Connect with us

KPT+

អ្នកអត់គូឈប់សោកសៅ ធ្វើរឿង ៤ ចំណុចនេះ នឹងសប្បាយនៅថ្ងៃឆ្លងឆ្នាំ

បានផុស

នៅ

ក្នុង​ឱកាស​បុណ្យឆ្លងឆ្នាំ អ្នកមានគូប្រាកដណាស់នឹងត្រូវ​ត្រូវរៀប​ចំ​ការ​ណាត់​ជួប​ដ៏ពិសេស ឬ​សកម្មភាព​​ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​សកល។ ប៉ុន្តែ​សម្រាប់​បុរស និង​នារី​ដែល​នៅ​លីវ​ នេះ​ប្រហែល​ជា​ពេល​វេលា​ដ៏​គួរ​ឲ្យ​សោកសៅ​ណាស់ ​ក្រោយដាច់ឆ្នាំហើយ ​​ខ្លួននៅតែគ្មានគូនឹងគេ ខណៈអ្នកខ្លះជ្រើសរើសនៅផ្ទះសំងំគេង ឬមិនចង់ចេញទៅណាទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​ហេតុអ្វី​ត្រូវ​អង្គុយធុញនឹងភាពនៅលីវក្នុងថ្ងៃចូលឆ្លង​ឆ្នាំ​បែបនេះ ការពិតនៅមានវិធីជាច្រើន​ដើម្បីរស់ពីស្ថានភាពនៅលីវច្រើនឆ្នាំ។ នៅ​យប់​ចុង​ឆ្នាំ​នេះ នៅ​មាន​រឿង​សប្បាយ​ៗ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ មិនមែនមក​​អង្គុយ​គិតថា​​​នៅ​លីវ​ប៉ុន្មាន​ឆ្នាំ​ឡើយ។

១ រស់នៅ​ក្នុងជីវិតធម្មតា​ មិន​មែន​យើង​នៅលីវ​តែម្នាក់ឯងលើពិភពលោកនេះឯណា

ចូរប្រគល់មកុដ​ឆ្នាំ ២០២២ ហើយអ្នកក៏អាចកក់មកុដឆ្នាំ ២០២៣ ត្រឹមរយៈពេល ៣៦៥ ថ្ងៃ​នៅលីវមិនមែនជាបញ្ហាទាល់​តែ​សោះ។ អាកាសធាតុ​ត្រជាក់​មិន​បាន​ធ្វើ​ឲ្យអ្នក​មាន​អារម្មណ៍​ឯកោ​ រហូត​ដល់​ទៅ​អង្គុយ​គិត​មិនចេញឡើយ។ យើងត្រូវ​តែ​កាន់​បាវចនា​ថា ខ្ញុំ​មិន​មែន​មាន​តែ​ម្នាក់​ឯង​ក្នុង​លោក​នេះ​ទេដែល​នៅ​លីវ។ ដូច្នេះ អ្នក​រស់នៅ​ក្នុង​ជីវភាព​ធម្មតា​ដូច​រាល់​ថ្ងៃ​ ដោយ​មិន​មាន​ស្ថានភាព​ថា​នេះ​ ជា​បុណ្យ​នៃ​សុភមង្គល​ក្នុង​ដើម​ឆ្នាំ ឬ​ចុង​ឆ្នាំ​ចាស់​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មីនោះទេ​។ ចូរ​បន្ត​ធ្វើ​តាម​ទម្លាប់​ដដែល មិន​មាន​អារម្មណ៍​ថា ​វា​ត្រូវ​តែ​ពិសេស​ជាង​រាល់​ថ្ងៃ​នោះ​ទេ។

២ ស្វែងរកអ្វីដែលត្រូវធ្វើ​ដើម្បី​សម្លាប់​ពេលវេលា

នៅក្នុងចិត្តរបស់អ្នក ប្រហែលជាមានការ​រង្គោះរង្គើ​បន្តិច ដោយត្រូវឆ្លងកាត់ឆ្នាំ ២០២២ ខណៈពេលដែលនៅតែនៅលីវដូចឆ្នាំមុន។ អាកាសធាតុកាន់តែត្រជាក់ មនុស្សកាន់តែឯកា ហើយក៏ងាយនឹង​បាក់ទឹកចិត្ត។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​គិត​ទៅ វា​មិន​ខុស​គ្នា​នឹង​ការ​មាន​អ្នក​នៅ​ក្បែរ​អ្នក​នៅ​យប់​ថ្ងៃ​ចូល​ឆ្នាំ​នោះ​ទេ ភាព​ឯកា​អាច​ដោះស្រាយ​បាន​ដោយ​មិន​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​ទំនេរ។ រក​អ្វី​មួយ​ដើម្បី​ឲ្យខ្លួន​ឯង​រវល់ មាន​សកម្មភាព​ជា​ច្រើន​ដែល​អាច​ធ្វើ​បាន​ដើម្បី​ឆ្លង​កាត់​ពេល​វេលា ដើម្បី​ឆ្លង​កាត់​រាត្រី​ឆ្នាំ​ចាស់​ឲ្យ​បាន​ល្អ។ អ្នក​អាច​មើល​រឿង​ភាគ​អង្គុយ​នៅ​មុខ​អេក្រង់​រាប់​ថយក្រោយ ហើយបួងសួង​ពេញមួយឆ្នាំ ជួបជុំ​គ្រួសារ​បងប្អូន​សាច់ញាតិ​ហូប​អាហារ​ជុំ​គ្នា ឬ​​អាច​ចូល​គេង​លក់​ស្រួល​ដោយ​មិន​ខ្វល់​ពី​ពិភពលោក​ប៉ុន្មាន​ឆ្នាំ​មក​នេះ។

