KPT+
រឿងរ៉ាវរវាងមិត្តពីរនាក់ដែលរួមគ្នាបង្កើតក្រុមហ៊ុន Microsoft រហូតមានម្នាក់ដើរចេញ
បើនិយាយពីក្រុមហ៊ុន Microsoft យើងច្បាស់ជានឹកដល់ Bill Gates មុនគេ ត្បិតគ្រប់សុទ្ធតែដឹងថា លោកជាស្ថាបនិកក្រុមបច្ចេកវិទ្យាយក្សនេះ។ យ៉ាងណាមានប្រភពផ្សេងបញ្ជាក់ថា លោក Paul Allen ក៏ជាសហស្ថាបនិកមួយរូបទៀតនៅពីក្រោយក្រុមហ៊ុន Microsoft កើតឡើង ហើយក៏ជាចំណែកសំខាន់ដែលធ្វើឲ្យក្រុមហ៊ុននេះដំណើរការបានដោយជោគជ័យ។

តើ Paul Allen ជានរណា? មានទំនាក់ទំនងអ្វីជាមួយ Bill Gates?
តាមពិត Paul Allen និង Bill Gates ជាមិត្តនឹងគ្នាកាលនៅរៀន។ អ្នកទាំងពីរស្គាល់គ្នាកាលរៀននៅសាលា Seattle’s Lakeside ដែលពេលនោះ Gate ទើបតែរៀនថ្នាក់ទី ៨ ឯ Allen រៀនថ្នាក់ទី ១០។
ពួកគេមានក្តីស្រមៃដូចគ្នា
ឆ្នាំ ១៩៧០ Allen ជាអ្នកសរសេរកម្មវិធីនៅទីក្រុង Boston ខណៈដែល Gate កំពុងតែសិក្សាឯសាកលវិទ្យាល័យ Harvard។ ក្នុងឆ្នាំ១៩៧៣ Gate ពេលចូលរៀនដំបូង លោករើសជំនាញច្បាប់ ប៉ុន្តែក៏ផ្លាស់ប្តូរទៅរៀនមុខវិជ្ជាគណិតនិងកុំព្យូទ័រវិញ។ មកដល់ឆ្នាំ ១៩៧៥ Gate ត្រូវបានមិត្តរួមបន្ទប់ហៅឲ្យធ្វើការនៅក្រុមហ៊ុនកំព្យូទ័រមួយដែលទើបតែបង្កើតដំបូងមានឈ្មោះថា Altair 8800។ ក្រុមហ៊ុននោះផ្ដល់ប្រាក់ខែ ៣ ពាន់ដុល្លារបូករួមប្រាក់បន្ថែមផ្សេងៗទៀត។ កំឡុងពេលដែល Gate ជាប់កិច្ចសន្យា លោកក៏បានផ្អាករៀន ហើយបន្តផ្តោតតែលើ Micro-Soft ។

នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៧៥ Allen និង Gate បានបង្កើតក្រុមហ៊ុន Microsoft ឡើង។ លុះដល់ឆ្នាំ ១៩៨៧ ក្រុមហ៊ុននេះក៏បានផ្សព្វផ្សាយជាសាធារណៈ ហើយ ១ ក្រោយឆ្នាំ Gate ក្លាយជាមហាសេដ្ឋីវ័យក្មេងត្រឹម ៣១ ឆ្នាំ។
Paul Allen បានធ្វើអ្វីខ្លះជាមួយ Microsoft?
ដំបូងឡើយ Allen បានទិញយកប្រព័ន្ធប្រតិបត្តិការពីក្រុមហ៊ុនដែលលោកធ្លាប់ធ្វើការជាមួយ។ ក្នុងឆ្នាំ ១៩៨១ Gate និង Allen កែសម្រួលកូដមួយដែលវាបានជួយដល់ IBM function របស់កុំព្យូទ័រដំបូងរបស់គេទាំងពីរ។ ពេលនោះឯងដែល Allen បានបញ្ចុះបញ្ចូល Gate ឲ្យផ្អាករៀនសិន ហើយទៅជួយគ្នាគ្រប់គ្រងក្រុមហ៊ុន Microsoft ។

ទំនាក់ទំនងនៅក្រោមសម្ពាធ
Microsoft សម្ពោធនៅទីក្រុង Albuquerque នៃប្រទេសម៉ិកស៊ិក។ ក្នុងកំឡុងឆ្នាំ ១៩៧៩ មួយឆ្នាំបន្ទាប់ពីការលក់កើនឡើងដល់ ១ លានដុល្លារ ក្រុមហ៊ុនក៏បានផ្លាស់ប្តូរទីតាំងបន្ថែមរួមមាន ទីក្រុង Bellevue រដ្ឋ វ៉ាស៊ីនតោន និងជាយក្រុង Seattle សហរដ្ឋអាមេរិក។ ពេលនោះហើយដែល Gates និង Allen មានទំនាស់នឹងគ្នា។ បន្ទាប់មកក្នុងឆ្នាំ១៩៨៣ Allen ក៏ចាកចេញពីក្រុមហ៊ុន។
Allen និយាយថា លោកមិនពេញចិត្តលើរឿងជាច្រើន ដែលពេលនោះ Gates សម្រេចចិត្តលើការផលិតកម្មវិធីរបស់ពួកគេទាំងពីរតែឯង។ ក្នុងសៀវភៅជីវប្រវត្តិរបស់ Allen ចំណងជើងថា “Idea Man” សរសេរថា «ប៉ុន្មានឆ្នាំមកនេះមានកត្តាផ្សេងៗជាច្រើន ធ្វើឲ្យមិត្តភាពរបស់ពួកយើងត្រូវបំផ្លាញ និងមិនអាចបន្តធ្វើការជាមួយគ្នាទៀតបាន»។
លុះមកដល់ឆ្នាំ ២០១១ សុខភាពរបស់ Allen កាន់តែទ្រុឌទ្រោម ស្របពេលដែលមិត្តភាពរបស់ពួកគេបានប្រេះឆាទាំងស្រុង។

យ៉ាងណាក៏ដោយ នៅក្នុងសៀវភៅ “Idea Man” Allen បានសរសេររៀបរាប់ពីជីវប្រវត្តិរបស់លោក និងមិត្តភាពរវាងខ្លួននិង Bill Gate។ សៀវភៅនេះដែរនិយាយពីលោកផ្ទាល់ដែលជាអ្នកផ្ដើមគំនិតច្រើនជាងគេក្នុងក្រុមហ៊ុន Microsoft ។
ថ្ងៃចុងក្រោយរបស់ពួកគេ

Gate និង Allen មិនបាននិយាយរកគ្នាអស់ពេលជាង ១ ឆ្នាំ បន្ទាប់ពីសៀវភៅ “Idea Man” បានចេញផ្សាយ។ ប៉ុន្តែបន្ទាប់ពីមរណៈភាពរបស់ Allen ក្នុងឆ្នាំ ២០១៨ ដោយសារជំងឺមហារីក Bill Gates ក៏បានរម្លឹកចំណងមិត្តភាពរបស់លោកថា « Paul Allen ជាដៃគូនិងជាមិត្តពិតប្រាកដរបស់ខ្ញុំ ហើយការផលិតកុំព្យូទ័រផ្ទាល់ខ្លួនដំបូងនោះនឹងគ្មានថ្ងៃចេញជារូបរាង បើសិនគ្មានរូបគាត់ចូលរួម»៕
ប្រែសម្រួល៖ Blossom
ចុចអាន៖ អ្នកណានៅពីក្រោយសកម្មភាព សប្បុរសធម៌នៃមហាសេដ្ឋី BILL GATES?

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី