KPT+
បកស្រាយពីអត្ថន័យនៅពីក្រោយសញ្ញាល្បី ១០ ម៉ាក
ម៉ាកសញ្ញាមាននៅគ្រប់ទីកន្លែងដូចជា ម្ហូបអាហារ ទឹកសុទ្ធ សំលៀកបំពាក់ និងឱសថជាដើម ហើយសញ្ញាទាំងនោះខ្លះមើលទៅសាមញ្ញមែន ប៉ុន្តែបង្កប់ន័យធ្វើឲ្យអ្នកមើលស្មានមិនដល់ ។ គ្រប់ម៉ាកសញ្ញាល្បីៗទាំងអស់សុទ្ធតែមានបង្កប់ន័យនៅពីក្រោយរូបភាពធម្មតាៗដែលអ្នកមានធ្លាប់ដឹងដូចជា ៖

១. Beats
Beats ជាម៉ាកកាសដ៏ល្បីមួយ បើមើលពីចំហៀងយើងនឹងឃើញក្បាលមនុស្សពាក់កាស ។

២. Amazon
អាម៉ាហ្សូនគឺជាវេបសាយលក់ទំនិញយ៉ាងសកម្មហើយធំទូលាយមានលក់សឹងតែគ្រប់យ៉ាង ក្រឡេកទៅម៉ាកសញ្ញាមានព្រួយបាញ់ពីអក្សរ A ទៅ Z មានន័យថាក្រុមហ៊ុននេះមានលក់អ្វីគ្រប់យ៉ាង ចំណែកសញ្ញាព្រួញមានរូបរាងដូចស្នាមញញឹមគេចង់បង្ហាញថាអតិថិជនដែលប្រើប្រាស់សេវាកម្មនោះនឹងពេញចិត្តជាមិនខាន ។

៣. BMW
ពណ៌ឡូហ្គោរបស់ BMW ដូចទង់ជាតិ បាវ៉ារៀន (Bavarian) ដែលមានពណ៌ខៀវ និងស ចំណែកនិមិត្តសញ្ញាតំណាងឱ្យស្លាបរបស់ម៉ាស៊ីនបង្វិលដោយសារតែប្រវត្តិអាកាសចរណ៍របស់ពួកគេ និងការផ្សាយពាណិជ្ជកម្មដែលបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩២០ ។

៤. Toyota
រង្វង់ត្រួតស៊ីគ្នាទាំងបីរបស់ក្រុមហ៊ុនផលិតផលរថយន្តដ៏ពេញនិយមតំណាងឲ្យការរួបរួមគ្នារវាងបេះដូងអតិថិជននិងផលិតផល ហើយលំហផ្ទៃខាងក្រោយតំណាងឲ្យភាពរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ពួកគេ ។

ចិញ្ចៀនទាំងបួនតំណាងឱ្យក្រុមហ៊ុនទាំងបួនដែលបានសហការគ្នាបង្កើត Audi គឺ Auto Union ។

៦. Apple
ផ្លែប៉ោមនោះជាផ្លែប៉ោមអេវ៉ាខាំក្នុងព្រះគម្ពីរ ហើយតំណាងឱ្យផ្លែឈើនៃដើមចំណេះដឹង ។

៧. Gillette
Gillette គឺជាក្រុមហ៊ុនផលិតឡាមដ៏ល្បី អក្សរ G និង I ត្រូវបានកាត់ដាច់ស្មើព្រោះឡាមមុត ។

៨. Pinterest
អក្សរ P ក្នុងនោះតំណាងឲ្យម្ជុលខ្ទាស់គំនិតសំខាន់ៗ នាំមកនូវទិដ្ឋភាពជីវិតពិតនៃការយកអ្វីមួយទៅបិទជញ្ជាំងនិងអនុវត្តគំនិតនោះក្នុងយុគសម័យឌីជីថលផងដែរ ។

៩. Adidas
Adidas គឺជាក្រុមហ៊ុនសំលៀកបំពាក់កីឡា និងស្បែកជើងដ៏ពេញនិយម ក្នុងការរចនាថ្មីបំផុតឆ្នូតបីត្រូវមើលទៅដូចភ្នំដែលតំណាងឱ្យបញ្ហាប្រឈម និងឧបសគ្គដែលអត្តពលិកត្រូវយកឈ្នះ ។

១០. Tostitos
Tostitos គឺជាម៉ាកនំដែលបង្កប់រូបមនុស្សពីរនាក់ញ៉ាំនំបង្ហាញពីភាពរីករាយនិងចុះចំណោមក្នុងសង្គម ៕

ប្រែសម្រួល ៖ វារី
ចុចអាន ៖ Louis Vuitton ពីក្មេងអនាថា ក្លាយជាម្ចាស់យីហោម៉ាកល្បី LV
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


