KPT+
សត្វ ៥ ប្រភេទ មានជីវិតរស់នៅយូរជាងគេបំផុត លើពិភពលោក
គ្នាយើងភាគច្រើនប្រហែលជានឹកឃើញសត្វអណ្ដើកមុនគេ ផ្ទុយទៅវិញអណ្ដើកមិនមែនជាសត្វអាយុវែងជាងគេបង្អស់ទេវាជាប់ចំណាត់ថ្នាក់លេខ ១២ ឯណោះ ។ ខាងក្រោមនេះទើបជាសត្វដែលមានអាយុវែងជាងគេបំផុតនៅលើលោក ៖
១. លាសសមុទ្រ Quahog អាយុ ៥០០ ឆ្នាំឡើង

លាសនេះរស់នៅមហាសមុទ្រអាត្លង់ទិកខាងជើង មានឈ្មោះហៅក្រៅថា “មីង” ព្រោះវាកើតតាំងពីឆ្នាំ ១៤៩៩ រជ្ជកាលមីងនៃប្រទេសចិន ។ យោងតាមសារមន្ទីជាតិប្រទេស Wales ក្នុងចក្រភពអង់គ្លេសបានឲ្យដឹងថា កាលពីឆ្នាំ ២០០៦ គេធ្លាប់រកឃើញលាសមីងអាយុ ៥០៧ ឆ្នាំ ។
២. ផ្កាថ្មខ្មៅ អាយុ ៤ ពាន់ឆ្នាំឡើង

គេរកឃើញផ្កាថ្មខ្មៅអាយុ ៤,២៦៥ ឆ្នាំនៅឆ្នេរសមុទ្រហាវ៉ៃ ប៉ុន្តែការរស់នៅរបស់វាជាលទ្ធផលនៃសហការជាក្រុម ។
៣. អេប៉ុងកញ្ចក់ អាយុ ១ ម៉ឺនឆ្នាំឡើង

យោងតាមរដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិ បានឲ្យដឹងថា ពពួកនេះច្រើនរស់នៅសមុទ្រទឹកជ្រៅ ហើយមានឆ្អឹងដូចកញ្ចក់ ។ ការសិក្សាឆ្នាំ ២០១២ បានបង្ហាញថាវាជាប្រភេទ Monorhaphis chuni មានអាយុប្រហែល ១១,០០០ ឆ្នាំ។
៤. ខ្ញែសមុទ្រ Turritopsis dohrnii ជីវិតអមតៈ

Turritopsis dohrnii ជាប្រភេទខ្ញែមិនចាស់ទៅតាមអាយុដូចភាវរស់ទូទៅទេ វាមានជីវិតអមតៈលើកលែងតែត្រូវសត្វស៊ី ។
៥. ហាយដ្រា (HYDRA) ជីវិតអមតៈ
ហាយដ្រាផ្គុំឡើងពីស្ទីមសែលដែលបន្តបំប្លែងខ្លួន ឬក្លូន ដូច្នេះវាមិនចេះចាស់នោះទេ ប៉ុន្តែវានឹងងាប់បើសិនមានជំងឺ ឬសត្វស៊ី ៕

ប្រែសម្រួល ៖ វារី
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


