Connect with us

KPT+

រឿងមួយដែលក្រុមមហាសេដ្ឋីខ្លាចរអាបំផុត….

បានផុស

នៅ

ជឿឬមិនជឿ ? អ្វី​ដែលពួកអ្នកមានធំៗលើលោកខ្លាចជាងគេ គឺ​ការលែងលះ។

អត្រាលែងលះគ្នានៅក្នុងប្រទេសអភិវឌ្ឍន៍មានលើសពី ៥០% ក្នុងចំណោមគ្រួសារទូទៅ។ មានន័យថា មាន​ប្ដីប្រពន្ធមួយគូក្នុងចំណោមប្ដីប្រពន្ធ២គូទំនងជាបែកគ្នានៅថ្ងៃណាមួយ​ ដោយសារហេតុផលជាច្រើនដូចជា ការយល់ដឹង ឱកាស និង​វប្បធម៌បើកទូលាយគោរការសម្រេចចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រូវពិចារណាថា មានទិដ្ឋភាពហិរញ្ញវត្ថុ ខ្លះ​ដែលអាចឱ្យភាគីណាមួយ​បាត់បង់សម្បត្តិបានដោយងាយ​ដោយសារ​ការលែងលះនេះ។ ឧទាហរណ៍ ពេលដែលគេ​រៀបការជាមួយនរណាម្នាក់ ហិរញ្ញវត្ថុរបស់ពួកគេ​ត្រូវ​តែ​ប្រមូលផ្តុំរួម​គ្នាតាមផ្លូវ​ច្បាប់។ ការ​រៀបការជាមួយ​អ្នកណាម្នាក់បានន័យ​ថា​ យើង​ព្រម​ទទួលខុសត្រូវពាក់កណ្តាល​លើ​បំណុលរបស់ពួកគេ​ហើយពួកគេក៏មានសិទ្ធិទទួលបានពាក់កណ្តាលនៃអ្វីគ្រប់យ៉ាងដែលជារបស់យើង។​

Billionaire Michael Goguen allegedly kept spreadsheet of 5,000 sex partners

ក្នុងគំនិត​អ្នកមាន​មួយចំនួន ច្បាប់លែងលះគ្នា បានក្លាយទៅជាករណីប្លន់លុយយ៉ាង​ស្របច្បាប់នៅប្រទេស​អ្នកមាន​។ មានឧទាហរណ៍ជាច្រើនរួចមកហើយ​ពីប្រភេទផលប៉ះពាល់ធ្ងន់ធ្ងរ​នៃ​ការលែងលះ​សម្រាប់ពួកសេដ្ឋី។ កាលពីឆ្នាំ ២០១៩កន្លងទៅ លោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon បានសម្រេចចិត្តលែងលះ​ភរិយា​ ដូច្នេះ​ទ្រព្យ​ដែល​គាត់បានលះបង់ស្ទើរតែពេញមួយជីវិត​ធ្វើការ​យ៉ាង​លំបាកនិង​ប្រឈម​ភាពតានតឹង​រហូត​ដល់​មានទ្រព្យ ១៤០ ប៊ីលានដុល្លារអាមេរិក ពេលនេះត្រូវផ្ទេរពាក់កណ្តាល​ទៅឱ្យភរិយា​របស់គាត់ ធ្វើឱ្យអ្នកស្រី ​MacKenzie Bezos ទទួលបាន ៧០ ប៊ីលានដុល្លារក្លាយជាអ្នកមានទ្រព្យ​ទីបីលើលោក។

ករណី​លោក Sergey Brin ដែលជាស្ថាបនិក google នៅពេលដែលការលែងលះឈានមកដល់ អតីតភរិយារបស់គាត់បានក្លាយជាអ្នកមានបំផុតទី ៥ នៅលើពិភពលោកដូចគ្នា​។

អាចនិយាយថា ក្នុងរយៈពេល ១០ ឆ្នាំសេដ្ឋីទំាងនោះ​បាន​បង្កើតជោគជ័យ​ក្រុមហ៊ុនដ៏អស្ចារ្យមួយ​ ហើយ​អ្នកមាន​តម្លៃលើផ្សារហ៊ុន​ ២០ លានដុល្លារ។ ភរិយា​របស់គេ ដែលលែងលះនោះ​ អាចទាមទារបន្ថែម​នូវ​​ប្រាក់​ឧបត្ថម្ភដល់កូនៗ​រហូតដល់ពួកគេ​មានវ័យ​ ១៨ ឆ្នាំ។ ​មិនតែ​ប៉ុណ្ណោះ​ការ​លែង​លះក្នុងគ្រួសារ​សេដ្ឋី​មិនត្រឹម​តែនាំមក​នូវការខាតបង់ថវិកា​ថែមទំាងនាំមកឱ្យ​នូវ​ផលអវិជ្ជមាន​លើបណ្តាញ​សង្គមផង ឧទាហរណ៍ ទំនុកចិត្ត​ពីសាធារណជន​ចំពោះបុគ្គលនោះធ្លាក់ចុះ ភាគហ៊ុនផ្សេងៗ​ក៏ដូចគ្នា ​ហើយ​ថែមទំាង​ក្លាយជាចំណី​ហែកហួរ​លើ​បណ្តាញ​ព័ត៌មាន​៕

អត្ថបទ៖ ចម្រើន​តារា​

ចុចអាន៖ នាង​កំពុង​តែពេញចិត្ត​អ្នកដែរអត់? ​ពិនិត្យ​មើល​សញ្ញាទំាងនេះ

ចុចអាន៖ លោក Warren Buffett ៖ពីនេះទៅមុខនៅតែគ្មានអ្វីរាំងខ្ទប់អាមេរិកបានដដែល!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម