នាង​កំពុង​តែពេញចិត្ត​អ្នកដែរអត់? ​ពិនិត្យ​មើល​សញ្ញាទំាងនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

នាង​កំពុង​តែពេញចិត្ត​អ្នកដែរអត់? ​ពិនិត្យ​មើល​សញ្ញាទំាងនេះ

បានផុស

នៅ

ការចែចង់គឺជាទម្រង់សិល្បៈមួយនៃជីវិត តែពេលខ្លះវាក៏គ្រោះថ្នាក់ប្រសិន​បើគ្មាន​ភ្លើងខៀវ ។ ក្នុងនាមជាបុរស​ភារកិច្ច​ដំបូងរបស់យើង​គឺត្រូវកត់សម្គាល់ជាមុន​នូវសញ្ញាខាងគេ​ផ្តល់ឱ្យសិន​ដូចពាក្យ​ចាស់ថា ​មើលឱ្យ​ជាក់សឹមញាក់ចិញ្ចើម​។ មិនមែន​គ្រប់យ៉ាង​សុទ្ធ​តែជាតួនាទីរបស់លុយទេ។​ ពេលខ្លះ​លុយទៅរួច ​ពេល​ខ្លះ​ក៏​អត់ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សា​មួយ​ដែល​អាច​យកមកគិតបាននោះគឺ គេរកឃើញថា នារី ៦៤% ចូលចិត្តបុរសណា​ដែលមាន​ភាពជឿជាក់។ បុរសដែលមានទំនុកចិត្ត និងសាមញ្ញរួសរាយ​ដឹងពីតម្រូវការនិងអារម្មណ៍មនុស្ស​ស្រី ភាគច្រើន​បានពិន្ទុ​ខ្ពស់។

ក្រោម​នេះគឺជាសញ្ញាមួយ​ចំនួនដែល​បង្ហាញថា រូបយើង​កំពុង​ទាក់ទាញចំណាប់អារម្មណ៍ស្រីៗ​ពេញបន្ទុក៖

១. ការប៉ះភ្នែកញឹកញាប់មិនមែនជារឿងអចេតនា​នោះទេ

 បើនាង​ចាញ់ប្រៀបបេះដូង​យើង​ហើយ ​នាង​លួចមើល​យើង​ញឹកញាប់ និងងាកចេញភ្លាម​ពេល​នៅពេលយើងចាប់បាន​ខ្សែភ្នែកនាង។ មនុស្ស​ស្រី​ប្រើភ្នែកស្រទន់​ ទៅកាន់តែបុរសណា​ដែល​នាង​ចាប់អារម្មណ៍តែប៉ុណ្ណោះ។

២.​ រកលេសជជែក​

នាង​ចូលចិត្ត​ណែនាំពី​ខ្លួននាង ហើយព្យាយាមចាប់ផ្តើមការសន្ទនាជាមួយយើង ​មិនថាប្រធានបទអ្វីក៏ដោយ នាង​អាចរកឃើញហេតុផលជាច្រើន​ដើម្បីចាប់ផ្តើមការសន្ទនាជាមួយយើង​ឱ្យបានញឹកញាប់តាម​ដែលអាចធ្វើ​ទៅបាន។ ភាគច្រើន​ការសន្ទនា​នោះបង្កប់នូប​កិរិយា​ស្ងើច​សរសើរ​ឬឌឺដង។

៣. មាន​វត្តមាន​ញឹកញាប់

តើនារីនោះ​ឧស្សាហ៍បង្ហាញខ្លួននៅកន្លែងដែលយើងមានវត្តមាន​ដែរ?​ នាង​ចូលចិត្ត​បង្ហាញ​ភាសារាងកាយ​ដើម្បីបង្ហាញថា នាង​ត្រូវបានគេទាក់ទាញដោយ​មន្តស្នេហ៍​របស់​អ្នក។ នាង​ចាប់អារម្មណ៍នឹងយើង​ខ្លាំង​ប៉ុណ្ណា ​កាន់តែធ្វើរឿង​គួរឱ្យកត់សម្គាល់ច្រើនប៉ុននោះ​ដែរ។

៤. សួរសំណួរផ្ទាល់ខ្លួន

សំណួរផ្ទាល់ខ្លួនគឺជាសញ្ញានៃការទាក់ទាញភេទផ្ទុយ​ដែលបុរសនារីទំាងឡាយនិយមសាកសួរទៅកាន់មនុស្ស​ដែលគេស្រលាញ់ ព្រោះ​គេ​ចង់ដឹងគ្រប់យ៉ាង​ទាក់ទង​អំពីយើង។ ព្យាយាម​កត់សំគាល់​ប្រសិនបើនាងកំពុងសួរសំណួរផ្ទាល់ខ្លួន​ដែលពេល​ខ្លះ​ឆ្លៀត​បង្កើត​នូវអារម្មណ៍រំភើប​រំជួលចិត្ត​គឺនាងកំពុង​បង្កើត​ទំនាក់ទំនង​ល្អចង់ឱ្យយើង​ចងចាំ​នាង​។

