង់ចោលភាពទំនេរ លះបង់មនុស្សដែលអែបអប លះបង់ចំណងទាក់ទងកុហកបោកប្រាស់ លះបង់លុយដែលនាំមកនូវពិរុទ្ធភាព លះបង់គំនិតមានៈដែលអវិជ្ជមាន៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖អត្ថន័យពណ៌ផ្កាកុលាប សម្រាប់ទិញជូនឲ្យនរណាម្នាក់
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


