KPT+
ទន្សាយមិនដែលក្អួត មកពីមូលហេតុមួយនេះសោះ
សត្វទន្សាយជាសត្វចិញ្ចឹមជាប់ចំណាត់ថ្នាក់លេខបីបន្ទាប់ពីឆ្កែឆ្មា ទន្ទឹមនឹងរូបរាងគួរឲ្យស្រលាញ់របស់វាគេសង្កេតឃើញថាទន្សាយមិនដែលក្អួតម្ដងណាទេ ។ ខាងក្រោមនេះជាមូលហេតុពិតនៃទន្សាយមិនចេះក្អួត ៖

Gag Reflex គឺជាការកន្ត្រាក់សាច់ដុំប្រតិកម្មពេលខក់ ឬមិនស្រួលខ្លួនធ្វើឲ្យចង់ក្អួត ។ សកម្មភាពនេះមានអត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះសុខភាពភាវរស់ ជាពិសេសពេលត្រូវកម្ចាត់អាហារមិនល្អចេញពីរាងកាយភ្លាមៗជៀសវាងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
ក្រៅពីមិនអាចក្អួតហើយ ទន្សាយថែមទាំងខ្វះសមត្ថភាពក្នុងការដកអាហារគ្រោះថ្នាក់ភ្លាមៗចេញពីរាងកាយដែលបង្កឲ្យវាងាយឈឺទៀតផង ។ វេជ្ជបណ្ឌិត Jamie Whittenburg បានពន្យល់ថាបំពង់អាហាររបស់ទន្សាយមានសាច់ដុំខ្លាំងក្លាហើយវារារាំងអាហារមិនឱ្យធ្វើអ្វីផ្សេងក្រៅពីធ្វើដំណើរមួយផ្លូវឆ្លងកាត់រាងកាយរបស់ទន្សាយឡើយ ណាមួយទន្សាយជាសត្វស៊ីតិចតែច្រើនដង និងស្វាហាប់ដូច្នេះចំណុចនេះគឺល្អបំផុតសម្រាប់វា ។

អ្នកគ្រូពេទ្យ Whittenburg បន្តថា បំពង់អាហារចូលទៅក្នុងក្រពះនៅមុំមួយដែលការពារលំហូរត្រឡប់មកវិញហើយច្រកចូលទៅក្រពះត្រូវបានហ៊ុមព័ទ្ធដោយផ្នត់ក្រាស់ដែលជារបាំងការពារ រចនាសម្ព័ន្ធកាយវិភាគសាស្ត្រទាំងអស់នេះធ្វើការរួមគ្នាដើម្បីការពារសត្វទន្សាយមិនអោយក្អួត ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