៥. ញញឹមញឹកញាប់

តើនាងឧស្សាហ៍ញញឹម សូម្បីតែមិនមាន​រឿង​គួរឱ្យសប្បាយចិត្ត​? ​មិនធម្មតាទេ នាង​អៀន​យើង​ ព្រោះនាងកំពុង​ច្រាស់ច្រាល​ដែល​ឃើញយើង​មកដល់។ ស្នាមញញឹម​គឺជាសញ្ញានៃការបង្ហាញពីចំណាប់អារម្មណ៍របស់នាង​ចំពោះមនុស្ស​ដែលនាង​ត្រូវ​ចិត្ត​ ហើយ​បើនិយាយ​ផងញញឹម​ផង ​នោះ​អ្នកគួរ​តែ​ដឹងខ្លួន​ហើយ​។

៦. ប្រើសក់ទាក់ទាញ​

មនុស្ស​ស្រីទម្លាក់សក់រំសាយធ្វើឱ្យនាងឡើងសម្រស់។ បើនាង​មិនទម្លាក់វា​រញ៉េរញ៉ៃ​ទាក់ភ្នែកអ្នកទេ បានន័យថា​នាង​មិនខ្វល់ឡើយ។ បើនាង​ទម្លាក់សក់បាំងមុខ​ ហើយ​ញញឹម​​ម្តងវែកសក់ ម្តង​រលាស់សក់ ម្តងលេងសក់ ហើយ​សម្លឹងមើលយើង​ផង ចម្លើយគឺ​នាង​កំពុង​ត្រូវការ​ឱ្យយើង​ចូលទៅប្រធានបទស្នេហា។

៧. ខាំបបូរមាត់

នារីខាំបបូរមាត់របស់នាងពេលកំពុងមើលមកយើង ឬពេលកំពុងស្តាប់សម្តីយើង​ជាវិធីទាក់ទង​ស្នេហា​ដ៏​ជាក់ស្តែងមួយ​ដែលធម្មតា​នារីមិនដែល​ធ្វើវា​ងាយៗទេ លើកលែងតែនាង​ជ្រួលចិត្ត​ភ្លេចខ្លួន​ ហើយ​ត្រូវ​បានសម្រស់អ្នកទាក់ទាញ​ចិត្ត​ពេកទៅហើយ។ ការខាំបបូរមាត់គឺជាសញ្ញាចាញ់ច្រាប​ផ្លូវ​ចិត្ត​មួយដ៏ខ្លាំងក្លា​ដែល​អាច​ធ្វើឱ្យយើង​ភ្ញាក់ផ្អើល​បាន ​ច្នេះ​ចូរសម្រួលចិត្ត បើយើងមិនមានចិត្តជាមួយនាង​វិញ គួរនិយាយគ្នា​ឱ្យដាច់ស្រច។

៨. ភាពរីករាយគ្មាន​ហេតុផល​

មនុស្ស​ស្រីណា​ក្តី​តែ​ចាប់អារម្មណ៍នឹងយើង នាង​តែងតែមានអារម្មណ៍រីករាយជានិច្ច​នៅពេលមានយើង​នៅក្បែរៗ។ សំឡេង​របស់នាងកាន់តែពិរោះ ហើយនាងហាក់ដូចជាសប្បាយចិត្តណាស់​ដែល​នៅក្បែរយើង។ នៅពេលដែលមនុស្ស​ស្រី​ធុញទ្រាន់​ឬ​មិនចូលចិត្តនរណាម្នាក់​ដែលនាងបង្ហាញអារម្មណ៍​នោះចេញមកយ៉ាងសប្បាយសម្គាល់​ ហើយ​ប្រើសម្តីកំបុតដែលបង្ហាញ​ថាកុំមករញ៉េរញ៉ៃក្បែរនាង៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ ហេតុអ្វីមនុស្សស្រីខ្លះ មិនអាចរកបានបុរសល្អ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ ម៉ោង មុន

អ្នក​ប្រដាល់សកល​ជើង​ខ្លាំង​ប៉ះ​គ្នា​ថ្ងៃអាទិត្យ​នេះ លើ​សង្វៀន Boxing Ultimate Boxing Championship

កូវីដ-១៩១ ម៉ោង មុន

វត្ត​គល់​ទទឹង​ យក​សំណាក​ព្រះសង្ឃ​ និង​ ពុទ្ធ​បរិ​ស័ទ​៣៥៥​អង្គ​នាក់​ រក​ឃើញ​២​អង្គ​នាក់​ឆ្លង​កូ​វីដ

ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទក្រហមកម្ពុជា ប្រគល់ ផ្ទះ​២ ខ្នង​ជូន​ប្រ ជា​ពលរដ្ឋ​២​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅក្នុង​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ

កូវីដ-១៩៣ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​ថ្មី ៦៥​នាក់​និង​មាន​អ្នក​ស្លាប់​ថ្មី​ម្នាក់ នៅក្នុង​ថ្ងៃទី​២៣

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ ណែនាំ​ឲ្យ​ការសាងសង់​ស្ថានីយ​ជញ្ជីង​អចល័ត អូរ​ពោធិ៍​-​ខេត្តព្រះវិហារ ស្របតាម​គំនូស​ប្លង់ តាម​បទដ្ឋាន​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services