KPT+
ស្វា Coco ចាស់ជាងគេបំផុតនៅអឺរ៉ុប ឈានដល់វ័យ ៥៨ ឆ្នាំហើយ
បុគ្គលិកសួនសត្វបានអបអរសាទរពិធីខួបកំណើតស្វា Chimpanzee ចាស់ជាងគេបំផុតនៅអឺរ៉ុបដែលវាឈានដល់អាយុ ៥៨ ឆ្នាំនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ។ Coco គឺជាស្វាមួយក្នុងចំណោមស្វា ១៤ ក្បាលរស់នៅសួនសត្វ Twycross ក្នុង Leicestershire ហើយនាងបានមកដល់ទីនោះតាំងពីឆ្នាំ ១៩៦៩ មកម្ល៉េះ ។

អ្នកមើលថែនាងបានប្រាប់ថា Coco ធ្លាប់បង្កើតកូន ៦ ក្បាល វាជាស្វាដែលបុគ្គលិកនិងភ្ញៀវស្រលាញ់ជាងគេ ជាពិសេស Coco ទទួលបានចំណីឆ្ងាញ់ៗជាច្រើនក្នុងឱកាសខួបកំណើតរបស់វាថែមទៀតផង ។
Amanda Addison អ្នកគ្រប់គ្រងក្រុមស្វានៅសួនសត្វបាននិយាយថា “គ្រប់គ្នាសុទ្ធសឹងតែស្រលាញ់ Coco និងមានមោទនភាពចំពោះអ្វីដែលនាងធ្លាប់ធ្វើដើម្បីអំបូររបស់នាងកន្លងមក ជាពិសេស Coco មានកូន ៦ ក្បាល ចៅ ១៩ ក្បាល និងចៅទួត ៣ ក្បាលឯណោះ” ។

គួរបញ្ជាក់ដែរថាស្វា Chimpanzee កំពុងបាត់បង់ចំនួនក្នុងព្រៃដែលជាកន្លែងធ្វើឲ្យវាមានអាយុវែងដល់ ៦០ ឆ្នាំ ហើយភាគច្រើនត្រូវមនុស្សយកមកដាក់សួនសត្វដើម្បីមើលថែជំនួសវិញ ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


