KPT+
មកដឹងពីប្រវត្តិសត្វចិញ្ចឹមជាទីស្រលាញ់ដំបូងបង្អស់ របស់មនុស្សលោក
សព្វថ្ងៃសត្វចិញ្ចឹមប្រៀបដូចទៅនឹងសមាជិកគ្រួសារជាទីស្រលាញ់ម្នាក់ សឹងតែគ្រប់គ្នាដែលមានពួកគេចាំទទួលរាក់ទាក់នៅខាងក្នុងផ្ទះរាល់ពេលមកពីធ្វើការហត់ ។ មនុស្សម្នាក់ៗសុទ្ធតែមានចំណូលចិត្តខុសគ្នាអ្នកខ្លះស្រលាញ់ឆ្កែ អ្នកខ្លះទៀតស្រលាញ់ឆ្មា ត្រី កណ្ដុរ និងសត្វប្លែកៗជាដើម ។

សម័យកាលនេះសត្វចិញ្ចឹមមានច្រើនជម្រើសណាស់ ប៉ុន្តែសុនខនៅតែជាសត្វពេញនិយមដែលមនុស្សជ្រើសរើសដោយសារតែភាពគួរឲ្យស្រលាញ់ និងបញ្ញាវាងវៃរបស់ពួកគេ ។
សុនខគឺជាសត្វដំបូងគេដែលមនុស្សចិញ្ចឹមជាង ៣ ម៉ឺនឆ្នាំមុន ចាប់ផ្ដើមពីពេលឆ្កែចចកចេះរើសអាហារសល់ពីមនុស្សស៊ី បន្ទាប់មកឈានដល់ដំណាក់កាលយើងទុកវាចិញ្ចឹមក្នុងផ្ទះហើយផ្ដល់ជាជម្រកនិងអាហារប្រៀបដូចកូន ។ ចំណែកសុនខវិញក៏ផ្ដល់ជាប្រយោជន៍ឲ្យមនុស្សលោកដែរ នាសម័យនោះគឺវាចេញប្រមាញ់អាហារជាមួយយើងហើយប្រភេទឆ្កែរាល់ថ្ងៃនេះគឺបានមកពីការបង្កាត់ពូជជាបន្តបន្ទាប់អស់រយៈពេលជាង ១០០០ ឆ្នាំទើបទន់ខ្សោយមិនសូវពូកែខាងវាយប្រមាញ់ ។

ជាក់ស្ដែងនៅសាធារណរដ្ឋឆេកគេរកឃើញថាសត្វឆ្កែមួយក្បាលអាយុជាង ៣២០០០ ឆ្នាំត្រូវបានកប់ជាមួយនឹងឆ្អឹងដែលមនុស្សដាក់ក្នុងមាត់ឲ្យយ៉ាងប្រុងប្រយ័ត្នបន្ទាប់ពីវាងាប់ រីឯមួយកន្លែងទៀតនៅអាល្លឺម៉ង់គេប្រទះឃើញគ្រោងឆ្អឹងរបស់ឆ្កែពិការមួយក្បាលត្រូវបានកប់ជាមួយនឹងសាកសពបុរស និងស្ត្រីដែលគេជឿជាក់ថាជាម្ចាស់ឆ្កែនោះ ។

ជាក់ស្ដែង ៦ ពាន់ឆ្នាំមុន សត្វឆ្កែមាននៅក្នុងអរិយធម៌ឈានមុខគេជាច្រើនដូចជា Anubis នៅក្នុងប្រទេសអេហ្ស៊ីប, Xolotl ប្រទេស Mayas, និង Cerberus ប្រទេសក្រិក តួនាទីរបស់ពួកគេគឺដើម្បីតាមម្ចាស់ស្លាប់ទៅកាន់ពិភពផ្សេងទៀត ឬដើម្បីការពារពិភពថ្មី ដូចនេះទើបពួកវាជិតដិតជាមួយមនុស្សជាងសត្វដទៃទៀតនាពេលបច្ចុប្បន្ននេះ ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


