KPT+
បុគ្គលអន្តរជាតិល្បីៗ បាត់បង់ជីវិតដោយសាររថយន្ត ១០ គ្រឿង
មួយឆ្នាំៗមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខ្ទង់ ១.៣៥ លាននាក់ ចំណែកប្រទេសដែលជាប់ចំណាត់ថ្នាក់លេខមួយគឺសហរដ្ឋអាមេរិក ។ ខាងក្រោមនេះជាឡាន ១០ គ្រឿងដែលស្ថិតក្នុងហេតុការណ៍បាត់បង់ជីវិតរបស់បុគ្គលអន្តរជាតិល្បីៗ ៖
១. ព្រះនាង Diana – ឡាន Mercedes-Benz S-Class

ព្រះនាងសុគតដោយសារគ្រោះថ្នាក់ចរាចរណ៍លើផ្លូវក្រោមដីនៅប្រទេសបារាំង ព្រឹត្តិការណ៍នេះរំជួលចិត្តមហាជនជុំវិញពិភពលោករាប់លាននាក់ដែលកើតឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៩៧ ។

២. តារាសម្ដែងអាមេរិកាំង Paul Walker – ឡាន Porsche Carrera GT

Walker ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ ធ្វើឲ្យឪពុកនិងកូនស្រីរបស់គាត់បានដាក់ពាក្យប្ដឹងក្រុមហ៊ុន Porsche ទៀតផង ។

៣. តារាសម្ដែងអាមេរិកាំង James Dean – ឡាន Porsche 550 Spyder

គាត់ស្លាប់ដោយសារបើកឡានបុករថយន្ត Ford Tudor នៅផ្លូវបំបែកក្នុងរដ្ឋកាលីហ្វ័រញ៉ា វេលាម៉ោង ៥:៤៥ នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ១៩៥៥ ។

៤. វិចិត្រករអាមេរិកាំង Jackson Pollock – ឡាន Oldsmobile 88

Pollock ស្លាប់ដោយសារស្រវឹងក្នុងពេលបើកបរនៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៥៦ ទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក ។

៥. កីឡាករប្រណាំងម៉ូតូកីឡាប្រេស៊ីល Ayrton Senna – Williams FW16

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៩៤ លោក Senna បើកឡានបុករបាំងថ្មខណៈកំពុងដឹកនាំការប្រកួត ។

៦. លោក Ryan Dunn – ឡាន Porsche 911 GT3

Dunn ជាតួជំនួសសញ្ជាតិអាមេរិកាំងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ។

៧. តារាសម្ដែងអាមេរិកាំង Grace Kelly – ឡាន Rover P6

Kelly បើកឡានទម្លាក់ជ្រោះក្បែរ Monte Carlo នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៨២ ។

៨. អ្នកប្រណាំងឡានអាមេរិកាំង Dale Earnhardt – ឡាន NASCAR Chevrolet Monte Carlo

គាត់បាត់បង់ជីវិតក្នុងការប្រកួតប្រណាំងឡាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០១ ។

៩. អ្នករាំ Isadora Duncan – ឡាន Amilcar CGSS

ក្នុងឆ្នាំ១៩២៩ អ្នករាំ Duncan ស្លាប់ដោយសារទាក់កន្សែងបង់កជាមួយកង់រថយន្តដែលកំពុងមានចលនា ។

១០. តារាសម្ដែងអាមេរិកាំង Jayne Mansfield – ឡាន Buick Electra

នាងស្លាប់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ១៩៦៧ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរដ្ឋ Louisiana ៕

ប្រែសម្រួល ៖ វារី
ចុចអាន ៖ កូនប្រុសស្ថាបនិក Toyota លោក Shoichiro Toyoda ទទួលមរណភាពនៅអាយុ ៩៧ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


