KPT+
ជឿឬអត់ មានចានបង្គន់ថ្លៃជាងគេលើពិភពលោកពិតមែន?
ជាធម្មតាមនុស្សមិនសូវគិតគូររឿងបង្គន់ប៉ុន្មាននោះទេ ប៉ុន្តែសម្រាប់ក្រុមអភិជនមានលុយវាល់លាន មិនខ្លាចនឹងការចំណាយប្រាក់ទិញរបស់ផ្គាប់ចិត្តខ្លួនឯងឡើយ។
ជាក់ស្ដែងខាងក្រោមនេះ ជាបង្គន់ប្រណិត១០ប្រភេទខុសគ្នា ខណៈវាមានមុខងារពិសេសស្រោបដោយមាស និងត្បូងគ្រីស្តាល់ថែមទៀតផង។
១ The Astronaut’s Toilet តម្លៃ ២៣ លានដុល្លារ

ឧបករណ៍ដ៏ចម្លែកនេះត្រូវបានបង្កើតឡើងសម្រាប់ស្ថានីយអវកាសអន្តរជាតិ ដោយអង្គការ NASA ។ អវកាសយានិកត្រូវការឧបករណ៍ទំនើបៗ ដើម្បីទ្រទ្រង់ជីវិតក្នុងទីជម្រករបស់មនុស្សភពក្រៅ។ វាមិនមែនជារឿងសម្ងាត់ទេដែលថាប្រព័ន្ធអុកស៊ីសែន និងបន្ទប់ទឹកដែលត្រៀមរួចជាស្រេច ក្នុងលំហគឺចាំបាច់ណាស់។ លក្ខណៈពិសេសដ៏គួរឲ្យចាប់អារម្មណ៍នៃតម្លៃដ៏ថ្លៃថ្លារបស់បង្គន់នេះ គឺសមត្ថភាពរបស់វាក្នុងការកែច្នៃកាកសំណល់មនុស្សសម្រាប់ប្រើប្រាស់នៅលើស្ថានីយ៍អវកាស។ បច្ចេកវិទ្យាស្រដៀងគ្នានេះ ក៏អាចប្រើប្រាស់ដើម្បីកែច្នៃទឹកឡើងវិញ សម្រាប់បេសកកម្មរយៈពេលវែងទៅកាន់ភពព្រះអង្គារ។
២ បង្គន់មាស Hang Fung តម្លៃ ៥លានដុល្លារ

ក្រុមហ៊ុន Hang Fung Gold Technology Group ជាម្ចាស់បន្ទប់ទឹកនេះ។ បង្គន់មាសមានទីតាំងនៅ “សាលមាស” ដែលជាបន្ទប់ទឹកសម្រាប់តាំងបង្ហាញខណៈវាអាចរកចំណូលបានសម្រាប់ការមើលជាសាធារណៈផងដែរ។
៣ ចានបង្គន់ Shrine to Lenin ៤.៨លានដុល្លារ

Shrine to Lenin គឺជាបង្គន់មួយក្នុងចំណោមបង្គន់ដែលមានតម្លៃថ្លៃបំផុតលើពិភពលោក។ បង្គន់ត្រូវបានរចនា និងគ្រប់គ្រងដោយ Winger Lam ហើយមានតម្លៃថ្លៃជាពិសេស ដោយសារតែការរចនាពណ៌មាសដ៏រឹងមាំតែមួយគត់របស់វា។ ជាពិសេសសូម្បីតែពិដាននៃបន្ទប់ទឹកពោរពេញដោយមាស និងត្បូងមានតម្លៃ ៦ពាន់ដុល្លារ និងធុងសម្រាមក៏បិទដោយមាសសុទ្ធដូចគ្នា ។
៤ បង្គន់ Moon River Art Park តម្លៃ ៧៥០,០០០ ដុល្លារ

បង្គន់ Moon River Art Park ស្ថិតក្នុងទីក្រុងសៀងហៃ គឺជាបង្គន់ដ៏មានតម្លៃបំផុតមួយក្នុងពិភពលោក ជាមួយនឹងតម្លៃ ៧៥០,០០០ ដុល្លារ។ បង្គន់នេះផ្តល់នូវបទពិសោធន៍ធម្មជាតិដល់អ្នកប្រើប្រាស់ ខណៈភ្ញៀវត្រូវបង់ថ្លៃចូលឧទ្យានដើម្បីមើលបន្ទប់ទឹកប្រណិតនេះ។
៥ បង្គន់ Swarovski Crystal តម្លៃ ១២៨,០០០ ដុល្លារ

Swarovski Crystal គឺជាបង្គន់ដែលមានតម្លៃថ្លៃជាងគេលំដាប់ទី៥ក្នុងពិភពលោក ខណៈបង្គន់នេះត្រូវបានសម្គាល់ដោយការរចនាដែលមានតម្លៃថ្លៃ ហើយជារបស់ក្រុមហ៊ុន Lixil Corp. មានមូលដ្ឋាននៅទីក្រុងតូក្យូ។ យោងតាមម្ចាស់ បង្គន់បញ្ជាក់ថាមានគោលបំណងលើកកម្ពស់តំបន់ផ្សារទំនើបរបស់រដ្ឋធានីជប៉ុន។ បង្គន់ដ៏ប្រណិតនេះត្រូវបានគ្របដណ្ដប់ដោយគ្រីស្តាល់ Swarovski ចំនួន ៧២,០០០ដុល្លារ។
៦ បង្គន់ Swarovski-Studded តម្លៃ ៧៥,០០០ ដុល្លារ

បង្កើតឡើងដោយ Jemal Wright តុបតែងដោយ Swarovski គឺជាបង្គន់មួយក្នុងចំណោមបង្គន់ដែលមានតម្លៃថ្លៃបំផុតក្នុងពិភពលោក និងផ្តល់នូវផាសុកភាពពិតប្រាកដដល់អ្នកប្រើប្រាស់។ បង្គន់ទាំងមូលត្រូវបានគ្របដោយគ្រីស្តាល់ ហើយផ្នែកខាងក្នុងនៃគម្របបង្គន់ និងកៅអីរបស់វាគឺជាវត្ថុតែមួយគត់ដែលមិនមានទ្រនាប់។
៧ បង្គន់ Herbeau 5501 Dagobert Solid Ash តម្លៃ ១៤,៣០៩ដុល្លារ

ស្ថិតនៅ King Dagobert បង្គន់នេះមានធាតុគួរឲ្យចាប់អារម្មណ៍ជាច្រើន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺនៅពេលដែលអ្នកប្រើប្រាស់បើកគម្រប ពួកគេនឹងភ្ញាក់ផ្អើលជាមួយនឹងសំឡេងរោទ៍ដ៏អស្ចារ្យបំផុតចចេញពិចានបង្គន់។
ជាងនេះទៅទៀត កន្លែងអង្គុយបានរចនាដោយឈើខ្លឹម ហើយតុបតែងយ៉ាងប្រណិតជាមួយនឹងលំនាំ Moustier Polychrome ដែលគូរដោយដៃ។
៨ បង្គន់ The Toto Neorest NX1 តម្លៃ ១២,២៣០ដុល្លារ

វាត្រូវបានរចនាឡើងដើម្បីបង្កើនការបើក និងបិទគម្របដោយស្វ័យប្រវត្តិខណៈអ្នកប្រើប្រាស់មិនចាំបាច់ប្រើដៃបើកឡើយ។ The Toto Neorest NX1 ក៏ប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងពេលជាមួយគ្នា វាទាមទារតិចក្នុងការសម្អាត។ លើសពីនេះទៀត ខណៈពេលដែលគម្របបង្គន់ត្រូវបានបិទ ប្រព័ន្ធសម្អាតដោយពន្លឺ UV សម្លាប់មេរោគនៅក្នុងចានបង្គន់ បូកបន្ថែមនឹងម៉ាស៊ីនបន្សុទ្ធខ្យល់ដែលជាផ្នែកមួយនៃកញ្ចប់ធ្វើឲ្យខ្យល់នៅជុំវិញបង្គន់មានភាពរីករាយផងដែរ។
៩ បង្គន់ Kohler Numi តម្លៃ ៩,៧៥០ដុល្លារ

បង្គន់ Kohler Numi ត្រូវបានសាងសង់ឡើងជាមួយនឹងមុខងារបច្ចេកវិទ្យាខ្ពស់។ លក្ខណៈពិសេសមួយដែលកំណត់បង្គន់នេះដាច់ពីគ្នាគឺភាពឆបគ្នានៃប៊្លូធូសសម្រាប់ពេលដែលអ្នកត្រូវការតន្ត្រីនៅក្នុងបន្ទប់ទឹក ហើយពន្លឺព័ទ្ធជុំវិញត្រូវបានដាក់បញ្ចូលដើម្បីផ្តល់បរិយាកាសរីករាយដល់អ្នកចូលបន្ទោសបង់។
១០ បង្គន់ Ilbagnoalessi One Piece តម្លៃ ២,១៩៦ដុល្លារ

Ilbagnoalessi One Piece ជាបង្គន់ដែលមានផាសុកភាពបំផុតក្នុងពិភពលោក ខណៈវាមានសម្ភារៈថ្លៃៗ និងម៉ាកយីហោសុទ្ធតែលំដាប់។ ថ្វីត្បិតតែបង្គន់នេះមិនថ្លៃថ្លាដូចបង្គន់របស់មហាសេដ្ឋីក៏ដោយ ក៏វាមានភាពទាក់ទាញ រចនាប័ទ្មបែបបុរាណ និងបន្ថែមខ្សែកោងជម្រាលដែលដំណើរការល្អជាមួយបន្ទប់ទឹកសហសម័យ។ ដូចបង្គន់ភាគច្រើនដែរ ធាតុទាំងមូលត្រូវបានធ្វើពីសេរ៉ាមិច ហើយទឹកហូរត្រូវបានធ្វើឲ្យសកម្មដោយប៊ូតុង ចំណែកចានត្រូវបានរចនាឲ្យវែង ដើម្បីវាមានផាសុកភាពជាងក្នុងការអង្គុយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សណ្ឋាគារអភិជនទាំង ៧ មួយយប់រាប់ពាន់ដុល្លារ ក្នុងនោះក៏មាន កម្ពុជា ដែរ
ចុចអាន៖យន្តហោះឯកជនថ្លៃបំផុតលើលោករបស់ស្ដេចស៊ុលតង់ ស្រោបមាសសឹងទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