៣ ត្រូវតែទៅរាប់ថយក្រោយ ឆ្នាំថ្មីមានតែមួយដងក្នុងមួយឆ្នាំ

បើសិនអាច សូម​ចេញ​ទៅ​មើល​ការ​ប្រគំ​តន្ត្រី មើល​កាំជ្រួច រាប់​ថយ​ក្រោយ ៣ ២ ១ សួស្ដី​ឆ្នាំ​ថ្មី​ដូច​មនុស្ស​ផ្សេងទៀតហើយកុំ​ខ្វល់​ថា​អ្នក​ឈរ​តែ​ឯង​ក្នុង​ចំណោម​រាប់ពាន់​ម៉ឺន​នាក់ដែលកាន់ដៃគ្នាផ្អែមល្ហែមមុខយើង។ គ្មានហេតុផល​ដែលអ្នកត្រូវ​សំងំ​យំ​ដេក​សេធ​ទុក្ខ​សោក​ទេ ​ឆ្នាំ​ថ្មី​មាន​តែ​មួយ​ឆ្នាំ​ សូម​ដើរ​លេង​ទៅ!

៤ ស្វែងរកក្រុមមិត្តភក្តិ

មនុស្ស​នៅ​លីវ​ ជា​មនុស្ស​ដែល​មិន​មាន​សង្សារ ក៏មិនមែនមានន័យថាអ្នកគ្មានមិត្តទេ! ដូច្នេះ​កុំ​ឯកា ​ក្នុង​ពេល​វេលា​បែប​នេះ។ ក្រុម​មិត្តភ័ក្ដិ​នឹង​មក​ជួយ ហើយក៏មាន​ជា​មនុស្ស​សំខាន់​បំផុត​សម្រាប់អ្នក។ អ្នក​ទាំង​អស់​គ្នា​អាច​និយាយ​ទូរស័ព្ទ​ហើយរាប់ថយក្រោយជាមួយគ្នា ទៅ​ញ៉ាំ​អី​ជុំ​គ្នា​ក៏បាន បន្ទាប់​មកយើង​ទៅ​ដល់​ទីតាំង​ដែល​គេ​រាប់​ថយ​ក្រោយ។ បើ​ការ​ប្រគុំ​តន្ត្រី​ចប់ ​ទៅ​ដេក​ផ្ទះ​មិត្តភ័ក្ដិ​ជជែកគ្នាទល់ភ្លឺ។ ព្រឹក​ថ្ងៃ​ចូល​ឆ្នាំ​ថ្មីក៏​នាំ​គ្នា​ទៅ​គោរព​ប្រណិប័តន៍​ព្រះសង្ឃ​ ធ្វើ​បុណ្យ​រួមគ្នា ធ្វើ​បែប​នេះ​មិន​បាច់​មាន​សង្សារ​ ក៏​ធ្វើ​ជាមួយ​មិត្តភ័ក្ដិ​បាន​ដែរ។

ក្នុងថ្ងៃឆ្លងឆ្នាំ គឺជាថ្ងៃដ៏វិសេសបំផុតសម្រាប់មនុស្សគ្រប់គ្នាលើពិភពលោក ដូច្នេះចូរធ្វើចិត្តឲ្យសប្បាយ ហើយបន្តរស់នៅនឹងរឿងថ្មីៗ។ បើទោះបីជាពេលនេះយើងកំពុងខូចចិត្តបែកសង្សារ គ្មានមនុស្សណាមកស្រលាញ់ គ្មានអ្នកណារាប់រក ក្រុមមនុស្សស្អប់អ្នកដោយសារតែហេតុផលតាមគ្នា ឬសុខៗក៏ស្អប់អ្នក សូមឈប់ខ្វល់ពីពួកគេទៅ។ សំខាន់អ្នកខ្លួនឯងនេះទេ ដែលត្រូវតែលើកទឹកចិត្ត និងបន្តមានស្នាមញញឹមនៅឆ្នាំ២០២៣៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម