KPT+
មកស្គាល់ផ្ទះតារាហូលីវូដ ៧ ដួង ធ្លាប់រស់នៅកាលពីវ័យក្មេង
តារាល្បីៗតែងរកលុយបានច្រើនមហាសាល មិនចម្លែកទេដែលពួកគេមានផ្ទះធំៗនៅ ។ ចុះមុនពេលល្បី តើអ្នកទាំងនោះនៅផ្ទះបែបណា ? ខាងក្រោមនេះជារូបផ្ទះរបស់ពួកគាត់ ៖
១. ផ្ទះរបស់ Elvis Presley

តារាចម្រៀងអាមេរិកាំង Elvis រស់នៅក្នុងផ្ទះបន្ទប់ពីរក្នុងទីក្រុងធូប៉េឡូ រដ្ឋមីស៊ីស៊ីពី ។ យោងទៅតាមគេហទំព័រសារមន្ទីរមួយបានឲ្យដឹងថា កាលពីឆ្នាំ ១៩៣៤ ឪពុករបស់ Elvis ខ្ចីប្រាក់ ១៨០ដុល្លារដើម្បីសង់ផ្ទះនេះ ប៉ុន្តែត្រូវគេរឹបអូសវិញក្នុងឆ្នាំ ១៩៣៥ ដោយសារគ្មានប្រាក់សង ។
២. ផ្ទះរបស់ Leonardo DiCaprio

គាត់ធ្លាប់និយាយថា គាត់ធំឡើងជាមួយភាពក្រីក្រនៅក្នុងទីក្រុងឡូស អេនជែលឡែស រដ្ឋខាលីហ្វញ៉ា ដែលជាតំបន់ពោរពេញដោយអំពើអបាយមុខ ។
៣. ផ្ទះរបស់ Ben Affleck

គាត់ធំឡើងក្នុងទីក្រុងខេមប្រីដជ៍ រដ្ឋម៉ាសាឈូសេត ឆ្ងាយពីផ្ទះតារាសម្ដែង Matt Damon ពីរប្លុកប៉ុណ្ណោះ ហើយត្រូវម្ដាយបង្ខំឲ្យធ្វើជាមិត្តភក្តិនឹងគ្នាដោយសារម្ដាយអ្នកទាំងពីរជាអ្នកស្គាល់គ្នាដែរ ។
៤. ផ្ទះរបស់ Arnold Schwarzenegger

គាត់រស់នៅក្នុងភូមិថាល់ ប្រទេសអូទ្រីស ដោយគ្មានទឹកម៉ាស៊ីន និងអគ្គិសនីសម្រាប់ប្រើទេ ។ ជាមួយគ្នានេះដែរ ផ្ទះរបស់គាត់មានតែបង្គន់អង្គុយចោងហោងប៉ុណ្ណោះសម្រាប់ប្រើ ។
៥. ផ្ទះរបស់ Judy Garland

ផ្ទះនេះមានទីតាំំងនៅទីក្រុងហ្គ្រន រ៉ាភីដស៍ រដ្ឋមីននេសូតា ប្រៀបដូចជាវត្ថុបុរាណស្រដៀងស្បែកជើងរូប៊ីរបស់នាងដែរ ។
៦. ផ្ទះរបស់ Dolly Parton

ផ្ទះធ្វើពីឈើមែន ប៉ុន្តែមានសមាជិករស់នៅដល់ទៅ ១៤នាក់ ទាំង Dolly ម្នាក់ទៀត ។ ផ្ទះ Dolly មានទីតាំងនៅទីក្រុងសេវៀវីល រដ្ឋថេនេស៊ី ។
៧. ផ្ទះរបស់ The Jackson ទាំងប្រាំ

Michael, Janet, និងសមាជិក ៧នាក់ ទៀតធំធាត់ឡើងក្នុងផ្ទះពណ៌សតូចមួយក្នុងទីក្រុងហ្គារី រដ្ឋIndiana ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ តើតារាហូលីវូដណាខ្លះ មានរឿងអាស្រូវល្បីប្រចាំឆ្នាំ ២០២២ នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


